Part 14

2.8K 121 1
                                    

[ភូមិគ្រឹះ Kim Taehyung]
«លោកប្រុស »
«លោកប្រុស » Taehyung មកដល់ផ្ទះវិញ អង្គរក្សពីរនាក់ឲនគោរពគេយ៉ាងម៉ឺងម៉ាត់
«ជប់លៀងគ្រួសារនោះចាប់ផ្តើមថ្ងៃណា? ហើយលោកណែនាំខ្ញុំទៅគេក្នុងនាមជាអី? ហើយខ្ញុំត្រូវរៀបចំខ្លួនយ៉ាងម៉េចខ្លះ? » គ្រាន់តែចុះពីលើឡានភ្លាម JiEun សួរគេចង់បែកពពុះមាត់
«មិនបាច់ធ្វើអីទេ ធ្វើជាខ្លួននាងទៅបានហើយ »
«Taehyung មកវិញហើយមែនទេ?»សុខៗស្រាប់តែលឺសម្លេងមនុស្សស្រីចេញពីក្នុងផ្ទះ
«ម៉ាក់?» មិនមែនមានតែម៉ាក់គេទេ មីងជីដូនមួយគេក៏នៅទីនោះដែរ
«មិញនេះ កូនៗទៅដើរលេងមែនទេ?»
«នោះគឺ Park JiEun មែនទេ?» អ្នកស្រី Yura សុខៗក៏ចង្អុលមកនាង
«ម៉ាក់ ម៉េចក៏មកជាមួយអ្នកមីងមិនប្រាប់ខ្ញុំសោះចឹង ចាំខ្ញុំទៅយកក៏បាន »
«មកពីមីងឯងហ្នឹងណា ប្រញាប់ចង់ឃើញ JiEun ពេក JiEun? មកនេះ អ៊ំណែនាំតិច នេះគឺ Yura មីងរបស់ Taehyung ដែលជាបងប្អូនជីដូនមួយរបស់ខ្ញុំ..... » ឯ JiEun នៅពួនក្រោយខ្នង Taehyung មិនហ៊ានចេញទៅទេ តែត្រូវTaehyung ចាប់ទាញស្មាឲ្យមកនៅពីមុខខ្លួនវិញ
«សំដែងឲ្យល្អតិចណា~ យ៉ាងម៉េចយ៉ាងម៉ាចាំខ្ញុំពិចារណារឿងដោះលែងនាង ទៅៗ»Taehyungខ្សឹបក្បែរត្រចៀកនាង រួចក៏រុញនាងទៅជិតម៉ាក់គេ
«អេ !»
«ស៊ូៗ»នៅឆ្លៀតឌឺតួស្រីយើងទៀត
«សួស្តីអ៊ំស្រី អ្នកមីង ខ្ញុំគឺសង្សារបស់Taehyung : Park JiEun»
«ល្អ ល្អណាស់»
«សួស្តី ខ្ញុំគឺប្រពន្ធរបស់ Kim Sangwook :Lee Yura លឺអ្នកបម្រើអស់នោះថា នាងមកពីស្រុកស្រែ មើលទៅដូចមិនគួរឲ្យជឿសោះ»
«ប្រហែលអ៊ំមានការយល់ច្រលំហើយ ជនបទឥលូវនេះ មិនដូចមុនទេ »
(ហឺស មើលងាយអ្នកស្រុកស្រែផងហេស)
«ចឹងខ្ញុំសួរនាងតិចបានទេ នាងជួប Taehyung ដោយរបៀបណា? គេស្រលាញ់នាងមុនរឺក៏នាងស្រលាញ់គេមុន? នាងស្និទ្ធស្នាលជាមួយគេដល់ដំណាក់កាលណាហើយ? គេតាមចិត្តនាងគ្រប់រឿងដែរទេ?»អ្នកមីងម្នាក់នេះសុខៗក៏ចាប់ទាញ JiEun ទៅសួរអត់ដកដង្ហើមតែម្តង
«ហា??»
(នេះសុទ្ធតែជាសំណួរស្អីហ្នឹង !)
«ពួកឯងមានគម្រោងរៀបការរឺនៅ? ហើយពេលណារៀបការដែរ? មានគម្រោងយកកូនរឺអត់? យកប៉ុន្មានដែរ? យកកូនស្រីរឺកូនប្រុស? អេ! ឯងយ៉ាងម៉េចហើយ ម៉េចអត់ឆ្លើយចឹង?» JiEun ចង់ពុលដោយសារមីងនេះហើយ
«ហេហេ» Taehyung ងាកលួចសើចមិនស្មានថាស្រីម្នាក់នេះទៅជាបែបនេះ
«បានហើយ បានហើយ មើលឯងចុះ សួរសំណួរអីបែបនេះ គ្នានៅក្មេងទេ យ៉ាប់តែម្តងឯង»
«ហេហេហេ សុំទោសបងស្រី ទប់អារម្មណ៍អត់ជាប់ សុំទោសណា JiEun ខ្ញុំគ្មានបំណងអាក្រក់អីទេ ចេះវិញខ្ញុំនាំឯងទៅដើរផ្សារល្អទេ?»
«អឺ ......»
«អេ! Taehyung ឲ្យអង្គរក្សពីរបីនាក់មកចាំយួរអីវ៉ាន់ហើយយកឡានអាណាស្អាតជូនមីងទៅផង »
«Rio ឯងទៅចាត់ការទៅ »Taehyung ចង់វិលក្បុងដោយសារមីងគេនេះ
«បាទ»
« លំបាកដល់ Rio ហើយណា យកអាឡានពណ៌ខ្មៅនោះទៅ»
[ផ្សារទំនើប]
«JiEun ahh~ Taehyung គេជាសុភាពបុរស កម្មវិធីធំដុំស្អីគេមិនដែលចូលរួមទេ បើនិយាយពីព័ត៌មានអាស្រូវគឺមិនដែលមានតែម្តង ចុះឯងនិងគេស្រលាញ់គ្នាតាមរបៀបណា?»
«គ្មានពិបាកអីទេ គឺថាស្រលាញ់ចិត្តនឹងចិត្តហើយក៏យកគ្នាទៅ»
«អូ មិននិយាយការពិតទៀតណា ឯងប្រាប់មីងតាមត្រង់មើស Taehyung គេពូកែរឿងលើគ្រែអីនោះរឺអត់?» Yura ក៏ទៅខ្សឹបដាក់ត្រចៀក JiEun តែនាងភ្ញាក់ព្រើត
(យ៉ាប់មែន មីងនេះនិយាយរឿងហ្នឹងទៀត អា Kim Taehyung ក៏មិនឃើញមកជួយខ្ញុំទៀត ខឹងណាស់លោកអ៉ើយ )
«ត្រូវហើយមីង ខ្លីហើយតូចទៀត គ្មានអារម្មណ៍អីសោះតែម្តង»
«ហាហាហាហា មិនស្មានថា Taehyung គេបែបនេះសោះ ហាហា»
«នាងថាអីគេតូចហើយខ្លី?»
«ហា??!! » JiEun ក្រលេកមកស្រាប់តែឃើញTaehyung នៅពីក្រោយនាងភ្ញាក់ព្រើតតែម្តង
«លោកម៉េច... ម៉េចក៏នៅទីនេះ ខ្ញុំ ខ្ញុំនិយាយជាមួយអ្នកមីងថាត្រសក់នៅផ្សារនោះតូចហើយខ្លី អឺលោកកុំយល់ច្រលំ»
«ហេៗ ហាហាហាហាៗ »មីងយើងនេះសើចយកៗតែម្តង
«មែនហេ? ឲ្យតែចឹងមែន! ឈប់សើចទៀតទៅ ទៅភោជនីយដ្ឋានខាងមុខនោះជាមួយខ្ញុំឲ្យលឿនមកគ្រប់គ្នាកំពុងតែចាំនាង»
(គ្រប់គ្នា..... ជប់លៀងគ្រួសារ Kim ទេដឹង? ចាប់ផ្តើមហើយមែនទេនេះ?)

Part 15 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Où les histoires vivent. Découvrez maintenant