54:

1.1K 39 0
                                        

"មកដល់ហើយបាទ!...."គ្រប់គ្នាបាននាំគ្នាអង្គុយជាវង់នៅខាងមុខផ្ទះ ដែលមានស្មៅក្រាស់ៗ ដោយពួកគេបានក្រាលកម្រាលសម្រាប់អង្គុយញាំអាហារពេលល្ងាចនេះជាមួយគ្នា ដោយក្នុងនោះក៏មានខ្វាន់សុឺនឹងឌឺណាផងដែរ ទោះបីជាមួយគេទាំងពីរបដិសេធមិនចង់ចូលរួមជាមួយនឹងចៅហ្វាយរបស់ខ្លួនក៏ដោយក៏ ថេយ៉ុងនាងនៅតែឲ្យពួកគេមកចូលរួមទល់តែបាន។ ជុងហ្គុកបានលើសាច់ចង្កាក់ដែលបាន
អាំងឆ្អឹននោះមកដាក់ក្នុងវង់តែម្តង។

" គួរឲ្យចង់ញាំុណាស់ប៉ាៗ "ឈូឈូនឹងម៉ៃឈី បន្លឺឡើងព្រមគ្នា ថ្វីដ្បិតតែតែពួកគេមិនមែនជាបងប្អូនបង្កើតនឹងគ្នាមែនតែឈូឈូនាងស្រឡាញ់ម៉ៃឈីដូចជាប្អូនបង្កើតរបស់ខ្លួនយ៉ាងចឹងតែនាងក៏មិនភ្លេចស្រឡាញ់ថេយ៍រ៉ានោះដែរ។

"ចឹង កូនៗញាំឲ្យច្រើនៗទៅណា..." សៀងអឺនាងនិយាយឡើងទាំងញញិមមុននឹងចាប់សាច់ទាំងនោះដាក់ឲ្យពួកគេ។

"អូនក៏ចង់ញាំុបង្កង់ផងដែរប៉ាៗ" ឈូឈូ

" នេះប៉ាបានបកទុកឲ្យកូនស្រីរបស់ប៉ារួចហើយណា"
ជុងហ្គុកបានលើកបង្កង់ដែលនាយបានបកយ៉ាងល្អនោះមកដាក់ពីមុខរបស់នាងល្អិតព្រោះនាយដឹងថាកូនរបស់នាយចូលចិត្តវាខ្លាំងណាស់។

"អរគុណប៉ាៗ..." នាងតូចសើចចេញធ្មេញ ទាំងសប្បាយអរជាខ្លាំងមុននឹងយកបង្កង់នោះមកញាំុយ៉ាងឆ្ងាញ់។

"បងនៀករៀនមើលគំរូរបស់ជុងហ្គុកខ្លះទៅ មើលទៅថាគេនៀកយកចិត្តទុកដាក់ចំពោះកូនរបស់គេខ្លាំងប៉ុណ្ណាមិនដូចបងទេ មើលចោះអង្គុយបកញាំតែម្នាក់ឯង!" សៀងអឺ នឹកឃើញហើយក៏ក្តៅចិត្តពេលដែលនាងក្រឡេកមើលទៅដឹងគូដែលកំពុងតែអង្គុយញាំសាច់អាំងបង្កង់បង្កានៅមានមឹកអាំងតែម្នាក់ឯងដោយមិនខ្វល់ពីនាងនឹងកូនទល់តែសោះ។

"ទៀតហើយ! អាជុងអើយ..ធ្វើអ្វីមិនចេះប្រាប់គ្នាជាមុននោះទេ ឃើញទេត្រូវមាត់ទៀតហើយ!" ដុងគូនាយផ្អាកការញាំុរួចក៏ងាកទៅបន្ទោសជុងហ្គុកដែរមិនដឹងរឿងអ្វីនោះធ្វើឪ្យនាយកំលោះរៀងសម្ងាក់ចិត្តបន្តិច។

"ពូកែខាងបន្ទោសគេណាស់នេះណែ៎"

"អួយបងឈឺណាអូន!" ដុងគូប្រញាប់យកដៃមកទប់ត្រចៀករបស់ខ្លួនឯងក្រោយពេលដែលត្រូវអ្នកជាប្រពន្ធចាប់ក្រញិចឡើង។ ដែលកាយវិការរបស់ពួកគេទាំងពីអ្នកបានធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចឡើងមកយ៉ាងក្អាកក្អាយ។ ចំណែកជុងហ្គុកក្រោយពេលឈរអស់មួយសន្ទុះក៏ស្រាប់តែចាប់អារម្មណ៍ថាមិនឃើញប្រពន្ធរបស់នៅខាងក្រៅជាមួយអ្នកឯទៀតនាយក៏បន្លឺសួរទោកាន់ប៉ាម៉ាក់ក្មេករបស់នាយ÷

You'll also like

          

"អ្នកម៉ាក់ លោកប៉ា មានឃើញប្រពន្ធខ្ញុំនាងទៅណាដែរឬទេបាទ?"

"កូនថេយ៍មែនដែលទេកូន? ម៉ាក់ឃើញនាងនៅខាងក្នុងឯណោះ បន្តិចទៀតនាងចេញមកហើយ!"អ្នកស្រីគីម

"បាទអរគុណអ្នកម៉ាក់"ជុងហ្គុកនិយាយចប់ក៏ដើរចូលទៅក្នុងផ្ទះដែលមានរាងតូចនៅតែម្នាក់ឯងនោះ។ដោយគ្រប់គ្នាគេចេញទៅញាំុអាហារនៅមុខផ្ទះអស់បាត់ទៅហើយ។

.ក្រាក!

"បង!? បងមិននៅញាំុអ្វីជាមួយប៉ាម៉ាក់នឹងបងប្រុសបងថ្លៃទេឬ?" ថេយ៉ុងដែលកំពុងតែបីកូនប្រុសនៅក្នុងដៃនោះក៏បន្លឺឡើងសួរទៅស្វាមីទាំងចម្លែកក្នុងចិត្ត។

"ឲ្យបងញាំយ៉ាងមិច?បើប្រពន្ធបងនៅមើលកូនបែបនេះតែម្នាក់ឯងនោះបងញាំុមិនចូលទេ!"ជុងហ្គុកដើរមកអោបរាងតូចពីក្រោយដោយថេយ៍នាងកំពុងបីកូនជាប់ដៃដោយចង់បំពៀឲ្យគេគេងលក់។

"បងយ៉ាងមិចនឹង? មានអ្វីមែនទេប្រាប់អូនមក!" ថេយ៉ុងនាងបានដាក់ថេយ៍រ៉ាទៅនឹងអង្រឹងរួចក៏ងាកមកក្រសោបមុខរបស់រាងក្រាស់រួចក៏និយាយឡើងទាំងចម្លែកក្នុងចិត្ត។

" បងពិតជា អរគុណអូនខ្លាំងណាស់ថេយ៍ បងពិតជាមានសំណាងណាស់ដែលបានអូនធ្វើជាប្រពន្ធរបស់បងនោះ តាំងពីស្គាល់អូនមកជីវិតបងក៏បានស្គាល់នៅគ្រប់រស់ជាតិទាំងអស់ ហើយបងក៏បានស្គាល់ដូចគ្នាថាអ្វីទៅដែលហៅថាស្នេហានឹងសុភមង្គលនោះ" ជុងហ្គុកចាប់ដៃរបស់រាងតូចរួចក៏និយាយឡើងដែរធ្វើឲ្យភ្នែករបស់នាងតួចចាប់ផ្តើុមឡើងក្រហមចង់យំទៅហើយពេលស្តាប់សម្តីរបស់នាយនិយាយមុននេះ។

"បង!...." ថេយ៍ហៅរាងក្រាស់តុចៗទាំងមានអារម្មណ៍ថារំភើបនៅពេលឮសម្តីរបស់នាយនិយាយមកកាន់ខ្លួនបែបនេះ។

"ហើយបងក៏សុំទោស ដែលធ្វើឲ្យអូនពិបាកនឹងហត់នឿយក្នុងការចិញ្ចឹមកូនៗម្នាក់ឯងបែបនេះ សង្ឃឹមថាអូននឹង នឹងរស់នៅហើយក្បែរបងបែបនេះរហូតណាថេយ៍!បងស្រលាញ់អូន.." ជុងហ្គុកនាយនិយាយបន្តហើយទឹកភ្នែករបស់ថេយ៉ុងក៏ស្រាប់តែស្រក់ចុះមកដោយទប់មិនជាប់។

" ប្តីសម្លាញ់...អូនក៏ស្រឡាញ់បងដែរ" និយាយចប់ថេយ៍អោបរាងក្រាស់យ៉ាងណែនហើយជុងហ្គុកនាយក៏អោបតបវិញដូចគ្នា។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now