Part 7

4K 142 0
                                    

ទឹប ទឹប ទឹប ទឹប! សម្លេងជើងមនុស្សបីនាក់ដើរទន្ទឹមគ្នាដើម្បីយកអាហារទៅឲ្យលោកប្រុសដែលរួមមាន អ៊ុំ Ly ពូ song និង JiEun
«អ្នកម៉ោថ្មី?»
«អ ចាស »
«តិចទៀតពេលជួបលោកប្រុសហាមបញ្ចេញសម្លេង ហាមរញ៉េរញ៉ៃ លឺទេ?»
«ចាស ចាស ខ្ញុំដឹងហើយ »
(កុំឲ្យខ្ញុំចាប់បានថានាងចង់ទាក់លោកប្រុសឲ្យសោះ!)
«អឺហឹម អាយយ៉ូយ លោកប្រុសម្ហូបមកដល់ហើយ លើកចូលបាននៅ?» គ្រាន់តែមួយភ្លែតសោះពូយើងនេះប្តូរទឹកមុខលឿនតែម្តង
«អឹម យកម៉ោ»
«បាទ»
ក្រាក ...... ទ្វារបានបើកទៅបន្តិចម្តងៗ បង្ហាញឲ្យឃើញសន្សឹមៗនូវពន្លឺដ៏ចិញ្ចាចក្នុងបន្ទប់
(អឹម ចាំងភ្នែកម្លេះ ! អូ WoW នេះមែនទេបន្ទប់ពួកអ្នកមានញ៊ាំបាយ? ទោះបីខ្ញុំមិនមែនជាមនុស្សស្រីដែលឆ្កួតនឹងលុយ តែអ្វីដែលបានឃើញនេះវាពិតជាអស្ចារ្យពិតមែន ដើម្បីអនាគតកូនមើលទៅខ្ញុំត្រូវគិតម្តងទៀតហើយថាគួររឺមិនគួរចេញពីទីនេះ...)
«អេ នាងកំពុងធ្វើស្អី! លើកម្ហូបម៉ោ!» លោកប្រុសយើងក្រលេកមើលបន្តិចទឹកមុខប្រែជាភ័យតែម្តង
(ហា ? ម៉េចក៏ជានាង !)
«កើតស្អីនាងហ្នឹង លើកម្ហូបទៅ! ថាឲ្យលើកម្ហូប!» មិនត្រឹមតែនិយាយអ៊ុំលីថែមទាំងរុញនាងខ្លាំងៗ ធ្វើឲ្យ JiEun ដែលទើបនឹងភ្ញាក់ពីការស្រមៃអម្បាញ់មិញជ្រុះម្ហូបពីដៃអស់រលីង !
( ហ៊ើយ ស្រីនាំស៊យពិតជានាំស៊យមែនខ្ញុំនេះ ម៉េចនឹងអាចសំណាងដូចគេនោះ មើលទៅខ្ញុំគិតច្រើនពេកហើយ ..)
«នាងយ៉ាងម៉េចហ្នឹង? គ្រាន់តែការងារប៉ុនហ្នឹងក៏ធ្វើមិនបានល្អ ឆាប់ចេញ ចេញពីទីនេះទៅ!»
«ហឹស ល្អតា៎ បើអ្នកនាង Park ចូលចិត្តរៀបចំអាហាររបស់ខ្ញុំមិនធ្វើខាងចុងភៅដូចមិនសមសោះ ចឹងចាប់ពីថ្ងៃនេះទៅ នាងត្រូវទៅនៅជាមួយអ៊ុំ Ly ហើយចាត់ចែងរឿងម្ហូបរបស់ខ្ញុំ !»
«ហេតុអី ?!»
«អ៊ុំ Ly ខ្ញុំឲ្យអ៊ុំមើលខុសត្រូវនាង បើនាងទៅណាបាត់ អ៊ុំក៏មិនបាច់មកជួបខ្ញុំដែរ !»
«អ ចាចា លោកប្រុស ដឹងហើយចា»
[បន្ទប់អ្នកបម្រើ]
«ចូលម៉ោ ! នាងម៉េចក៏នាំស៊យម្លេះ គ្រាន់ការងារបន្តិចសោះក៏ធ្វើមិនបានល្អ បើលោកប្រុសថាចឹងហើយ ចាំតិចយើងហៅគេឲ្យលើកគ្រែម៉ោ !» រួចក៏រត់ទៅចុចទូរសព្ទ
«ហេឡូ ជួយលើកគ្រែឲ្យមួយម៉ោណា យកអាពិបាកដេកបំផុត»
(ចប់ហើយ ចប់ហើយ យាយនេះចង់សងសឹកខ្ញុំតា៎នេះ ខ្ញុំត្រូវរកមធ្យោបាយចេញពីទីនេះហើយ យប់នេះនឹងចាប់ផ្តើម!»
[ក្នុងឡាន]
Taehyung អង្គុយសុខៗក៏នឹកឃើញសម្តីរបស់ JiEun ថានឹងរត់ចេញពីទីនេះ ដល់ត្រឹមនេះក៏លួចញញឹមបន្តិច តែត្រូវ Rio ចាប់បាន
«យ៉ាងម៉េចឯង?»
«គ្មានអីទេ លោកប្រុស ស្រីម្នាក់នោះយើងអាចចាត់ការតាមរបៀបផ្សេងបានម៉េចក៏ចាំបាច់ត្រូវយកមកផ្ទះ ? ហើយមើលទៅនាងដូចជាមកផ្ទះនេះដោយសារ Kim Taehyun ទេ »
«ខ្ញុំដឹងត្រូវធ្វើយ៉ាងម៉េចហើយ »
«បាទ... លោកប្រុស »
«Sora មកវិញរឺនៅ?»
[បន្ទប់លោកប្រធាន]
«លោកប្រុស » ស្រីម្នាក់ចង់សក់ឡើងទៅលើអស់ មានអាវឈុតក្រហ្សេពណ៌សនៅនឹងខ្លួនអមជាមួយស្បែកជើងកែងពណ៌ខ្មៅ នាងគឺ Sora ជាកូនចៅដែលមានសមត្ថភាពបំផុតរបស់ Taehyung និងជាកូនស្រីរបស់អ៊ុំ Ly
«អឹម យ៉ាងម៉េចហើយ »
«ថ្ងៃកាត់ខ្សែបូនោះ លោកប្រុសតូច Kim Taehyunមិនបាននៅក្នុងសណ្ឋារគារទេ តែគាត់ទៅ Busan តែមិនដឹងថាមានទាក់ទងនឹងរឿងលោកប្រុសត្រូវដាក់ថ្នាំនោះអត់ទេ !»
«ទៅ Busan?»
«ចា !»
[យប់ឡើងក្នុងបន្ទប់អ្នកបម្រើ]
(បាយបាយហើយ y'all ) គ្រាន់តែអ៊ុំ Ly គេងលក់ភ្លាម JiEun ក៏រកឲកាសចេញទៅបាន រួចក៏មកដល់របងដែលជារបាំងចុងក្រោយ
(មើលទៅខ្ញុំត្រូវឡើងដើមឈើនេះរួចវារទៅជញ្ជាំងហើយទើបចេញបាន ប៉ុនណេះខ្ញុំមានសេរីភាពហើយ !)

Part 8 coming soon ♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now