Part 32

1.9K 77 0
                                    

«ចាស ចាស ទៅឥលូវហើយ »គ្រាន់តែនាងដើរផុតភ្លាម បុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់នាំគ្នានិយាយពីនាងគ្រប់ៗគ្នា ឯJiEun ក៏មិនបានខ្វល់ច្រើនព្រោះនាងធ្លាប់លំបាកមកច្រើនហើយ
«JiEun មកខាងនេះ!»
«ចាស ចាស ទៅហើយ»
«JiEun នេះជាកន្លែងរបស់ឯង ខាងក្នុងនោះជាការិយាល័យរបស់លោកប្រធាន ប៉ុន្តែ ថ្ងៃនេះនាយកធំមកមើលការខុសត្រូវ តិចទៀតចូលបន្ទប់លោកប្រធានត្រូវមានរបៀបរៀបរយណា»
«នាយកធំ?  »នាងនិយាយមិនទាន់ចប់ផង ស្រីម្នាក់នោះក៏គោះទ្វារបន្ទប់បើកចូលទៅ តែនៅត្រឹមមាត់ទ្វារទេ មិនទាន់ចូលដល់ក្នុងទេ
«លោកប្រធាន ខ្ញុំនាំនាងមកហើយ»
«ចូលមក »គ្រាន់តែចូលមកដល់ភ្លាមក៏លឺសម្លេងលោកប្រធាននិយាយជាមួយមនុស្សម្នាក់ទាំងគោរពឲនលំទោន
«លោកមើលថាឯកសារនេះនៅមានបញ្ហាទៀតទេបាទ?»
«អឹម គ្មានអីទេ ទៅបើកលុយបន្ថែមនៅក្រុមហ៊ុនធំទៅ»
«បាទ បាទ អរគុណលោកនាយកKim»
(លោក Kim? សម្លេងប្រហែលៗ ជាគេមែនទេ?)គ្រាន់តែលឺសម្លេងនោះភ្លាម JiEunសឹងតែទន់ជង្គង់ តែមនុស្សប្រុសម្នាក់នោះក៏ងើបឈរឡើងហើយនិយាយដោយសម្លឹងមុខនាងថា.....
«តែខ្ញុំនៅមានរឿងសំខាន់មួយទៀតត្រូវធ្វើ......»
«Kim Taehyung ? ម៉េចក៏លោកនៅទីនេះ !»គ្រាន់តែគេងើបឈរភ្លាមធ្វើឲ្យនាងកាន់តែជឿជាក់ថាការស្មានរបស់នាងមិនខុសនោះទេ រួចនាងក៏ស្រែកសួរគេទាំមិនខ្វល់ពីអ្នកផ្សេងនៅក្និងនោះដែរ
«ប្រាកដជាមកយកនាងទៅវិញហើយ »គេនិយាយសម្លេងស្រទន់ព្រមទាំងដាក់មុខមកជិតនាងដូចគ្មានអ្វីកើតឡើង
«អឺ លោកនាយកគឺថាខ្ញុំត្រូវទៅប្រជុំហើយលោកនៅតាមសម្រួលចុះ»លោកប្រធានឃើញសភាពការមិនល្អក៏ប្រញាប់ដកខ្លួនមុន
«ហា?មានប្រជុំអី?ម៉េចក៏ខ្ញុំមិនដឹង?» ស្រីដែលជូនJiEunមកនោះក៏ភាំងតែម្តង
«នៅធ្វើអីទៀត ប្រញាប់ចេញទៅៗ»
គ្រឹប ! ទ្វារក៏បានបិទ សល់តែមនុស្សប្រុសស្រីពីរនាក់ស្ងប់ស្ងាត់ក្នុងបន្ទប់
«លោករៀបផែនការធ្វើបាបខ្ញុំ ខ្ញុំនឹងលាឈប់ពីការងារនេះ »តែគេក៏ទាញដៃនាងមកវិញ
«ម្សិលមិញនាងចុះកិច្ចសន្យាធ្វើការបីឆ្នាំរួចហើយ ចង់ឈប់ត្រូវសងលុយណាក្មេងតូច!»
«Kim Taehyung លោកអាក្រក់ណាស់ ! ខ្ញុំត្រូវមួយកាំបិតហើយ លោកនៅចង់យ៉ាងម៉េចទៀត?
«ថ្ងៃនោះ Sora មិនបាននៅក្នុងផែនការរបស់ខ្ញុំទេ ខ្ញុំបានរៀបចំរួចរាល់បណ្តេញនាងទៅហើយតើ»
«ចឹងបានន័យថាលោកទទួលស្គាល់ហើយថារៀបចំផែនការឲ្យខ្ញុំជួបរឿងបែបនោះ ប្រើប្រាស់ខ្ញុំមកកម្ចាត់សត្រូវរបស់លោក លោកពិតជាអាក្រក់ណាស់ ខ្ញុំនឹងហែកចោលកិច្ចសន្យានោះឲ្យខ្ទេច!» នាងប្រុងនឹងដើរចេញទៅ គេក៏លូកដៃមកឲបពោះនាងជាប់មិនលែង រួចទាញមុខនាងទៅថើបមាត់គេ ឯJiEun គ្រាន់តែប៉ុណ្ណឹងដកភ្នែកពីគេលែងរួចតែនាងក៏ភ្ញាក់ខ្លួនមកវិញនៅ ៥ នាទីបន្ទាប់រួចក៏រុញគេចេញ
«លោកធ្វើអីហ្នឹង ?!»តែត្រូវTaehyung ចាប់ទៅវិញ
«មិនបាច់ចង់រត់ទេ នាងរត់ទៅដល់ឋាននរកក៏ខ្ញុំនៅតែតាមរកនាងមកវិញបានដែរ បើនាងមិនមាត់ខ្ញុំចាត់ទុកថានាងយល់ព្រមហើយណា» មិនឲ្យគេនិយាយបានទេហើយថាគេមិនមាត់-,-
«អឺ. គ្មានថ្ងៃទេ ! ខ្ញុំគ្មានថ្ងៃល្ងង់បែបនោះទៀតទេ!»
«ចឹងមានតែឲ្យនាងសងលុយហើយ....»
«ហឺស ធ្វើក៏ធ្វើ បើមិនខ្លាចថាក្រុមហ៊ុនលោកត្រូវបះជើងទេ ឲ្យខ្ញុំធ្វើទៅ»

Part 33 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now