Part 35

1.8K 67 0
                                    

ប៉ឹង! សម្លេងទង្គិចកែវលាន់ឡើងរួចម្នាក់ៗក៏លើកដាច់អស់
«បានហើយ អ្នទាំងអស់គ្នាអង្គុយតាមសប្បាយ មិនបាច់ប្រកាន់ច្រើនទេ »រួចគ្រប់គ្នាក៏អង្គុយចុះតាមសម្តី Taehyungតែ..
«ឈប់សិន លោកនាយក Kim ខ្ញុំចង់ជល់កែវជាមួយលោកតែពីរនាក់ដើម្បីអរគុណលោកដែលបានអោយខ្ញុំចូលធ្វើការដោយមិនបាច់សម្ភាសអ្វីទាំងអស់បែបនេះ»នាងនិយាយក្នុងន័យឌឺដងដាក់គេ
(ហេៗ Kim Taehyung អស់ពាក្យនិយាយហើយមែនទេ នៅស្រុកខ្ញុំបើនិយាយពីរឿងផឹកស្រាខ្ញុំមិនដែលចាញ់ពីណាទេ ចាំតែមើលទៅ)
«ម៉ោះ cheers »......
[មួយសន្ទុះក្រោយមក]
«Kim Taehyung ម៉ោះផឹក ខ្ញុំនៅផឹកទៀត ម៉ោកុំទាន់ឈប់ទៅមើល»សម្លេងក្រង៉ួរបស់ JiEun ដែលត្រូវ Taehyung គ្រាឡើងឡានព្រោះនាងស្រវឹងខ្លាំងពេក
«នាងគិតថានាងជាអ្នកណាដែលហ៊ានមកប្រកួតផឹកជាមួយខ្ញុំ តែនិយាយការពិតនាងពូកែមែនណា ហេៗ» Taehyung គេនិយាយទាំងមុខក្រហមងាំងព្រោះគេក៏ស្រវឹងមិនចាញ់នាងដែរ
«លោកប្រុស នេះ.....យកនាងទៅដាក់ផ្ទះមិត្តនាងមែនទេ? Rio មកជួយគ្រាម្នាក់ទៀត
«អាឡប់ យកទៅផ្ទះយើង.....»
«អ បាទ»
[ព្រឹកឡើងនាភូមិគ្រឹះ Kim ]
«អឹក ឈឺក្បាលណាស់ អេស? Kim Taehyung.? ម៉េចក៏លោកមកនៅលើគ្រែខ្ញុំវិញ? »នាងនិយាយទាំងគេកំពុងគេងមើលមុខនាង
«ថាម៉េច? គ្រែរបស់នាង??ត្រូវតិចខុសតិច»
«ចុម ម៉េចក៏ខ្ញុំមកនៅទីនេះវិញ? »នាងងើបខ្លួនមើលគ្រែនេះទើបស្គាល់ថាជាផ្ទះ Taehyung ស្រាប់តែភួយដែលដណ្តប់លើខ្លួននាងរបូតបង្ហាញអោយឃើញល្វែងលើពេញៗភ្នែក
«អាយ !!!! Kim Taehyung លោកធ្វើស្អីខ្លះហា? អាឆ្កួត» នាងស្រែកចង់ផ្អើលផ្ទះ
«ណែ ខ្ញុំមិនបានធ្វើអីទេណា យប់មិញយើងស្រវឹងទាំងពីរនាក់នាងក្អួតពេញខ្លួនទើបខ្ញុំអោយអ្នកបម្រើមកដូរខោអាវអោយនាងតែពីណាទៅដឹងថាគេដូរអោយនាងអស់ពីខ្លួនបែបនេះ »Taehyung ខំបកស្រាយទាំង JiEunយកភួយមកឃ្លំខ្លួនជិត
«ពិតមែន? »នាងសួរទាំងសម្លេងតិចៗព្រោះអៀនពេក
«ប្រាកដជាពិតមែនហើយ តែខ្ញុំស្មានមិនដល់សោះតែម្តងថាយប់មិញនាងនាងចង់រំលោភខ្ញុំ សំណាងហើយដែលខ្ញុំទប់អារម្មណ៍ជាប់ កុំអីចប់មិនខានទេ »Taehyungនិយាយធ្វើដូចខ្លួនគេហ្នឹងជាអ្នកខាតចឹង ឯJiEunគ្រាន់តែលឺប៉ុណ្ណឹងនិយាយលែងចេញតែម្តង នាងបើកភ្នែកស្មានមិនដល់ថារឿងដែលគិតថាជាយល់សប្តិកាលពីយប់មិញតាមពិតវាជារឿងដែលកើតឡើងពិតមែន
«បានហើយៗ ក្នុងទូមានខោអាវរបស់នាង ខ្ញុំទៅក្រុមហ៊ុនហើយ»
គ្រឹប! ទ្វារក៏បនបិទទៅ
«អាយ ខ្មាសគេណាស់លោកអ៊ើយ ខ្ញុំឆ្កួតមែនទែនហើយ ធ្វើយ៉ាងម៉េចទៅ ខ្មាសគេណាស់ »នាងស្រែកកន្រ្តំពេញពូករមៀលប៊ិះធ្លាក់ពីលើគ្រែ
«មិនបានទេ !ខ្ញុំត្រូវធ្វើយ៉ាងម៉េចអោយ Kim Taehyung ភ្លេចរឿងនេះឲ្យបាន!»

Part 36 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now