"នាងត្រូវការមួយដែលទេ?" ជុងហ្គុកឃើញថាថេយ៉ុងចេះតែសម្លឹងមើលមកនាយមិនឈប់គេក៏សួរឡើង។
"អត់នោះទេ! ខ្ញុំញាំអាហារពេលល្ងាចរួចហើយ"
"ម៉េចក៏នាងចូលចិត្តធ្វើមុខស្មើមិនព្រមញញឹមបែបនេះ?"បន្ទាប់ពីឆុងមីរួចរាល់ហើយរាងក្រាស់ក៏ដលរមកក្បែររាងតូចដោយដាក់ខ្លួនអង្គុយនៅលើកៅអីទល់មុខនាង។
"ខ្ញុំមិនចូលចិត្តការសើចឬក៏ញញឹមនោះទេ ព្រោះទង្វើទាំងអស់នេះវាគ្រាន់តែជាការបោកបញ្ឆោតមនុស្សតែប៉ុណ្ណោះ" វាមិនចម្លែកនោះទេដែលនាងនិយាយបែបនេះព្រោះតាំងតែពីតូចមកប៉ាម៉ាក់រនស់នាងតែងតែនិយាយថានឹងផ្តល់ស្នាមញញឹមឲ្យនាងជារៀងរាល់ថ្ងៃតែនៅសុខៗពួកគាត់ក៏ស្រាប់តែចាក់ចេញពីនាងហើយចាប់ពីពេលនឹងមកថេយ៉ុងនាងក៏មិនដែលចូលចិត្តការសើចឬក៏ញញឹមដាក់អ្នកណាឡើយ សូម្បីតែបងប្រុសរបស់នាងក៏នាងកម្រនឹងញញឹមដាក់គេនោះដែរ។
"នាងត្រូវការប៉ុន្មាន ប្រាប់មកខ្ញុំនឹងឲ ឲ្យតែនាងញញឹមឲ្យខ្ញុំបានឃើញឥលូវនេះ!"រាងក្រាស់ដែលមាត់កំពុងតែចំពៀមីនោះក៏និយាយឡើង ដែលធ្វើឲ្យអ្នកស្តាប់កើតចិត្តក្តៅក្រហាយឡើងមកភ្លាមៗនៅពេលដែលមនុស្សម្នាក់ចាប់ទុកថានាងគឺជាមនុស្សមុខលុយបែបនេះ។
"ខ្ញុំមិនមែនជាមនុស្សស្រីមុខលុយឡើយ និយាយឲ្យប្រយ័ត្នមាត់បន្តិចទៅប្រយ័ត្នបានគេងនៅខាងក្រៅផ្ទះទៅ"
"គម្រាមខ្ញុំតើមែនទេ"ជុងហ្គុកដាក់កំប៉ុងមីចុះពីដៃរបស់នាយ រួចក៏អោនមុខដ៏ស្រស់សង្ហាររបស់នាយចូលមកជិតរាងតូចដែលអាចធ្វើឲ្យពួកគេស្តាប់ចង្វាក់បេះដូងគ្នាបានយ៉ាងច្បាស់។
"ណែ! លោកចង់ធ្វើស្អីនឹង?" ថេយ៉ុងក៏ប្រញាប់រុញមុខរាងក្រាស់ចេញយ៉ាងលឿន ដោយផ្ទៃមុខរបស់នាងក៏ចាប់ផ្តើមឡើងក្រហម ទោះបីវាជាពេលយប់តែក៏អាចមើលឃើញតាមពន្លឺភ្លើងអគ្គិសនីផងដែរ។
"នាងអៀនតើមែនទេ...?"ជុងហ្គុកនៅតែបន្តសួរញ៉ោះរាងតូចថែមទៀត។
"មុខលោកគ្មានអ្វីដែលអាចទាញ់ចិត្តឲ្យខ្ញុំអៀនបាននោះទេ កុំលង់នឹងខ្លួនឯងខ្លាំងពេក ចន ជុងហ្គុក "និយាយហើយថេយ៉ុងក៏ងើបចេញពីកៅអី សំដៅទៅរកបន្ទប់គេងរបស់នាងតែក៏ស្រាប់តែ÷
"ហៅខ្ញុំពិរោះដល់ហើយ គីម ថេយ៉ុង ហូរីដាម!" គ្រាន់តែតែឮឈ្មោះនេះភ្លាម ថេយ៉ុងក៏អាក់ដំណើរមួយកន្លែង នេះគេស្គាល់ឈ្មោះពេញរបស់នាងបានយ៉ាងមិចឬមួយគេគឺជាមិត្តល្អរបស់នាងដែលមានឈ្មោះជា ចន ជុងហ្គុក ពិតប្រាកដមែន?
"ខ្ញុំនិយាយលេងនោះទេ ម៉េចក៏ធ្វើទឹកមុខដូចជាភ្ញាក់ផ្អើលខ្លាំងម្ល៉េះ??" រាងក្រាស់និយាយដូចដើរទៅកាន់តែជិតរាងតូច។
"ហ្ហឹស! ខ្ញុំគិតថាលោកដូចជារវើរវាយ ពេកហើយទេដឹង? ចង់លោកគិតបែបណានិយាយបែបណា វាក៏ជាសិទ្ធរបស់លោក ខ្ញុំក៏ធ្លាប់ប្រាប់លោកហើយមិនចឹងឬ ទោះបីជាខ្ញុំមានឈ្មោះដូចជាមនុស្សដែលលោកកំពុងតែតាមរកក៏ដោយ ក៏មិនប្រាកដថាខ្ញុំនឹងគេជាមនុស្សតែម្នាក់នោះដែរ ចប់ទេ!" ថេយ៉ុងងាកទៅនិយាយពីមុខរបស់ក្រាស់ទាំងសើចចុងមាត់របស់នាង។
"នៅទេ...ហ្ហឹម!" ភ្លាមៗនោះជុងហ្គុកក៏ស្ទុះទៅចាប់កន្ទ្រាក់ដៃរបស់រាងតូចទាញមកទំហឹងមុននឹងដែលធ្វើឲ្យបបូរមាត់របស់ពួកគេទាំងគ្នាប៉ះគ្នាយ៉ាងស្នឹតស្នាល ។ ដោយសារតែវាភ្លាមៗពេកធ្វើឲ្យរាងតូចរបស់យើងត្រៀមខ្លួនឡើងមិនទាន់ ថេយ៉ុងបានត្រឹមតែឈរស្ងៀមបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលចំពោះកាយវិចារបស់រាងក្រាស់ដែលកំពុងតែបំពានមកលើខ្លួន។
"ផាច់! នេះលោកចង់ស្លាប់ណាស់តើមែនទេ?"ថេយ៉ុងរុញជុងហ្គុកចេញដោយផ្តាច់បបូរមាត់ទាំងពីររបស់ពួកគេចេញពីគ្នាមុននឹងលើកដៃទះទៅលើផ្ទៃមុខសង្ហាររបស់រាងក្រាស់ដោយមិនញញឺតដៃ។រួចក៏និយាយឡើងដោយទឹកមុខត្រជាក់ស្រេបដូចទឹកកករបស់នាង ។
"ថេយ៍...ថេយ៉ុង" គ្រាន់តែនិយាយចប់ភ្លាមថេយ៉ុងនាងក៏រត់ឡើងទៅខាងលើបាត់ដោយទុកឲ្យរាងក្រាស់របស់យើងឈរធ្មឹងតែម្នាក់ឯង ព្រោះតែមិននេះនាយពិតជាគ្មានចេតនាថើបនាងនោះទេវាគ្រាន់តែអចេតនាតែប៉ុណ្ណោះតែទោះជាប្រាប់ទៅកាន់នាងមាងក៏មិនជឿនាយនោះដែរ។
"តើគួរតែគិតយ៉ាងមិចទៅអាហ្គុកអើយ!" ជុងហ្គុកលើដៃច្រូមសក់របស់ខ្លួនឯងឡើងរញ៉ែរញៃដោយកាយវាកានឹងហេតុការណ៍ដែលបានកើតឡើងមុននេះមិនអាចរួចផុតពីក្រខ្សែភ្នែករបស់ឌឺណានោះឡើយ។