Part 1

16.2K 390 7
                                    

« Hello baeri បុណ្យសពប៉ារបស់ខ្ញុំចាត់ចែងរួចអស់ហើយ ឥឡូវនេះខ្ញុំកំពុងនៅលើរថភ្លើងហើយ ហុឹកៗ ហុឹកៗៗ តើខ្ញុំពិតស្រីចង្រៃដូចដែលអ្នកភូមិខ្ញុំនិយាយនោះមែនទេ ដំបូងធ្វើឲ្យម៉ាក់ខ្ញុំស្លាប់ ឥលូវប៉ាខ្ញុំក៏ស្លាប់ទៀត តើខ្ញុំពិតជាស្រីចង្រៃដែលធ្វើឲ្យគ្រួសារខ្ញុំស្លាប់មែនទេ ហុឹកៗ » Park JiEun និយាយទូរសព្ទទាំងយំសស្រេកសស្រាក់ដាក់ពួកម៉ាកនាង
«បានហើយ បានហើយ មិនបាច់ស្តាប់សំដីអត់បានការរបស់ពួកអ្នកភូមិអស់នោះទៀតទេ មក Seoul ដោយសុវត្ថិភាព ទុកឲ្យយើងធ្វើខ្នងរបស់ឯង មើលថែឯង។»
«Enn Baeri ល្អបំផុតហើយ តែលើកនេះខ្ញុំទៅ Seoul ដោយសារបណ្តាំប៉ារបស់ខ្ញុំ.....»
«បណ្តាំស្អី? ប៉ាឯងទុកលុយនៅ Seoul ឲ្យឯង ១០០ លាន មែនទេ?»
« ឯងនិយាយស្អីហ្នឹង ប៉ាខ្ញុំថាខ្ញុំជាស្រីនាំស៊យបែបនេះគ្មានអ្នកណាហ៊ានយកខ្ញុំធ្វើប្រពន្ធទេ ប៉ាខ្ញុំចង់ឲ្យខ្ញុំទៅ Seoul រកប្រុសម្នាក់ដើម្បីបង្កើតកូន » នាងនិយាយខ្សឹបៗខ្លាចអ្នកជិតនោះលឺ
(សូមត្រួតពិនិត្យរាល់ឥវ៉ាន់របស់លោកអ្នកមុននឹងចុះពីរថភ្លើង)
«បើនិយាយពីប្រុសល្អមានតែថៅកែ Kim ទេ ទាំងស្អាតទាំងមាន .......  ហើយមើលទៅសមនឹងឯងទៀត ថ្ងៃមុនខ្ញុំបានឃើញនៅក្រៅទៀត សង្ហាឡើងយើងសឹងតាទ្រាំមិនបានហើយ»
«បានហើយ ឈប់ឆ្កួតទៅ យើងចុះពីរថភ្លើង លើកក្រោយជួបគ្នា» ទូត ទូរសព្ទបានបិទ នាងឈរមុខទ្វាររថភ្លើង និយាយក្នុងចិត្តថា ( ទុកចិត្តចុះប៉ា ខ្ញុំនឹងរកបុរសល្អជាងគេក្នុងក្រុង Seoul នេះ រួចបន្តពូជពង្សវង្សត្រកូលយើងមិនឲ្យបាត់បង់ទេ )
« ប៊ាំង » នាង ត្រូវគេច្រានមួយទំហឹងឃ្ទាតពីទ្វារ
«នៅឈរត្រាំត្រែងស្អី បានមុខស្អាតប៉ុននឹងសោះ»
«អូយ » ...............
[ មុខសណ្ឋាគារ Rośe gold ]
JiEun ពាក់ម៉ាស់ ពាក់វែនតា បាំងមុខជិតឈឹងមកដល់មុខសណ្ឋាគារផ្កាយ ៥
(សំណាងហើយដែល Kim Taehyun ជាបុគ្គលល្បី Search តែបន្តិចក៏ដឹងពីសកម្មភាពគេ សណ្ឋាគារ Rośe gold កាត់ខ្សែបូ Kim Taehyun ប្រាកដជាចូលដេកនៅទីនេះ) មើលរូបគេបណ្តើរនិយាយបណ្តើរ ( Kim Taehyun មុខស្អាតគ្រាន់បើ ត្រៀមខ្លួនចូលក្រោមសំពត់យើងឲ្យហើយទៅ ហាហាហា )
[ ក្នុងសណ្ឋាគារ ]
(អា Kim Taehyun នេះកាត់ខ្សែបូសោះដេកសុទ្ធបន្ទប់ VIP សំណាងហើយយើងចេះខ្ចីឯកសណ្ឋានបុគ្គលិកគេម៉ោ កុំអីងាប់មិនខានទេ ) នាងដើរងាកឆ្វេងស្តាំសុខៗក៏មកដល់បន្ទប់ VIP ............
( Wow នេះមែនទេបន្ទប់ VIP ស្អាតជាងគេសម្តែងក្នុងរឿងភាគទៅទៀត )រួចនាងក៏បើកទ្វារលបៗ
« Hello ? មានមនុស្សទេ ? ខ្ញុំមកបោសសម្អាតបន្ទប់ » ងាកចុះងាកឡើងនាងក៏ស្រាប់តែឃើញ Taehyung គេងទាំងមិនមានសម្លៀកបំពាក់ជាប់ខ្លួនមានតែភួយគ្របពីលើ
( ទប់អារម្មណ៍ ! ម៉ោក៏ម៉ោហើយម៉េចនឹងអាចដកថយកើតនោះ)
«យកទឹកមកនេះ !» Taehyung បើកភ្នែកព្រឹមៗបញ្ជានាង
«ហា? អ៎ ទៅហើយ » នាងចាក់ទឹកទាំងញ័រដៃទទ្រឹក (ហេតុអីខ្ញុំភ័យបែបនេះ គេនេះហេជា Kim Taehyun ?! សង្ហាខ្លាំងណាស់ ហ៊ីកៗ🤤 ) Taehyung ឃើញនាងឈរស្ងៀមក៏កញ្ឆក់កែវទឹកពីក្នុងដៃនាងទៅ
(ប៉ា! ប៉ាអាចនៅឋានសួគ៌ដោយសុខចិត្តហើយ កូនស្រីរបស់ប៉ាប្រាកដជាមានក្តីសុខហើយ )
«នាងជាបុគ្គលិកនៅទីនេះ? »
«អ៎ ចាស »
ខ្វាច់ !
«លោកចង់ធ្វើអី ?....» គេទាញនាងទៅលើខ្លួនគេមួយទំហឹង
«ធ្វើការងារក្រៅម៉ោងទេ?»
«ហា??!»

Part 2 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Tempat cerita menjadi hidup. Temukan sekarang