Part 28

2K 77 0
                                    

«សើចអី? មិនដែលឃើញមនុស្សពាក់បូទេអី? មានអីល្អសើច?  »ឯអ្នកនៅជុំវិញនោះរួមទាំង JiEunផង នៅតែលួចសើចមិនឈប់តែម្តងព្រោះគេគួរឲ្យស្រលាញ់ពេកហើយ~
«ហឹកហឹម ខ្ញុំគិតថាគ្រាន់បើ» រាងស្តើងស្រាប់តែកែទឹកមុខឡើងលឿនហើយនិយាយត្រាប់តាមគេ
«នេះ នាងធ្វើតាមខ្ញុំ?  »Taehyung គេសួរទាំងមុខខឹងផងអៀនផង
«បានហើយបានហើយ ខ្ញុំឈប់ពាក់ទៀតហើយ ខ្មាសគេណាស់» Taehyungគេប្រុងនឹងដោះបូចេញ
«អេ ?មានឯណា ខ្ញុំធ្វើលេងទេ កុំប្រញាប់ខឹងទៅមើស !»JiEun ក៏ប្រញាប់ពាក់ឲ្យគេវិញ ឯរូបភាពពួកគេទាំងនេះត្រូវ Soraដែលជាកូនអ៊ំ Ly មើលឃើញទាំងអស់ ព្រោះនាងតាមដានពួកគេតាំងពីពួកគេចូលដល់ទឹកដី Busan ឯណោះ
«Park JiEun នាងស្រីចង្រៃនេះ! យើងគ្មានថ្ងៃឲ្យ Kim Taehyung ធ្លាក់ទៅក្នុងដៃនាងឯងដាច់ខាត !»ក្នុងភ្នែកនាងពោរពេញដោយកំហឹងដែលរៀបនឹងផ្ទុះ
[ផ្ទះBaeri]
«ហា?លោកជិតដល់ភូមិគ្រឹះ Kim ហើយ?? » Baeri កំពុងនិយាយទូរសព្ទជាមួយមនុស្សប្រុសម្នាក់
«ត្រូវហើយ ខ្ញុំស៊ើបដឹងថាJiEun នៅក្នុងផ្ទះនោះ តែខ្ញុំតេទៅនាងមិនចូលសោះ ចឹងមានតែ callមកនាងហើយ នាងប្រាប់JiEun ផងណាថាខ្ញុំចាំនាងនៅទីនោះ»
«ហេ? លោក?  JiEun ប្រាប់ថាថ្ងៃនេះនាងទៅលេងសួនទឹក លោកកុំទៅរញ៉េរញ៉ៃនៅទីនោះឲ្យសោះណា!»
ទូត ទូត ទូត (ទូរសព្ទបានបិទ)
«ហ៊ើយលោកអ៉ើយលោក»នាងមិនដឹងធ្វើយ៉ាងម៉េចទេពេលនេះព្រោះមានរឿងមិនឈប់សោះ
[ភូមិគ្រឹះ Kim]
«លោករកអ្នកណាគេ? មានណាត់ទេ?  »សន្តិសុខសួរទៅបុរសប្លែកមុខម្នាក់ដែលនៅមាត់ទ្វារ
«សួស្តីបាទ! អ្នកនាងPark JiEunនៅទីនេះមែនទេ? ខ្ញុំជាសង្សារបស់នាង »ប្រុសសង្ហានិយាយទាំងសើចញឹមៗ............
[ក្នុងសួនទឹក]
«Wow ស្អាតដល់ហើយ ស្អាតជាងក្នុងទូរទស្សន៍ទៅទៀត អរគុណលោកហើយណាដែលនាំខ្ញុំមកទីនេះ»
«បើនាងចូលចិត្តខ្ញុំនាំនាងមកបានគ្រប់ពេល  »ពួកគេទាំងពីរកំពុងដើរមើលសត្វសមុទ្រដែលហែលទៅហែលមក
«មែនរឺ?»
«អឹម ខ្ញុំទៅទិញអីញ៊ាំនៅខាងមុខនៅះតិច នាងចាំខ្ញុំទីនេះហើយ »
«អ៎ ទៅចុះ »
(តើគេស្រលាញ់ខ្ញុំមែនអត់ណ៎....... ពិតជាពិបាកយល់ពីគេមែន)
«កូនត្រីអ៉ើយ ឯងប្រាប់ខ្ញុំបានទេថាប្រុសស្អាតអម្បាញ់មិញនោះគេស្រលាញ់ខ្ញុំរឺអត់....... ខ្ញុំគិតថាខ្ញុំដូចជាស្រលាញ់គេតិចៗហើយ មិនបានទេ មិនបានទេ ខ្ញុំម៉េចនឹងអាចស្រលាញ់..........»
«ទៅងាប់ទៅស្រីចង្រៃ» Sora មិនដឹងមកពីណាស្រាប់តែលើកកាំបិតមកចាក់ JiEunចំពោះ មិនឲ្យនាងដឹងខ្លួនមុន
«Sora? JiEun? »Taehyung គេស្រែកពីចម្ងាយព្រោះគេដឹងបាត់ទៅហើយថាមានអ្វីកើតឡើង
«ចាប់ជនល្មើសឲ្យបាន  ជួយចាប់នាងទៅ»អ្នកនៅជុំវិញនោះនាំគ្នាស្រែកនិងជួយគ្នាចាប់ sora
«Sora នាងឆ្កួតហើយមែនទេ?? »Taehyungទៅចាប់ក្របួចកអាវនាងតែពេលនេះនាងដូចជាមនុស្សឆ្កួតចឹងនៅសើចឌឺគេទៀត
«Kim ...... Tae.... Hyung.....ជួយ..... ខ្ញុំ..»
«JiEun ទ្រាំតិច ទ្រាំតិចសិនណា ឡានពេទ្យមកដល់ឥលូវហើយ Park JiEun!!! ........ »Taehyung ស្រែកអស់សម្លេងព្រោះអារម្មណ៍គេពេលនេះត្រូវការឲ្យតែនាងងើបឡើង ងើបមកតមាត់គេដូចមុន....
(កូន កូនរបស់ខ្ញុំ កូន)
«កូនរបស់ខ្ញុំ !»នាងស្រែកមួយទំហឹងទាំងងើបខ្លួនពីគ្រែភ្លាម តែបើកភ្នែកមកទើបដឹងថានាងនៅមន្ទីរពេទ្យសោះ
«អូយឈឺណាស់....» នាងខ្លាំងពេកទើបឈឺត្រង់កន្លែងរបួស
«JiEun ឯងកុំរើផ្តេសផ្តាស »
«Baeri កូនខ្ញុំយ៉ាងម៉េចហើយ ?  រលូតហើយមែនទេ? »នាងនិយាយបណ្តើរយំបណ្តើរ ស្រាប់តែគ្រូពេទ្យដែលកំពុងដាក់សេរ៉ូមឲ្យនាងនិយាយថា.....
«កូនអី?  នាងមានកូនឯណា? »
«ហា?»

Part 29 coming soon🥀✨♥️

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now