"តើយើងគួរតែប្រាប់រឿងនេះដល់ ម្ចាស់ប្រុសដែលឬទេ?? ណ្ហើយ មិនបាច់ល្អជាង" ឌឺណានាងអង្គុយនិយាយ តែម្នាក់ឯងលើសាឡាងតែពេលគិតចុះគិតឡើងនាងក៏សម្រេចចិត្តថាមិនប្រាប់វិញល្អជាងបើសិនជានាងប្រាប់ ច្បាស់ណាស់ថាត្រូវមាត់រាងតូចយើងមិនខាន់។
_____________ពេលល្ងាចក៏ឈានចូលមកដល់ ដោយថេយ៉ុងនាងប្រាប់ឲ្យកូនចៅរបស់នាងដែលដុងគូបានបញ្ជូនមកនោះឲ្យត្រៀមរៀបចំអូបរ ឪ្យហើយទៅព្រោះសល់ពេលតែមិនប៉ុន្មានម៉ោងទៀតវាក៏ដល់ពេលដែលនាងទៅដល់ទីនោះហើយ។ ថេយ៉ុងបានប្រាប់ទីតាំងឲពួកគេ ដោយមិនបានឲ្យពួកកូនចៅរបស់នាងទាំងអស់នោះមកផ្ទះរបស់នាងឡើយព្រោះខ្លាចជុងហ្គុកនាយសង្ស័យ។ បញ្ជាក់:កូនចៅដែលដុងគូបានបញ្ជូនមកពួកគេគឺសុទ្ធតែអ្នកលែងដៃឯក ដោយដុងគូមិនបានកូនចៅរបស់នាយដែលជាពួកប៉ូលីសដែលនាយបាននិយាយជាមួយរាងតូចមកនោះឡើយ។
"រួចរាល់ហើយ ទានម្ចាស់!!" ឌឺណាដើរចេញមកពីក្នុងបន្ទប់របស់នាងដោយ នៅពាក់អាវនឹងខោរឹបរាងពណ៌ខ្មៅរលោងដូចជារាងតូចយើងផងដែរ។
"ពួកយើងឆាប់ទៅៗ បើ កម្រចេញទៅ យើងខ្លាចក្រែងតែកាប៉ាល់របស់ពួកវាចេញចោលទៅអស់នោះទេ" ថេយ៉ុងនិយាយសំដៅដល់កាប៉ាល់របស់ពួក អ្នកជំនួយទាំងអស់នោះព្រោះតែ កាប៉ាល់របស់ពួកវាត្រូវ បើកទៅពាក់កណ្តាលនៃសមុទ្រដើម្បី ដោះដូរអាវុធខុសច្បាប់ចូលមកក្នុងប្រទេស។ តែបើនិយាយពីគោលដៅរបស់រាងតូចរបស់យើងគឺមានតែមួយគត់គឺចង់សម្លាប់អ្នកដែលធ្វើឲ្យប៉ាម៉ាក់របស់នាងស្លាប់តែប៉ុណ្ណឹងឯង។ ហើយខាងរឿងប្រទេសជាតិគឺនាងទុកវាឲ្យខាងប៉ូលីសជាអ្នកដោះស្រាយទៅចោះ៕
"ទទួលបញ្ជា ម្ចាស់ស្រី " និយាយហើយពួកគេក៏បើកឡានចេញទៅបាត់។
.ស្នងការប៉ូលិស
យើងងាកមកមើលខាងប៉ូលិសឯនេះវិញក៏មិនខុសគ្នាប៉ុន្មានដែលពួកគេម្នាក់ៗញាប់ដៃញាប់ជើងខ្លាំងណាស់ព្រោះតែពួកគេទើបតែទទួលបានដំណឹងថា មានការជួញដូរអាវុធខុសច្បាប់ចូលមកក្នុងប្រទេសរបស់ពួកគេ ។ តែកុំឆ្ងល់អីថាមិចបានជាថេយ៉ុងនាងបានដឹងដំណឹងនេះមុនប៉ូលីសអី ក៏ព្រោះតែនាងមានបណ្តោយសង្ងាត់នោះអី៕
"រៀបចំជើងទឹក 25នាក់ទៅហើយជើងគោក 10នាក់បានហើយ យល់អ្វីដែលខ្ញុំនិយាយទេ??" ជុងហ្គុកបានស្រែកសួរទៅកាន់ ពួកប៉ូលិសក្រោមបញ្ជារបស់ខ្លួន។ ជុងហ្គុកបានដាក់ជើងទេក25នាក់ព្រោះនាយ ត្រូវការឲ្យមានកាប៉ាល់5ដើម្បីចូលទៅប្រយុទ្ធជាមួយនឹងពួកវាព្រោះនាយដឹងស្រាប់រួចទៅហើយវាពួកវាគឺសុទ្ធតែអ្នលជំនួយធំៗដល់ថ្នាក់នេះ មិនងាកដាក់មនុស្សតែ១០ឬ១៥នាក់ដើម្បីចុះកាប៉ាល់បាននោះទេ៕ហើយមនុស្ស១០នាក់ដែលនៅខាងលើគោកនោះគឹត្រូវនៅបិតផ្លួវគ្រប់កន្លែងដែលពួកគេអាចចេញ មានភាគរយ:រត់គេចខ្លួននោះ៕
"ទទួល បញ្ជាទាន!!" ពួកប៉ូលិសទាំងអស់នោះក៏ស្រែកឡើងព្រមទាំងគោពរដល់រាងក្រាស់របស់យើង។
"បានហើយ! បំបែកជួរ....!!"និយាយហើយពួកកងទ័ពប៉ូលិសទាំងអស់នោះក៏នាំគ្នារត់ឡើងឡានតាមតួនាទីរបស់ពួកគេរៀងខ្លួនដោយអ្នកដែលត្រូវចុះកាប៉ាល់ត្រូវឡើងឡានខាងចុះកាប៉ាល់អ្នកដែលត្រូវនៅលើគោកត្រូវឡើយឡានដែលនៅលើកគោកតាមអ្វីដែលរាងក្រាស់នាយបានរៀបចំ។
________________
"អ្នកនាងតូចខាងនេះទាន!!" ឡានរបស់រាងតូចបានចត់ឆ្ងាយពីកំពង់ផែ ដែលត្រូវជួញដូរអាវុធនោះ៕ គ្រាន់តែរាងតូចចុះពីលើឡានភ្លាម ភ្លាមនោះក៏មានកូនចៅរបស់នាងដែលនាងនាងឲ្យពួកគេមករង់ចាំមុនក៏ស្រែកបន្លឺឡើងហើយថេយ៉ុងនឹងឌឺណាក៏បានដើរសំដៅទៅរកពួកគេ៕
"បានបញ្ជូនដំណឹងនេះទៅប្រាប់ពួកប៉ូលីសតាមអ្វីដែលយើងហើយតើមែនទេ?? " ថេយ៉ុងដើរចូលមកដល់ក៏សួរ ទៅកាន់កូនចៅរបស់នាងជាមួយនឹងមុខមាំ។
"រួចរាល់ហើយអ្នកនាងតូច! ដោយពួកយើងបានរាយការទៅប្រាប់ពួកប៉ូលីសទាំងអស់នោះថា រយ:ពេល3ម៉ោងទៀតគឺមានការជួញដូរអាវុធខុសហើយទាន"
"ល្អណាស់! ទម្រាំតែពួកប៉ូលីសនឹងមកដល់ពួកវាប្រែជាស្លាប់ក្រោមដៃរបស់ពួកយើងអស់បាត់ទៅហើយ! យើងឆាប់ទៅៗ" ថេយ៉ុងនិយាយឡើងទាំងញញឹមចុងមាត់បនាងបានប្រាប់កូនចៅរបស់នាងឪ្យប្រាប់ប៉ូលិសថានៅសល់បីម៉ោងទៀតតែតាមពិតគឺវាដល់ពេលវេលាហើយដែលពួកគេត្រូវដោះដូរគ្នានោះ៕ តែថេយ៉ុងនាងចង់ឲ្យពួកប៉ូលិសទាំងអស់នោះមកបោសសម្អាតទៅវិញទេ៕