Part 9

3.5K 141 0
                                    

[បន្ទប់ Taehyung]
«ភ្ញាក់ហើយ? លើកនេះ Sora ធ្វើខុសចំពោះនាង ខ្ញុំសុំទោសជំនួសSora ផង »Rio និយាយបណ្តើរចាក់ទឹកបណ្តើរបន្ទាប់ពីឃើញ JiEun បើកភ្នែកតិចៗ
«នេះ ផឹកទឹកតិចទៅ» តែ JiEun ក្រវីក្បាលក្នុងន័យមិនចង់ផឹក
«ចឹងខ្ញុំទៅក្រៅសិនហើយ ទីនេះមានសុវត្ថិភាពណាស់ នាងមិនបាច់បារម្ភទេ សម្រាកឲ្យគ្រប់គ្រាន់ទៅ »
គ្រឹប! តែប៉ុណ្ណឹងទ្វារក៏បិទទៅដោយ Rio
(មិននឹកស្មានសោះថា Kim Taehyung គេជួយខ្ញុំ ហើយថែមទាំងយកដៃទៅរងជំនួសទៀត គេហ៊ានធ្វើបែបនោះដើម្បីខ្ញុំ គេ.... ស្រលាញ់ខ្ញុំទេដឹង?)
( No No គេប្រាកដជាធ្វើដើម្បីកូនក្នុងពោះនេះទេ ម៉ាអាឈាមត្រជាក់នេះ ឈប់គិតច្រើនហើយ កូនម្តាយត្រូវរស់ឲ្យបានល្អណា មិនចឹងម៉ែប្រាកដជាត្រូវគេបោះឲ្យឆ្កែសុីហើយ!.... »
[បន្ទប់ដាក់សៀវភៅ ]
«នេះមែនទេជាហេតុផលដែលនាងធ្វើបែបនោះ?» Sora ពេលនេះកំពុងលុតជង្គង់សុំអង្វរឲ្យលោកប្រុសគេអភ័យទោស
«ខ្ញុំ ខ្ញុំមិនបានស៊ើបទេថានាងនិងពួកអាដាក់ថ្នាំនោះជាបក្សពួកតែមួយរឺអត់ តែវាប្រាកដជាមានទាក់ទងគ្នា! ទោះបីមិនមែនជាបក្សពួកខាងណោះតែ អាចជា Kim Taehyun បញ្ជាឲ្យម៉ោ.....»
ផាំង!
«បានហើយ!» Taehyung គោះតុមួយទំហឹង
(ចប់ហើយៗ Sora នាងនិយាយពីអ្នកណាក៏បាន ម៉េចក៏និយាយពី Kim Taehyun !)Rio ដែលនៅជិតនោះភ័យជំនួស
«នេះមែនទេជាហេតុផលរបស់នាង? ហ៊ានលាក់ខ្ញុំទៅសម្លាប់មនុស្សហើយថែមទាំងឲ្យអ៊ុំ Ly ពន្យារពេលខ្ញុំទៅរក Park JiEunទៀត ?!ម៉ែកូននាងរៀបផែនការបានល្អមែន!»
«ខ្ញុំ....»
«លោកប្រុសអ៉ើយ Sora នាងជ្រុលខ្លួនមួយភ្លែត តែនាងធ្វើដើម្បីលោកប្រុសទេ ពួកយើងបម្រើលោកប្រុសរាប់ឆ្នាំហើយ សូមលោកប្រុសអភ័យទោសឲ្យពួកយើងម្តងទៅ...» សុខៗអ៊ំLy ស្រាប់តែបើកទ្វារចូលខ្លួនមកសុំអង្វរ Taehyung ជំនួសកូនស្រីតែ....
«បានហើយ មិនបាច់មកសម្តែងមុខខ្ញុំទេ ខ្ញុំនឹងពិន័យនាងដោយបញ្ឈប់នាងនិងកូនពីការងារ ៣ ខែ បើមានលើកក្រោយទៀតនឹងដឹងគ្នាហើយ!»
«អរគុណលោកប្រុស អរគុណ មិនមានលើកក្រោយទេ !»
«តោះកូន» រួចពីរនាក់ម្តាយកូនក៏បណ្តើរគ្នាចេញទៅ
(ទោះដឹងថា Sora ស្រលាញ់លោកប្រុសយូរឆ្នាំហើយ តែមិននឹកស្មានសោះថានាងហ៊ានធ្វើដល់ថ្នាក់នេះ ! ....»
Rio ឈរគិតសុខៗក៏ ...
«លោកប្រុសទៅណា? គ្រូពេទ្យមកឥលូវហើយ » Taehyungមើលដៃខ្លួនឯងបន្តិច....
«របួសប៉ុណ្ណឹងមិនបាច់ហៅពេទ្យទេ មួយរយៈនេះ ឯងត្រូវមើល Sora ឲ្យបានដឹកដល់ តា៎មានបញ្ហាអីយើងចាត់ការឯងមុនគេហើយ! »
«អឺ បាទ បាទលោកប្រុស!»


Part 10 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now