Part 24

2.2K 92 2
                                    

«ម៉្យាងទៀតខ្ញុំម៉េចនឹងអាចរៀបការជាមួយអ្នកនាង Park JiEun ........... តាមវិធីអន់ៗបែបនេះនោះ លោកម្នាក់នេះប្រហែលជាយល់ច្រលំហើយ ថ្ងៃនេះភ្ញៀវដែលមានវត្តមាននៅទីនេះសុទ្ធតែមានគោលដៅមកចូលរួមកម្មវិធីជប់លៀងទាំងអស់ លោកធ្វើឲ្យខាតពេលវេលារបស់ពួកយើង លោកចង់ទទួលខុសត្រូវតាមរបៀបណា?»
«ខ្ញុំ....... ខ្ញុំ.......» ពិធីករភ័យចង់លេចនោមគ្រាន់តែលឺប៉ុនហ្នឹង
ផាប់! ភ្លើងដែលដាច់ក៏បានឆេះមកវិញ
«លោកប្រុស លោកប្រុស សូមអភ័យទោសផង មកពីពួកយើងរៀបចំមិនបានដឹកដល់ សូមអភ័យទោសផងណា ថ្លៃជួលកម្មវិធីនេះពួកយើងមិនគិតពីលោកទេ ok អត់?» ពេលសភាពការមិនល្អបែបនេះក៏មានអ្នកគ្រប់គ្រងចេញពីក្រោយឆាកមកជួយសម្រួល
«អឺ.. អ្នកគ្រប់គ្រងខ្ញុំ ខ្ញុំមិនយល់ទេ នេះមិនមែនជាទំនួលខុសត្រូវរបស់យើងឯណា គឺអ្នកស្រី Lee Yuraគាត់.....»
«ឯងបិទមាត់ភ្លាមទៅ!»
«បើមានលើកក្រោយទៀត លោកមិនបាច់ធ្វើខាងហ្នឹងទៀតទេ »
«បាទ បាទ បាទ មិនមានលើកក្រោយទេ » Taehyung និយាយរួចក៏បោះមេក្រូឲ្យពិធីករវិញហើយដើរមកក្រោមវិញ
(មិននឹកស្មានថា Kim Taehyung ពេលមានរឿងបែបនេះ គេដោះស្រាយបានយ៉ាងសង្ហាចឹងសោះ) ពេល Taehyung ដើរមកដល់ឃើញ JiEun អង្គុយស្ងៀមបែបនេះក៏លួចសើចបន្តិចតែក៏មិនឲ្យនាងដឹង
«យ៉ាងម៉េច? លង់នឹងសម្រស់ខ្ញុំហើយ?»
«ឈើស គ្មានទេ កុំចេះតែមានពេក» គ្រាន់តែនិយាយមុខនាងក៏ក្រហមបាត់ទៅហើយ
«ពិតមែន?» គេនៅតែផ្ចាញ់ផ្ចាលនាងមិនឈប់
«អឺ លង់ម៉ាតិចដែរ» រួចក៏លើកដៃឲ្យគេមើលថាតិចប៉ុនណា
«ហឹកហឹម អឺ Taehyung ahh ថ្ងៃនេះគឺមានការយល់ច្រលំ កំហុសមកពីខ្ញុំ ចុះអ្វីដែលនិយាយថាភ្ជាប់ពាក្យអីនោះ?Taehyung?» Lee Yura និយាយចប់ភ្លាម ក៏លឺសម្លេងនិយាយគ្នាពេញរោងតែម្តង
«បើលោក Kim ភ្ជាប់ពាក្យចឹង អ្នកស្នងដំណែងដឹងតែមានហើយ»
«ខ្ញុំថាចាំមើលសិន ក្រែងលោថាភ្ជាប់ពាក្យគ្រាន់តែចង់បោកពួកយើងឲ្យគាំទ្រគាត់ប៉ុណ្ណោះ»
«WTF ខ្ញុំខំដាក់ទុនឲ្យ Kim Taehyun ទៅហើយហ្នឹង»
(ហឹស មនុស្សអស់នេះ ស្នងដំណែងស្អី? រឺក៏ខ្ញុំគ្រាន់តែឧបករណ៍សម្រាប់ឲ្យគេយកមកទប់ទល់ជាមួយមនុស្សអស់នេះ?) JiEun គិតបណ្តើរ ភ័យបណ្តើរ
«ដំណែងរបស់ខ្ញុំ មិនត្រូវការមនុស្សស្រីឲ្យមកជួយទ្រទេ » គ្រាន់តែ Taehyung ដាក់ពាក្យនេះមក ក្នុងរោងឡើងស្ងាត់ឈឹង គ្មានអ្នកណាហ៊ាននិយាយអ្វីទៀតឡើយ
(ហឺស លោកតារបស់ខ្ញុំអ៉ើយ ចាំមើលមើសថាអាចនៅបែបនេះបានយូរប៉ុនណា ) Kim Taehyun គិតក្នុងចិត្ត
(ហ៊ើយ មកពីខ្ញុំគិតច្រើនពេកហើយ Taehyung មនុស្សបែបនេះ ម៉េចនឹងអាចប្រើប្រាស់ខ្ញុំនោះ ..... ចឹងគេនាំខ្ញុំមកកម្មវិធីនេះគឺ យ៉ាងម៉េចវិញ? ក្រែងថាដើម្បីកូននោះ ?»
[យប់ឡើង ក្នុងភូមិគ្រឹះ Kim]
( ហ៊ើយ ហត់ដល់ហើយ មិននឹកស្មានសោះថាពួកភ្នួងអស់នោះ ថ្ងៃស្អែកទើបចេញទៅ មើលទៅខ្ញុំមានតែចាំស្អែកចាំរត់ហើយ ) នាងដើរបណ្តើរស្ងាបបណ្តើរ ព្រោះល្វើយពេក
«នាងទៅណា??» Taehyung គេសួរនាងទាំងមុខឆ្ងល់
«គឺទៅមុជទឹកគេងហ្នឹងណា Good night » នាងនិយាយទាំងមិនងាកក្រោយរួចក៏ប្រុងនឹងដើរទៅទៀត តែTaehyung ចាប់ដៃនាងឲ្យមកតាមគេ
«លោកយ៉ាងម៉េចហ្នឹង?»
«មកតាមខ្ញុំ»គេទាញនាងចូលបន្ទប់គេរួចក៏បិទទ្វារភ្លាម ខ្ទប់នាងនឹងជញ្ជាំង
«លោក លោកធ្វើស្អីលោក?»
«យប់នេះ..... គេងជាមួយខ្ញុំ »
«ហា?»

Part 25 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now