. ម៉ោង4ទៀងភ្លឺ
"ហុឹម ឈឺក្បាលខ្លាំងម្ល៉េះ អូយ....."ថេយ៍បើកភ្នែកឡើង នាងបំលាស់ខ្លួនបន្តិចក៏ស្រាប់តែមានអារម្មណ៍ថាឈឺនៅផ្នែកខាងក្រោមជាខ្លាំង។ រាងតូចទាញភួយចេញក៏ដឹងថាជុងហ្គុកនាយនៅតែមិនទាន់បានដកកូនប្រុសរបស់នាយចេញពីខ្លួនរបស់នាងនៅឡើយទេ។
"អូយ! មនុស្សឆ្កួតនេះ....ហឹុម!" ថេយ៍នាងក៏រុញរាងកាយមាំចេញពីខ្លួនរបស់នាង តែទោះជានាងរយញចេញហើយក៏ដោយក៏រាងក្រាស់របស់យើងមិនខ្ចីភ្ញាក់នោះដែលព្រោះពួកគេទើបតែគេងបានប៉ុន្មានម៉ោងនោះទេ ។
"សុំទោស!!" រាងតូចចុះចេញពីលើគ្រែទាំងពិបាក រើសយកសម្លៀកបំពាក់បំពាក់របស់ខ្លួនមកស្លៀកពាក់រួចរាល់ហើយក៏ក្រឡែកភ្នែកមើលទៅកាន់ រាងក្រាស់ ទទួលក៏ចាកចេញទៅយ៉ាងស្ងៀមស្ងាត់។
.ភូមិគ្រឹះគីម!!
" បាត់ទៅណាពេញមួយយប់ ស្មើរនេះទើបមកដល់ផ្ទះ??" គ្រាន់តែរាងតូចដើរចូលមកដល់ខាងក្នុងផ្ទះភ្លាមសម្លេងមាំដែលអង្គុយរងចាំនាងនៅលើសាឡុង ក៏បន្លឺឡើងទោះមិនប្រាប់ក៏ដឹងដែលថាម្នាក់នោះជានរណា។
"បងប្រុស? ម៉េចក៏បងមកអង្គុយនៅត្រង់នេះទៅវិញ? នេះយប់មិញបងមិនមែនមកអង្គុយចាំខ្ញុំទល់ភ្លឺទេឬ?"
"បងសួរឆ្លើយនឹងសំណួរបងមក!! ថាទើបមកពីណាម៉ោងស្មើរនេះទើបចូលផ្ទះមានដឹងទេថាឯងកំពុងតែធ្វើអ្វីថេយ៍?"ពេញមួយយប់ហើយដែលនាយបានអង្គុយចាំរាងតូចព្រោះតែទាក់ទងទៅនាងមិនចូលទើបគេក៏ចាប់កូនចៅរបស់នាយឲ្យតាមរកដូចគ្នា តែក៏ស្រាប់តែទទួលដំណ្តើងថានាងបានទៅជាមួយនឹងជុងហ្គុកនៅខុនដូររបស់គេ ដែលធ្វើឲ្យដុងគូរឹតតែគេងមិនលក់គឺមានតែអង្គុយចាំបែបនឹងទៅ។
"ខ្ញុំមកពីគេងនៅផ្ទះមិត្តភក្តិ!!"
"កុហក!! ឯងគ្មានមិត្តនៅទីនេះនោះទេ! " នាយកំលោះនិយាយឡើងទាំងទឹកមុខត្រជាក់ស្រេបតែម្តងដែលវាមិនបានធ្វើឲ្យរាងតូចរបស់យើងខ្លាចនោះឡើយ។
"សុំទោសបងប្រុស! ខ្ញុំ...ខ្ញុំបានទៅគេងជាមួយជុងហ្គុក..ហើយ..ហើយពួកយើង...ហ្ហឹកៗ" ទោះគេមិនបានខ្លាចជាមួយនឹងទឹកមុខរបស់រាងក្រាស់ក៏ពិតមែនទេនាងក៏មានអារម្មណ៍ថាខុសនៅពេលដែលនាងដើរខុសផ្លួវមួយនេះរាងតូចក៏ចាប់ផ្តើមស្រក់ទឹកភ្នែកចេញមក។

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...