Part 29

1.9K 80 0
                                    

«មើលទៅ នេះជាលទ្ធផលពិនិត្យផ្នែកផ្សេងរបស់អ្នកនាង កាំបិតចូលទៅមិនដល់ ៣ សង់ទីម៉ែត្រផង គ្មានប៉ះពាល់ផ្នែកចាងក្នុងអីទេ គ្រាន់តែសម្រាកព្យាបាលប៉ុន្មានថ្ងៃចេញពីពេទ្យបានហើយ  »គ្រូពេទ្យក៏បង្ហាញក្រដាសឯកសារពាក់ព័ន្ធផ្សេងៗឲ្យនាងមើល
«នេះ...... ម៉េចនឹងអាចទៅរួច Kim Taehyung នៅឯណា? ក្រែងគេអញ្ជើញគ្រូពេទ្យបុរាណមកមើលនោះអី?មនុស្សគ្រួសារKim ទៅណាអស់ហើយ? »នាងហាក់គ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានពេលមានរឿងបែបនេះដែលធ្វើឲ្យនាងពិបាកទទួលយកការពិត
«JiEun ឯងកុំខឹងពេកអី Kim Taehyung ប្រាប់ថាមានរឿងត្រូវចាត់ការបន្ទាន់ ហើយនៅcall ប្រាប់ខ្ញុំឲ្យមកមើលថែឯងទៀតណ៎ ឯរឿងកូននោះយើងក៏មិននឹកស្មានដែរ.....»Baeri ចូលទៅលួងលោមមិត្តភក្តិដែលជួបរឿងមិនល្អចឹង
(ម៉េចក៏ទៅជាបែបនេះ.... រឺមួយក៏គេប្រើប្រាស់ខ្ញុំពិតមែន... យកខ្ញុំជានុយរបស់គេ.... តាមពិតខ្ញុំឆ្កួតរហូតមក.. ឲ្យគេបោកបាន..)
«JiEun ឯងកុំគិតអីផ្តេសផ្តាសណា ទោះបីយើងអត់ដឹងថាឯងជួបរឿងអ្វីខ្លះតែឯងមិនបាច់ភ័យទេ ឯងនៅមានយើង»
«Baeri យើងអាចនៅផ្ទះរបស់ឯងបណ្តោះអាសន្នសិនបានទេ? ខ្ញុំមិនចង់ឃើញមុខ Kim Taehyung នោះទៀតទេ..»
«អឺ នៅផ្ទះយើងតាមសម្រួលទៅ មិនបាច់ខ្វល់អាKim អាKouy អីហ្នឹងទេ អ៎ត្រូវហើយ ថ្ងៃនេះ Jeon Jungkook គេ call មកខ្ញុំ គេថាគេទៅផ្ទះរបស់ Kim Taehyung រកឯង»
«អាប៉ិមួយនៅមុខផ្ទះខ្ញុំហ្នឹងមែនទេ? ក្រែងថាទៅរៀននៅDaegu ហី?»
«យើងក៏មិនដឹងដែរ តែអាម្នាក់ហ្នឹងក្រែងថាចង់បានឯងធ្វើប្រពន្ធនោះ យើងខ្លាចគេធ្វើរឿងឡប់ៗ....»
«អ៉ើយ កាលនៅក្មេងនិយាយលេងសោះហ្នឹងហា»
«យ៉ាងណាក៏ដោយ ឯងនៅផ្ទះខ្ញុំសិនទៅ មើលថែខ្លួនឲ្យបានល្អ រឿងផ្សេងទៀតចាំថ្ងៃក្រោយចាំគិតទៀត»
«okay ចាស! មិត្តសម្លាញ់ចិត្ត»
[Taehyung scenes ]
«លោកប្រុស Kim ប្រញាប់មករកខ្ញុំទាំងយប់មានការអីដែរ? »បុរសវ័យចំណាស់អង្គុយផឹកតែសួរទៅ  Taehyungដែលឈរជិតនោះមិនព្រមអង្គុយចុះ
«មើលខ្លួនឯងទៅ នេះជាកូនចៅរបស់លោក នាងប្រាប់ខ្ញុំអស់ហើយថាលោកជាអ្នកបញ្ជាឲ្យនាងសម្លាប់កូនរបស់ខ្ញុំ»
«លោកប្រុសតូច ខ្ញុំទើបមកដល់  Busan ថ្ងៃនេះ ម៉េចក៏ថាខ្ញុំជាឃាតករទៅវិញ?»តាចាស់សួរទាំងធ្វើមុខភ្លើ
«ហឺស ខ្ញុំដឹងថាលោកប្រាកដឆ្លើយជាបែបនេះ មើលទៅ !»គេបោះipad ទៅឲ្យ Ji Sangwook ដែលក្នុងនោះមានវីដេអូ Sora អង្គុយត្រូវគេសួរចម្លើយ នាងនិយាយថា
«ត្រូវហើយ គឺJi Sangwook ជាអ្នកឲ្យខ្ញុំសម្លាប់ Park JiEun គេថាបើ Kim Taehyung គ្មានកូនទេ ទ្រព្យសម្បត្តិទាំងអស់នឹងធ្លាក់ទៅលើគេ.....»
«អ៎~ គ្រាន់តែប៉ុណ្ណឹងក៏ចោទថាខ្ញុំសម្លាប់មនុស្សហើយ? គ្មានភស្តុតាងទេ? ម៉្យាងទៀតស្រីក្នុងវិដេអូនេះខ្ញុំមិនទាំងស្គាល់ផងហ្នឹង»
«ជឿមិនជឿជារឿងរបស់ប៉ូលីសទេ ខ្ញុំគ្រាន់តែមកប្រាប់លោកថាលោកត្រូវដកដំណែងហើយ ម្ចាស់ភាគហ៊ុនទាំងអស់បើដឹងថាលោកសម្លាប់កូនរបស់ខ្ញុំ ពួកគេក៏មិនជំទាស់ដែររឿងនេះដែរ»
«ឯងថាម៉េច? ថ្ងៃនោះមនុស្សរបស់ខ្ញុំមិនទាន់ទៅដល់ផងPark JiEunក៏.... អេសច្រលំ....»គេស្រាប់តែនឹកឃើញថាច្រលំនិយាយជ្រុល ឯTaehyung គេថតសម្លេង Ji Sangwook តាំងពីដំបូង ពេលនេះបានឲកាសគេហើយ....
«អ~ មនុស្សរបស់លោក? បានហើយពេលនេះពួកយើងមានភស្តុតាងហើយ យល់ថាលោកធ្លាប់បម្រើប៉ាខ្ញុំ ខ្ញុំមិនប្តឹងប៉ូលីសដោយផ្ទាល់ទេ លោកទៅទទួលទោសតាមសម្រួលទៅ»
«Kim Taehyung ឯងដណ្តើមអ្វីគ្រប់យ៉ាងពីយើងហើយ ឯងនៅចង់យ៉ាងម៉េចទៀត? យើងនិងឪឯងកាលណោះរកស៊ីជាមួយគ្នា ឯងមិនទាំងទាន់កើតផង» គាត់ចាប់ផ្តើមស្រែកគំហកទៅ Taehyung
«ចឹងក៏ចឹងទៅ I don't  care »រួចរាងក្រាស់ក៏ដើរចេញទៅ
[ផ្ទះBaeri]
«JiEun! មើលទៅ នេះជាបន្ទប់គេងរបស់ខ្ញុំ»
«wow ស្អាតណាស់Baeri ផ្ទះឯងមើលទៅកក់ក្តៅតែម្តង»
«ហេៗ យប់នេះយើងគេងលើសាឡុង ខ្លាចគេងពីរនាក់ទៅចង្អៀតប៉ះកន្លែងរបួសឯង...»
«Baeri ពួកយើងចេញពីពេទ្យបែបនេះគ្មានបញ្ហាអីទេត្រូវទេ?Kim Taehyungមិនយូរទេ គេប្រាកដជារកឃើញយើងហើយ»
«ឯងកុំភ័យទៅមើល ខ្ញុំទើបតែដូរមកនៅទីនេះទេ ប៉ាម៉ាក់ខ្ញុំមិនទាន់ដឹងផង»
«អឺ ចឹងយើងទុកចិត្តហើយ ចាំរបួសយើងជាយើងទៅរកការងារធ្វើនាំឯងញ៊ាំម្ហូបឆ្ងាញ់ម្តង»
«បានហើយៗ ប្រញាប់គេងទៅ មើលថែរបួសឲ្យស្រួលបួលទៅយើងក៏សប្បាយចិត្តហើយ ចាំតិចយើងទាញឯងឲ្យគេងសិន » រួចនាងក៏សម្រួល JiEunឲ្យគេងបានស្រួលបន្តិច
«អូយ ឈឺ~»
[មួយស្របក់ក្រោយ]
(ហ៊ើយ Park JiEun ឡប់សតិអ៉ើយ ប្រាប់ពីដំបូងហើយថាកុំឲ្យស្រលាញ់ Kim Taehyung ឥលូវចប់ហើយឃើញទេ មកធ្លាក់ខ្លួនបែបនេះ ហឺស ខ្ញុំមិនជឿថាអត់ពីគេទៅខ្ញុំរស់មិនបាន ខ្ញុំត្រូវប្រញប់ជានឹងអាលរកការងារ រកបុរសដែលល្អជាង Kim Taehyung រាប់រយដងមកធ្វើប្តី ស៊ូៗPark JiEun !)នាងគិតហើយជូតទឹកភ្នែកខ្លួនឯងបន្តិចក៏គេងលក់បាត់ទៅ

Part 30 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now