Part 15

2.7K 117 1
                                    

«ខ្ញុំ ខ្ញុំមានអារម្មណ៍ថាភ័យខ្លាំងណាស់ ខ្ញុំមិន ចូលទៅបានទេ?»JiEun នៅដើរចុះដើរឡើងមុខទ្វារមិនព្រមចូលទៅសោះ
«តាំងចិត្តឲ្យស្ងប់ វាគ្រាន់តែជាជប់លៀងធម្មតា គ្មានអីគួរឲ្យខ្លាចទេ » Taehyung កាន់ស្មានាងក្នុងន័យផ្តល់ជាកម្លាំងចិត្តដល់នាង
«មែនរឺ? អឺ ..... ចឹងក៏បានដែរ »រួចក៏បើកទ្វារចូលទៅ
«សួស្តី ខ្ញុំគឺ Park JiEun»
«អ៎ JiEun មែនទេ? ស្អាតដល់ហើយ » Kim Taeyang ដែលជាប្តីរបស់ Lee Yura គ្រាន់តែឃើញ JiEun ភ្លាមចង់ហៀរទឹកមាត់
«ប្រាកដជាស្អាតហើយ JiEun របស់ខ្ញុំស្អាតជាងគេ» ម៉ាក់Taehyung សប្បាយចិត្តបិទមាត់មិនជិតពេលកូនមានសង្សា
«មកនេះ មកនេះ មកអង្គុយត្រង់នេះម៉ោ» KimTaeyang ងើបខ្លួនពីកន្លែងរបស់ខ្លួនហើយហៅ JiEun មកអង្គុយ
«អាតាប៉ិកញ្ចាស់នេះ ល្មមៗបានហើយ!» Yura ម៉ួម៉ៅតែម្តងពេលឃើញប្តីរបស់ខ្លួនរាក់ទាក់ប្លែកពីធម្មតា
( ស្មានតែណាស់ណា តាមពិតមានជនប្លែកមុខថែមតែម្នាក់ទៀតសោះ ឯងនេះខំតែភ័យ )
«អរ........» នាងប្រុងនឹងនិយាយអរគុណតែ
«អរគុណ » Taehyung ទៅអង្គុយកន្លែងនោះជំនួសនាងវិញ
«ហេហេ អង្គុយតាមសម្រួលណា » Kim Taeyangសើចទាំងមិនសម
«ដល់ម៉ោងហើយ ឲ្យគេលើកម្ហូបម៉ោ »
«ភ្លក់មើលទៅ នេះជាបង្កងដែលឲ្យគេយកពីសមុទ្រថ្មីៗ ធានាថានាងនឹងចូលចិត្ត» Taehyungបង្ហាញបង្កងយក្សដែលមើលទៅសុទ្ធតែសាច់នៅពីក្រោមសំបកនោះ
«Wow .......»
«នេះ ភ្លក់មើលទៅ »Taehyung ចាប់មួយដុំតូចមកដាក់ក្នុងចាននាង
(មិនស្មានសោះថា Kim Taehyungចេះ Take careមនុស្សស្រីដែលតើ )
«ហ៊ើយ ច្រណែនគេដល់ហើយ មិននឹកស្មានសោះថាគ្រួសារ Kim នៅមានមនុស្សដែលចេះ Take care បែបនេះ មិនដូចម្នាក់នោះទេ មុខខ្ញុំក៏មិនយកភ្នែកមើលផង ត្រូវទេ? លោកប្តី!»
«អូនសម្លាញ់ និយាយចឹងធ្វើអី ប្តីប្រពន្ធគ្នាយូរឆ្នាំហើយ»
«លោក Kim ពងគោដែលលោកកម្ម៉ង់បានមកដល់ហើយ ម្ហូបក៏បានលើកមកអស់ហើយ រីករាយក្នុងការទទួលទានចាស»
«ស្អីគេ ? Taehyung ឯងពូកែរើសម្ហូបម្លេះ»
«អឺ មិនមែនខ្ញុំទេ !»
«កុំមើលមុខម៉ាក់ ម៉ាក់មិនដឹងអីទេណា »
«ហាហាហា បានហើយ បានហើយ ខ្ញុំជាអ្នកកម្ម៉ង់ ទុកបំប៉នសុខភាពឯងហ្នឹងណា ដូចពាក្យចាស់ពោលថាញ៊ាំកន្លែងណាប៉ូវកន្លែងហ្នឹង»
«មីងនិយាយផ្តេសផ្តាសអី ?! ពីណាត្រូវការប៉ូវបែបនេះនោះ» ឯ JiEun ខំទប់សើចស្ទើរតែមិនជាប់
«ម៉ោះ អនាគតក្មួយថ្លៃ ពិបាកដល់ឯងហើយ Cheerss»
«ឈប់សិន នាងមិនអាចផឹកស្រាទេ!»
«ឯងនេះ ស្រាមួយកែវសោះ ម្ចាស់សាមីខ្លួនគេមិនទាន់និយាយអីផង»
«មែនហើយ ស្រាមួយកែវមិនអីទេ ខ្ញុំនៅផ្ទះក៏ឧស្សាហ៍ញ៊ាំដែរតើ »
«ខ្ញុំថាមិនបានគឺមិនបាន»
«Kim Taehyung ឯងម៉េចក៏ឃោរឃៅម្លេះ គ្រាន់តែផឹកស្រាតិចតួចសោះ ! យើងសួរឯងម្តងទៀត ឲ្យរឺមិនឲ្យ»មីង Yura ខ្រឡោតគោះតុគោះអីព្រោះមើលទៅគាត់ដូចជាស្រវឹងហើយ
«បានហើយ Yura អូនឈប់និយាយសិនទៅ»
«ផឹកមិនបានទេ ព្រោះនាងមានផ្ទៃពោះហើយ»
«ហា? » JiEun លឺភ្ហាមធ្វើខ្លួនមិនត្រូវ
«ពិតមែនហី?» ម៉ាក់របស់ Taehyung មុខរីកដូចផ្ការីឯពីរនាក់ប្តីប្រពន្ធនោះវិញគាំងរកពាក្យនិយាយមិនត្រូវ
[Ji Sangwook scene ]
«លោកប្រុស ខ្សែបណ្តាញរបស់យើងបានរាយការណ៍មកថា Kim Taehyung បាននាំស្រីរបស់គេទៅជួប Lee Yura និងបងប្អូនផ្សេងទៀត»
«ប្រាកដទេថាជា Park JiEun ?» បុរសវ័យចំណាស់មានខ្សៀនៅជាប់នឹងមាត់ ឯដៃកាន់គ្រាប់ព្រួញសួរទាំងមុខមាំ
«បាទ បានពិនិត្យច្បាស់ហើយថាមានស្នាមដៅនៅនឹងក»
«ហឺស »
ព្រឹប! គ្រាប់ព្រួញនៅក្នុងដៃបានហោះទៅដោតនឹងរូបរបស់ JiEun ដែលនៅនឹងជញ្ជាំង
«គួរឲ្យចាប់អារម្មណ៍.........»

Part 16 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now