Part 3

5.6K 170 1
                                    

«លោក លោកចាប់ខ្ញុំមកធ្វើអី?»
«នាងមិនដឹងទេ?»
« ខ្ញុំ ខ្ញុំម៉េចនឹងអាចដឹងនោះ » នាងនិយាយញ័រមាត់តតាត់ទាំងមុខក្រហមព្រឿងៗ
« លែងខ្ញុំភ្លាម បើមិនចឹងទេ ខ្ញុំប្តឹងប៉ូលីសហើយណា»
«ប្តឹងប៉ូលីស? ខ្ញុំយកលុយមកឲ្យនាងខុសច្បាប់ដែរ?»
«លុយ??» នាងឆ្ងល់តែម្តង មិនយល់ពីប្រុសម្នាក់នេះ
«ណេះ នេះជាសែក... លុយលក់ខ្លួនរបស់នាង»
«លុយលក់ខ្លួន ?? លោកគិតថាខ្ញុំជាស្អី?? » នាងប្រុងនឹងខឹងទៅហើយស្រាប់តែ ......
« Wow សូន្យពីក្រោយច្រើនម្លេះ ឈប់សិន..»
(ថ្ងៃមុខចិញ្ចឹមកូនប្រាកដជាត្រូវការលុយហើយ លុយប៉ុនណេះគ្រាន់ខ្ញុំចាយ 3-4 ឆ្នាំហើយ...)គិតរួចក៏កញ្ឆក់សែកពីគេភ្លាម
« ចេះទទួលខុសត្រូវដែរតើនៀក ថ្ងៃក្រោយមានការងារអីរកខ្ញុំណា លើកក្រោយជួបគ្នា!»
«លើកក្រោយ?? ខ្ញុំឲ្យរបស់ដែលនាងចង់បានហើយ ចុះរបស់ដែលខ្ញុំចង់បានវិញ??»
«ខ្ញុំគ្មានស្អីដែលលោកចង់បានទេ» និយាយរួចក៏យកដៃបិទបាំងរាងកាយ
«ដោះលែងខ្ញុំ ខ្ញុំប្តឹងប៉ូលីសហើយណា»
«អូ~ កូនរបស់គ្រួសារ Kim ម៉េចនឹងអាចឲ្យនាងយកទៅបាន?» Tae ស្រាប់តែលើកដៃទាំងពីររបស់នាងខ្ទប់នឹងកញ្ចក់ឡាន
« លោកKim Taehyun រឿងកាលពីយប់មិញយើងស្ម័គ្រចិត្តទាំងពីរនាក់ លុយក៏ឲ្យរួចហើយ យើងទាំងពីរគ្មានអី្វទាក់ទងគ្នាទេ ខ្ញុំនឹងចាត់ការវា ណាមួយខ្ញុំលេបថ្នាំពន្យារកំណើតរួចហើយ លោកមិនបាច់ភ័យទេ!»
«លេបថ្នាំ?? ម្សិលមិញនាងទើបមកដល់ Seoul នាងលេបថ្នាំតាំងពីពេលណា? អ្នកនាង Park JiEun !»
«លោក! លោកតាមដានខ្ញុំ ? »
«Park JiEun 21 ឆ្នាំ កន្លែងកំណើត Busan ជាកូនរបស់ Park Daeyang អ្នកភូមិហៅនាងថាស្រីនាំស៊យ ម្សិលមិញជិះតាក់សុីផ្លាកលេខ D1298 ពីចំណតរថភ្លើងមកដល់ក្រុង ចង់ឲ្យខ្ញុំនិយាយតទៀតទេ?»
«លោកដឹងល្អហើយ ខ្ញុំជាស្រីនាំស៊យ ប្រុសដែលនៅជាមួយខ្ញុំសុទ្ធតែឈឺស្លាប់ ពិការ...» នាងរកឲកាសដកដៃចេញបានក៏...
«ជួយផង ជួយខ្ញុំផង សម្លាប់មនុស្សហើយ» នាងគោះកញ្ចក់ឡានខ្លាំងៗចង់បែក ឯអ្នកនៅជិតនោះនាំគ្នាឈូឆរមកមើល
«កុំយល់ច្រលំអី ប្តីប្រពន្ធគេឈ្លោះគ្នាទេ » Rio បកស្រាយម្តងមួយដូចមនុស្សឆ្កួត
អឹប ! Taehyung ចាប់ថើបមាត់នាងខ្លាំងៗមិនឲ្យនាងនិយាយបាន
(ម៉ែវា ម៉ោឈុតនឹងទៀត) ជេរក្នុងចិត្ត
«ចេញ លោកចង់យ៉ាងម៉េចឲ្យប្រាកដ?»
«ប្រគល់ផលិតផលយប់មិញម៉ោវិញ ខ្ញុំនឹងដោះលែងនាង» និយាយទាំងយកដៃជូតចុងមាត់យ៉ាងស៊ិចស៊ី
«បើកឡានទៅ !» Tae ក៏បញ្ជាRio ឲ្យបើកចេញពីទីនោះ
«លោកហ៊ានហេ??»
«បាទលោកប្រុស » រួចក៏ជាន់ហ្គ៊ែមួយទំហឹងចង់បះសក់
«សកម្មភាពបែបនេះគេហៅថាចាប់ជំរិតហើយ ខុសច្បាប់ណា!» JiEun បើកកញ្ចក់ឡានស្រែកលឺៗ
«បិទកញ្ចក់!»
ពីត~  កញ្ចក់ក៏ត្រូវបានបិទដោយ Rio
«អេ អេស កុំអី » នាងផ្អិបជាប់ស្ព៉ាបនឹងកញ្ចក់ ......

part 4 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now