.ពីមួយថ្ងៃទៅមួយថ្ងៃ ពោះរបស់រាងតូចក៏ចេះតែធំទៅៗ..ហើយនេះក៏នៅសល់តែប៉ុណ្ណោះថ្ងៃទៀតតែប៉ុណ្ណោះនាងកើតហើយ។
"ថេយ៍...!"ដុងគូដើរចូលមករកប្អូនស្រី រួចក៏បន្លឺឡើងជាមួយនឹងទឹកមុខស្ងៀមស្ងាត់
"បងប្រុស! បងមានអ្វីមែនទេ? " ថេយ៉ុងដែលកំពុងតែអង្គុយប៉ាក់ ស្រោមជើងទុកឲ្យកូនរបស់នាងនោះក៏សួរឡើង ដោយដាក់ម្ជុលនៅនឹងដៃរបស់នាងចុះហើយងាកទៅមើលបងប្រុសរបស់ខ្លួន។
"មុននេះ ក្រុមប៉ូលិសនៅប៉ូស៊ានបាន ផ្ងើសារមកប្រាប់ថានៅទីនោះ មានភ្លៀងធ្លាក់ខ្លាំងណាស់ ហើយព្យុះក៏បក់បោកខ្លាំងដែរទើប...." ដុងគូនិយាយបាត្រឹមនេះនាយក៏ឈប់និយាយ ព្រោះតែនាយមិនដឹងថាត្រូវប្រាប់រាងតូចបែបណាតទៀតនោះទេ។
"ទើបអ្វីទៅ..? ឬមួយក៏ជុងហ្គុកគេនឹងត្រឡប់មកវិញក្មុងពេលឆាប់ៗនេះមែនទេបងប្រុស?" ថេយ៍នាងព្យាយាមមិនចង់គិតអវត្តមាននោះទេ នេះក៏ញញឹមស្ងួតសួរទៅបងប្រុសរបស់នាង។ ទាំងដែលការសួររបស់នាងគឺចាកប្រធនទាំងស្រុង។
"ថេយ៍តាំងចិត្តស្តាប់បងណា...ជុងហ្គុក..ជុងហ្គុក..គេបានស្លាប់បាត់ទៅហើយ..ដោយមានការបាក់ដីពីលើភ្នំ...ក្នុងគ្រោះធម្មជាតិមួយនេះ!" ដុងគូ ចាប់ដៃរាងតូចរួចក៏និយាយឡើង..ព្រោះខាងអ្នកយកព័ត៌មាននៅទីនោះនិយាយបែបនេះឯងទើបនាយនិយាយតាមទៅ....
"...........បង...បងកុហកអូនតើមែនទេ...? បងប្រាប់អូនមកថានេះវាមិនមែនជារឿងពិតនោះទេ...ហឹុកៗ...ខ្ញុំមិនជឿ...ខ្ញុំទៅរកជុងហ្គុក....ជុងហ្គុកអូនទៅរកបង..ហុឹកៗ...បងមិនអាចស្លាប់ចោលអូននឹងកូនបានទេ...កូនយើងកំពុងតែរងចាំបងត្រឡប់មកវិញណា...ហុឹកៗ" ថេយ៍ស្ងាត់បន្តិច រួចក៏បន្លឺឡើង នាងមិនជឿនាយនោះទេថាមនុស្សល្អដូចជាជុងហ្គុករបស់នាងត្រូវមកស្លាប់ដោយស្រួលៗបែបនេះនោះ..វាមិចនឹងអាចទៅសូម្បីតែពាក្យមួយមាត់ផ្តាំងចុងក្រោយក៏នាងមិនទាន់បាននិយាយទៅកាន់នាយដែរ។ ទោះជាវៃនាងឲ្យស្លាប់ក៏នាងមិនជឿដែរ។
"ថេយ៍...អូនស្ងប់អារម្មណ៍បន្តិចទៅ...."
"បងឲ្យអូនស្ងប់អារម្មណ៍យ៉ាងមិច...ប្តីអូនណាបងប្រុស ប៉ារបស់ក្មួយរបស់បងណា...ហុឹកៗ...."
"បងដឹង! ពេលនេះយើងត្រូវតែទទួលស្គាល់ណាថេយ៍...ថាជុងហ្គុកគេបានទៅចោលពួកយើងបាត់ហើយគេទៅចោលអូនហើយនឹងកូនរបស់អូនទៅហើតណា...."
"ដរាបណា ខ្ញុំមិនបានទាន់ឃើញសាកសពរបស់គេ ខ្ញុំមិនជឿនោះទេ...ហុឹកៗ...អ្នកណាក៏បានប្រាប់ខ្ញុំមកថាប្តីរបស់ខ្ញុំមិនបានស្លាប់នោះទេ....ឌឺណា...ជុងហ្គុកគីរបស់យើងគេមិនទាន់ស្លាប់ទេតើមែន..? ខ្វាន់សុឺឯងនិយាយមកថា គេមិនទាន់ស្លាប់នោះទេ...ហេតុអ្វីក៏អ្នកគ្រប់គ្នាមិនឆ្លើយនឹងសំណួរបស់ខ្ញុំ? ហេតុអីទៅ..?ហុឹកៗ..." ថេយ៍នាងរត់ទៅសួរឌឺណា ផងខ្វាន់សុឺផងដែលឈរនៅក្បែេនោះ...តែគ្មាននរណាម្នាក់ឆ្លើយនឹងសំណួររបស់នាងនោះទេ ពួកគេបានត្រឹមតែស្រក់ទឹកភ្នែកយំតាមនាងតែប៉ុណ្ណោះ....ឃើញថេយ៉ុងបែបនេះធ្វើឲ្យពួកគេខ្លោចចិត្តជាខ្លាំងព្តោះអាណិតនាង បើនិយាយពីដុងគូវិញនាយខូចចិត្តខកចិត្តរាប់រយលានដងពេលឃើញប្អូនស្រីរបស់ខ្លួនឈឺខ្លាំងបែបនេះ។
"ថេយ៍...អូន..ឈប់រត់ទៅវិញទៅមកបែបនេះអី...ពោះរបស់អូនកាន់តែធំហើយណា...មកអង្គុយសិនមក...."ដុងគូប្រញាប់ទៅចាប់រាងតូចឲ្យឈប់រត់ទៅសួរគេទៅវិញទៅមកទៀត...ដោយចាប់នាងឲ្យមកអង្គុយនៅលើសាឡុងវិញ។
"...បងប្រុស...បងកុហកអូនតើមែនទេ...?បងនិយាយមកថាវាមិនពិត! ប្រាប់អូនមកអូននឹងជឿបងភ្លាមណា..បងប្រុស..ប្រាប់មកថាជុងហ្គុកគេមិនទាន់ស្លាប់នោះទេ កុហកអូនក៏បានដែរហុឹកៗ...."ថេយ៍ពោលបណ្តើរយំដង្ហក់បណ្តើរ...ដុងគូនាយលែងនិយាយអ្វីទាំងអស់ក៏ទាញនាងមកអោបលោមលួម។
"...អួយ...."ថេយ៍នាងយំសុខៗក៏ស្រាប់តែមានអារម្មណ៍ថាឈឺចុកក្មុងពោះរបស់នាងជាខ្លាំងនាងក៏ស្រែកឡើងទាំងយកដៃទប់ពោះរបស់នាង។
"ថេយ៍...អូនកើតអី...នឹង?"
"អ្នកនាងតូច....អ្នកនាងកើតអ្វីនឹង?"
"ឈឺ....ខ្ញុំឈឺពោះណាស់...បងប្រុស..ហុឹកៗ...ឈឺណាស់...ជួយអូនផង...ហុឹកៗ" ថេយ៍ចាប់ដៃដុងគូយ៉ាងណែនរួចក៏និយាយឡើងសឹងតែមិនដល់គ្នា...មិចក៏នៅសុខៗនាងឈឺពោះបែបនេះគ្រែងវាមិមទាន់ដល់ថ្ងៃកើតទេតើមែនទេ? ឬក៏វាកើតមុនកំណត់...?