.មួយសន្ទុះក្រោយមកថេយ៍នាងក៏បានត្រឡប់ទៅវិញថេយ៍ចេញទៅបានមួយសន្ទុះអ្នកស្រីចនក៏ដើរចូលមកដូចគ្នា៕
.ក្រាក!!
"ត្រឡប់មកវិញធ្វើ.....ម៉ាក់??!"គ្រាន់តែឮសម្លេងទ្វារបន្ទប់បើកឡើងជុងហ្គុកដែលកំពុងតែគេងនៅលើគ្រែអ្នកជំងឺនោះក៏និយាយឡើងព្រោះតែនាយស្មានថារាងតូចនឹងត្រឡប់មកវិញ តែការស្មានរបស់នាយបែបជាផ្ទុយស្រឡះទៅវិញព្រោះអ្នកដែលបើកទ្វារចូលមកគឺជាម៉ាក់របស់នាយ។
"ពិតមែនហើយគឺជាម៉ាក់!!ហើយកូនស្មានតែនរណាហាស៎? "
"បាទគ្មាននោះទេ ម៉ាក់តើកូនអាចចេញពីទីនេះបានឬនៅ? កូនមិនចង់នៅទីនេះយូរនោះទេ!!"
"លោកគ្រូពេទ្យឲ្យសម្រាកតាមដានអាការៈពីរបីថកងៃទៀតសិនទើបអាចចេញទៅបាន! តែនេះក្មួយថេយ៍ត្រឡប់ទៅវិញហើយមែនទេ??"គាត់ក្រឡែកមើលឆ្វេងមើលស្តាំមិនឃើញរាងតូចគាត់ក៏សួរឡើង។
"គេត្រឡប់ទៅវិញហើយ!!"
"ពួកកូនមានរឿងអ្វីជាមួយគ្នាមែនទេជុង? ប្រាប់ម៉ាក់មក"
"គ្មាននោះទេម៉ាក់"
"ចឹងកូននៅតែស្រឡាញ់ក្មួយថេយ៍ពិតទេ??"
"ចោះបើកូនប្រាប់ថាឈប់ ស្រឡាញ់នាងហើយម៉ាក់គិតបែបណា?"
"បើកូនឈប់ស្រឡាញ់ក្មួយថេយ៍ពិតមែនហើយម៉ាក់ក៏មិនបានហាមអ្វីកូននោះដែរ ហើយក៏រឹតដែលមិនអាចបង្ខំកូនឲ្យស្រឡាញ់នាងវិញដូចគ្នា ព្រោះវាជាសិទ្ធិរបស់កូន កូនចង់ស្រឡាញ់អ្នកណាចូលចិត្តអ្នកណាម៉ាក់មិនថាអ្វីនោះទេឲ្យតែកូនប្រុសរបស់ម៉ាក់មានក្តីសុខទៅបានហើយ"គាត់និយាយឡើងព្រមទាំងដ។រទៅអង្អែលក្បាលរបស់រាងក្រាស់របស់យើងថ្នមៗផងដែរ។
"ម៉ាក់...!!"ជុងហ្គុកសម្លឹងមើលទៅអ្នកស្រីចនជាមួយនឹងក្រខ្សែភ្នែកម៉ាត់ៗរបស់នាយដូចជាមានអារម្មណ៍ថារំជួលចិត្តក្រោយពេលឮពាក្យទាំងអស់នេះចេញពីមាត់របស់គាត់។
"ហឹស!? ម៉េចក៏ធ្វើទឹកមុខបែបនេះកូន? ម៉ាក់និយាយអ្វីដែលធ្វើឲ្យជើងមិនសប្បាយចិត្តមែនទេ?"
"មិនមែននោះទេម៉ាក់! តែម៉ាក់កូនចង់ចេញពីនេះទីកូនមិនចូលចិត្តមន្ទីរពេទ្យនោះទេម៉ាក់ក៏ដឹង"

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...