Part 27

2K 84 0
                                    

«លោកប្រុស ឡានត្រៀមរួចអស់ហើយ ពេលណាចេញដំណើរ?»
«ទីណាក៏ខ្ញុំមិនទៅដែរ ថ្ងៃនេះខ្ញុំចង់សម្រេចចិត្តខ្លួនឯង»នាងនិយាយទាំងប្រុងដើរទៅគ្រែវិញ
«អេ? »Taehyung គេទ្រាំមិនបានក៏ចាប់លីនាងទៅតែម្តង
«លោកធ្វើអីហ្នឹង ខ្ញុំទៅ ខ្ញុំទៅ ដាក់ខ្ញុំចុះសិនមក ឲ្យខ្ញុំដូរខោអាវរៀបចំខ្លួនសិនទៅមើស »នាងវៃផងគក់គេផងតែគេនៅមិនព្រមដាក់នាងចុះ
«មិនបាច់ !ចាំខ្ញុំនាំនាងទៅទិញខោអាវថ្មី»
«ហឺស អាឆ្កួតនេះ» JiEun មិនដឹងធ្វើយ៉ាងម៉េចមានតែទ្រាំបែបនេះហើយលួចជេរគេខ្សឹបៗ
«លោកប្រុសប្រយ័ត្នផង ឲ្យមកខ្ញុំជាអ្នកលី...... អឺច្រលំ..លោកប្រុសលីខ្លួនឯងទៅ......»
«Rio យកអាវក្រៅខ្ញុំមកផង»
«បាទ »រួចរាល់ក៏នាំគ្នាឡើងឡានចេញដំណើរទៅ
[សួនទឹក Busan]
«Wow នេះជាសួនទឹកមែនទេ?»
«មែនហើយ !ខ្ញុំនាំនាងមកលេងទីនេះ»
«Yehh សប្បាយចិត្តដល់ហើយ នេះជាលើកដំបូងរបស់ខ្ញុំហើយដែលមកលេងទីនេះ »នាងលោតពេញហ្នឹងព្រោះសប្បាយចិត្តពេកហើយក៏រត់ចោលរាងក្រាស់ចូលទៅខាងក្នុងមុនទៅ
(ស្រីម្នាក់នេះ អម្បាញ់មិញទើបតែប្រយ័ត្នប្រយែងនឹងខ្ញុំសោះហ្នឹង ឥលូវប្រែជាដូចកូនក្មេង..... តើសភាពពិតរបស់នាងយ៉ាងម៉េចវិញទៅណ៎..)
«Kim Taehyung! នៅទីនោះធ្វើអីទៀត? ប្រញាប់ទៅទិញសំបុត្រទៅ »
«ប្រយ័ត្នផង មានក្មេងនៅខាងមុខ!»
«អាយយយយ !!»
(បង្ករឿងទៀតហើយខ្ញុំ ចង្រៃមែន) គិតក្នុងចិត្តទាំងតាមពិតខ្លួននាងកំពុងនៅលើ Taehyungព្រោះអម្បាញ់មិញនាងប្រុងនឹងបុកកូនក្មេងម្នាក់តែត្រូវ Taehyungស្ទុះមកឲបនាងទាន់
«អូយ ឈឺណាស់» Taehyung គេស្រែកឡើងព្រោះជង្គង់គេអុកនឹងដីមួយទំហឹង
(សម្លេងនេះ..)
«អេ? បុរសក្លាហាន?លោកទៀតហើយ? ម៉េចក៏ពូកែម្លេះ?ហា?»
«Park JiEun ចូះភ្លាមម៉ោ ខ្ញុំធ្ងន់ណាស់» ..........
«អេ កម្លោះក្រមុំទាំងពីរ! ទិញបូគូស្នេហ៍ពាក់ទៅ មានច្រើនម៉ូតណាស់!»
«គួរឲ្យស្រលាញ់ម្លេះ!»នាងក៏លើកមួយយកមកពាក់
«យ៉ាងម៉េចដែរ Cute ទេ? ហេៗ»
«អឺ ... គឺ គឺគ្រាន់បើ»Taehyung និយាយទាំងមុខគេក្រហមតិចៗ
«មួយប៉ុន្មាន?»
«អឺ អ្នកនាងគឺថាផលិតផលរបស់យើងច្នៃឡើងសម្រាប់គូស្នេហ៍អត់លក់មួយទេ ចឹង.....»
«អ.... ចឹងខ្ញុំអត់យកទេ អរគុណហើយ»នាងដោះបូទុកឲ្យគេវិញមើលទឹកមុខTaehyung បន្តិចរួចក៏ដើរចេញទៅ
«Kim Taehyung ម៉ោ ប្រញាប់ចូលទៅ...» នាងងាកមកហៅTaehyung ទាំងមុខញញឹមតែមិនចេញពីចិត្ត
[កន្លែងលក់សំបុត្រ]
JiEun កំពុងតម្រង់ជួរទិញសំបុត្រម្នាក់ឯងនិងគិតក្នុងចិត្តបណ្តើរថា
(មិញនេះខ្ញុំពិតជាចង់ឃើញ Kim Taehyung ពាក់បូនោះខ្លាំងណាស់ ទោះបីវាមិនអាចក៏.....) សុខៗក៏មានមនុស្សម្នាក់យកបូមកដាក់លើសក់នាង
«អេ? អឺ ... លោកទិញមកហើយ?» នាងក្រលេកទៅក៏ឃើញគេពាក់បូហ្នឹងដែរ
«ហាហាហាហា...»

Part 28 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now