42: កូនចង់មានប៉ាៗហៅដូចក្មេងដទៃដែរ

1.1K 45 8
                                        

.ជុងហ្គុកបានយកគ្រឿងសមុទ្រទាំងនោះមកដល់កំពង់ផៃហើយនាយក៏ទទួលយកលុយពី ឈ្មួញដែលនាយតែងតែលក់គ្រឿងសមុទ្រឲ្យនោះរួចក៏ត្រឡប់ទៅវិញតាមធម្មតា។

"លោកអុំ? គ្រឿងសមុទ្រចម្រុះទាំងអស់នេះលក់យ៉ាងមិចដែរ?" ជុងហ្គុកចេញផុតបានបន្តិចថេយ៉ុងនាងក៏ដើរចូលមក រួចក៏សួរទៅកាន់ឈ្មួញដែលបានទិញគ្រឿងសមុទ្រពីរាងក្រាស់មុននេះ។

" មួយស្បោងនេះ 50វ៉ុននាងតូច...!"

"ចឹងខ្ញុំជួយ បីស្បោងនេះទៅចុះ...." ថេយ៍ក៏ហុចលុយទៅឲ្យបុរសចំណាស់ម្នាក់នោះ រួចក៏ទទួលយកគ្រឿងសមុទ្រទាំងនោះដើរចេញទៅ ដោយនាងមិនដឹងនោះទេថា សកម្មភាពរបស់នាងមុននេះបានស្តិតនៅក្រោមក្រខ្សែភ្នែករបស់បុរសម្នាក់។

" ថេយ៍! ជាអូនពិតមែន!" ជុងហ្គុកដើរចេញពីគល់ដូងដែលខ្លួនបានលាក់ខ្លួនមុននេះរួចក៏បន្លឺឡើងក្រោយពេលថេយ៉ុងនាងដើរចេញទៅបាត់កន្ទុយភ្នែករបស់នាយ។ មុននេះដោយសារតែនាយទទួលយកលុយពីបុរសចំណាស់ម្នាក់នោះហើយ តែនាយបែបជាភ្លេចកន្ក្រក់ទើបនាយបកមកយកវិញ តែនរណាទៅដឹងទៅថានាយបានជួបជាមួយនឹងអតីតគូរស្នេហ៍របស់ខ្លួនកាលពីបីឆ្នាំមុននោះ តែឥឡូវនាងមើលទៅស្រស់ស្អាតជាងមុនឆ្ងាយណាស់ នាងប្រហែលជាជួបមនុស្សដែលនាងត្រូវចិត្តហើយក៏មិនដឹង ឈរគិតមួយសន្ទុះជុងហ្គុកក៏ដើរទៅយកកន្ក្រក់រួចក៏ចាក់ចេញទៅដោយវិញគ្មានអារម្មណ៍អ្វីទាំងអស់ ព្រោះមុននេះនាយពិតជាគ្មានភាពក្លាហ៊ានប្រឈមមុខជាមួយនឹងរាងតូចនោះឡើយ។

" ជុងហ្គុក...? បងមកអង្គុយនៅទីនេះទៀតហើយ ! បងកំពុងតែនឹកប្រពន្ធបងទៀតហើយតើមែនទេ?" នាងដឿនដែលខំដើររករាងក្រាស់ដោយបាត់គេទាំងពីត្រឡប់មកពីយកគ្រឿងសមុទ្រនោះទៅឲ្យភ្ញៀវមកម្ល៉េះបាយក៏មិនញាំុហើយក៏មកអង្គុយសង្គក់តែនៅមាត់ឆ្នេរក្បែរដើមដូងនឹងឯង។ មិនប្រាប់ក៏ដឹងថានាយកំលោះម្នាក់នេះនឹកដល់ប្រពន្ធរបស់នាយទៀតហើយ ។

" ឯងមករកបងមានការអ្វីមែនទេនាងដឿន?" ជុងហ្គុកចាប់ទុកនាងដឿនដូចជាប្អូនស្រីហើយនាងដឿនក៏ចាប់ទុកជុងហ្គុកដូចជាបងប្រុសដូចគ្នា ហើយនាងដឿនក៏មានម្ចាស់ចិត្តរួចមកហើយពួកគេទាំងពីរនាក់ជាអ្នកស្រុកជាមួយគ្នានេះឯង។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now