28:ជុងហ្គុកមិនពាក់ព័ន្ធ

1K 39 4
                                        

.ប្រលានយន្តហោះ

.ថ្ងៃនេះជាថ្ងៃដែលជេមីនដែលត្រូវជាប្អូនជីដូនមួយរបស់ជយងហ្គូយកបានត្រឡប់មកពីក្រៅប្រទេសដូច្នេះហើយរាងក្រាស់របស់យើងក៏បានមកអង្គុយរង់ចទទួលនាងចុះពីលើយន្តហោះផងដែរ។

"បងប្រុស...!"អង្គុយដែលកំពុងតែអង្គុយចុចទូរស័ព្ទនៅលើតសាធារណៈនោះក៏ស្រាប់តែបានឮសម្លេងមើលបន្លឺឡើងនាយកំលោះក៏ហាក់ទៅមើលតាមប្រភពសម្លេងក៏ឃើញថាប្អូនស្រីកំពូលក្បាលខូចរបស់នាយរត់មករកខ្លួនទាំងញញឹមយ៉ាងស្រស់។

"មីននីខាងនេះ...."ជុងហ្គុកលាដៃទៅជេមីន។

"ហ្ហឹម!នឹកបងណាស់....បងមកចាំយូរឬនៅ?"ជេមីននាងក៏រត់មកអោបរាងក្រាស់យកតែម្តង ហើយក៏មិនភ្លេចអោនទៅថើបថ្ពាល់រលោងរបស់នាយមួយខ្សឺតនោះដែរ។

"បងទើបមកដល់អម្បាញ់មិញនោះទេ...បងក៏នឹកឯងដូចគ្នាមើលទៅឯងធំជាងមុនឆ្ងាយណាស់" ជុងហ្គុកនិយាយទាំងទាញខ្លួនជេមីនមកវង្វល់មើល

"ពិតមេនហើយ! ព្រោះឥឡូវខ្ញុំពេញក្រមុំហើយមិនមែនជាកូនក្មេងទៀតនោះទេហិហិ"

"សម្តីបានណាស់ឯងនេះ! ចោះឯណាវ៉ាលីឯងនោះ?"

"នោះ....!"ជេមីននាងក៏អង្គុយទៅកាន់បុរសម្នាក់ដែលកំពុងតែដើរអូសវ៉ាលីចេញមក ទាំងសម្ពេងសម្ពោង មិនដឹងថានាងទិញអ្វីមកខ្លះនោះទេ តាមមើលមិនមែនតិចនោះឡើយ។

"ហេតុអ្វីក៏ច្រើនពេកបែបនេះហើយម្នាក់នោះជានរណា?"

"វាជារបស់ដែលអូនផ្ងើបងនោះអីនៅមានរបស់ម៉ាក់អ៊ំទៀត....ហិហិ...ប្រុសម្នាក់នោះតើមែនទេ? គាត់ក៏ជាគូដណ្តឹងរបស់អូន!!"

"ស្អីគេគូរដណ្តឹងតើមែនទេ? តាំងពីពេលណាម៉េចក៏បងមិនដែលដឹងសោះចឹងជេមីន?"

"គឺ..ទើបនឹងអូនឡើងយន្តហោះមកនោះទេ ពួកយើងបានចួបគ្នានៅឡើងយន្តហោះហើយគាត់ក៏សុំអូនជាប់ពាក្យតែម្តងទៅ..."ស្លាប់ហើយមើលនាងនិយាយចោះមនុស្សមិនដែលទាំងធ្លាប់ស្គាល់គ្នាផងគ្រាន់តែបានជួបគ្នាតែម្តងសោះនាងក៏ព្រមជាប់ពាក្យជាមួយគេបាត់ទៅហើយដោយគ្មានចាស់ទុំដឹងឮទៀត។ ចង់តែគាំងបេះដូងស្លាប់ទេចឹងអី។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now