Part 38

1.8K 71 0
                                    

JiEun នៅអង្គុយគិតស្រមៃលើបង្គន់ទាំងមិនដឹងថាខ្លួនចូលបន្ទប់ខុស
(ហ៉ើយ មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេខ្ញុំ ចង់រត់ក៏រត់មិនកើត...)
តុកៗ ! សុខៗក៏មានសម្លេងមនុស្សម្នាក់គោះទ្វារបន្ទប់ទឹកដាស់អារម្មណ៍នាងពីការស្រមៃ
«អឺ ខាងក្នុងមានមនុស្សទេ?  »បន្ទប់ទឹកពេញអស់ទៅហើយ គេគ្មានជម្រើសមានតែគោះទ្វារ
«ពីណាគេ?ឡប់ទេហី នេះជាបន្ទប់ទឹកស្រីណា»
«នេះ .. សុំទោសណាប្រហែលជាខ្ញុំច្រលំហើយ »រួចប្រុសម្នាក់នោះក៏ដើរតម្រង់ទៅមាត់ទ្វារទៅតែពេលដើរបានបន្តិចក្រលេកក្រោយទៅវិញបន្តិចក៏ឃើញថាជាបន្ទប់ទឹកប្រុសសោះ
«អ៎ តាមពិតមិនមែនខ្ញុំច្រលំទេ មើលទៅខ្ញុំគួរតែទៅដាស់តឿនអ្នកនាងខាងក្នុងបន្តិចហើយ »រួចគេក៏បើកទ្វារនិយាយស្របពេលដែល JiEun បើកទ្វារចេញមកល្មម
«អ្នកនាង ខ្ញុំចង់មកប្រាប់ថាអ្នកនាងច្រលំហើយ.... »
«ពីណាគេ?ចូលបន្ទប់ទឹកស្រីហើយនៅឡូយទៀតហា ឆ្កួតមែនទេ?  »ពេលទាំងពីរនាក់ប្រទះមុខគ្នាទើបដឹងថា...
«Kim Taehyun? »
«Park JiEun?»
«អូ មិននឹកស្មានសោះថាអ្នកនាង Park JiEun ចូលចិត្តបែបនេះសោះ»
«លោកនិយាយស្អី? លោកហ្នឹងហើយចូលបន្ទប់ទឹកស្រីនោះ ចេញទៅ បើមិនចេញប្រយ័ត្នខ្ញុំស្រែកណា »នាងនិយាយទាំងមុខកាចៗប្រុងនឹងស្រែកហៅមនុស្សមកមែនទែន តែទង្វើបន្ទាប់របស់ Taehyun ធ្វើអោយនាងនិយាយលែងចេញតែម្តងព្រោះគេលើកដៃបង្ហាញផ្លាកបន្ទប់ទឹកនៅជាប់ទ្វារអោយនាងឃើញ
«ស្រែកទៅ ! អោយខ្ញុំជួយស្រែកទេ?»
«អឺ ខ្ញុំមើលខុសហើយ ខ្ញុំសូមទោសបាននៅ? ជៀសផ្លូវ »រួចនាងក៏ដើរបាំងមុខអោនចុះចេញពីទីនោះទៅ
«ហេៗ គួរអោយស្រលាញ់ដែលតើ»
[ការិយាល័យ Kim Taehyung]
«លោកតាខ្ញុំអ៉ើយ លឺថាមានអ្នកមកថ្មី?ហើយធ្វើអោយការសហការជាមួយក្រុមហ៊ុន COCO កាលពីម្សិលមិញរលាយទៀត?» Kim Taehyun មករញ៉េរញ៉ៃលោកតាគេម្តង
«ចេញ !»Taehyung គេតបតែមួយម៉ាត់ព្រោះការងារនៅជាប់ដៃច្រើនគ្មានអារម្មណ៍ខ្វល់នឹងចៅម្នាក់នេះទេ
«កុំចឹងទៅមើស លើកនេះបានកម្ចាត់ Ji Sangwook ហើយ គួរតែសប្បាយចិត្តទើបត្រូវ តែ...លោកតាហ៊ានអស់ប្រយោជន៍ក្រុមហ៊ុនដោយសារ Park JiEun ហើយនាងនោះក៏គួរអោយខ្នាញ់តាមហ្នឹងទៀត យ៉ាប់តែម្តង~»
ផាំង!  Taehyung គោះតុមួយទំហឹងព្រោះទ្រាំលែងបាននឹងសម្តីចៅក្រៅខោនេះ
«ឯងហ៊ានតែនិយាយផ្តេសផ្តាសទៀត ប្រយ័ត្នយើងចាត់ការឯងទៅ!» Taehyung និយាយដូចចង់ស៊ីសាច់
«បានហើយៗ ខ្ញុំទៅឥលូវហើយ ចរិតឆេវឆាវរបស់លោកតាខ្ញុំនេះមិនដឹងកាលកែបានទេ ប៉ុន្តែ..មើលលោកតាដូចប្រតិកម្មខ្លាំងយ៉ាងនេះ ស្រលាញ់គេខ្លាំងមែនទេ?តែខ្ញុំឆ្ងល់ណាស់ បើស្រលាញ់ម៉េចមិនព្រមនិយាយត្រង់ទៅ បើជាខ្ញុំប្រាកដជាមិនមែនបែបនេះទេ»
«បានន័យថាម៉េច? »Taehyung សួរទាំងសម្លក់គេមិនដាច់ពីភ្នែក
«ន័យនោះគឺ ចាប់ពីថ្ងៃនេះទៅ មើលថែនារីជាទីស្រលាញ់របស់លោកតាអោយបានល្អណា ប្រយ័ត្ន.....»
គ្រឹប ! និយាយមិនទាន់ចប់ផងអាចៅកំហូចក៏ទាញទ្វារបិទ ទុកអោយ Taehyung នៅគិតច្រើនម្នាក់ឯង
[ប៉ុន្មានម៉ោងក្រោយមកនាក្រុមហ៊ុន KimJi ]
«ហ៉ើយ.......  ទីបំផុតដល់ម៉ោងចេញហើយ មិនស្មានសោះថាលេងហ្គេមមួយថ្ងៃហត់យ៉ាងនេះ» ក្រមុំយើងឈរពត់ខ្លួននៅមាត់ទ្វារចេញពីក្រុមហ៊ុន
«មើលសិន អាRio ចម្កួតនោះគេទៅបាត់ហើយនៅទេ»
ប៉ឹប ! ដៃមនុស្សម្នាក់ដាក់មកលើស្មានាង ឯនាងស្មានថាដៃរបស់ Rio ក៏.....
«បានហើយ Rio អោយខ្ញុំមានសេរីភាពខ្លះផង អេស? ម៉េចក៏ជាលោក?» នាងក្រលេកទៅតាមពិតម្នាក់នោះជា Kim Taehyun សោះ
«Hi  JiEun ទុកចិត្តចុះ អាRio នោះត្រូវខ្ញុំបង្វែងដានអោយទៅកន្លែងផ្សេងហើយ»

Part 39 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now