Part 42

1.8K 69 0
                                    

JiEun រត់ទៅបន្តិចក៏ទាក់ជើងនឹងដុំថ្មមួយដុំក្រឡាច់ជើងផ្ញារទៅក្រោយស្រាប់តែ Taehyung មកទ្រនាងពីក្រោមប្រឡាក់ខ្លួននឹងដីទាំងពីរនាក់
«យ៉ាងម៉េចហើយ?អត់អីទេត្រូវទេ?»Taehyung គេសួរនាងទាំងបារម្មណ៍
«អឺ អត់អីទេ»នាងឆ្លើយរួចក៏មិនព្រមងើបពីខ្លួនគេទៀត ព្រោះខណៈពេលនេះនាងកំពុងឈ្លក់វង្វេងនឹងសម្រស់របស់ប្រុសសង្ហា Taehyung ហើយ!!! ខ្យល់ត្រជាក់បក់មកប៉ះសក់គេតិចៗបង្ហាញអោយឃើញកាន់តែច្បាស់នូវភាពស្រស់សង្ហារបស់គេ ឯTaehyung ក៏បានកត់សម្គាល់ពីសកម្មភាពរបស់នាងទើបសួរនាងថា.....
«នាង... មើលមុខខ្ញុំបែបនេះស្រលាញ់ខ្ញុំមែនទេ?» គ្រាន់តែគេសួរនាងបែបនេះភ្លាមនាងក៏ភ្ញាក់ខ្លួនភ្លែតតែម្តង
«ឈើស ម៉េចនឹងអាចទៅរួចនោះ ជឿជាក់ពេកហើយលោក Tae !»នាងបែរមុខចេញទាំងមុខក្រហមព្រឿងៗ
«នាងកុហក .... មិញនេះមើលខ្ញុំឡើងភ្លឹកហើយ នៅចង់សម្តែងដល់ពេលណាទៀត » Taehyung និយាយបណ្តើរខិតមុខមកជិតថ្ពាល់នាងបណ្តើរ
«ចុះលោក? Kim Taehyung? លោកស្រលាញ់ខ្ញុំទេ?» គ្រាន់តែនាងសួរបែបនេះភ្លាម Taehyung លូកដៃទៅអោបនាងពីក្រោយកាន់តែណែន
«ស្រលាញ់ ស្រលាញ់ណាស់ » គេនិយាយខ្សឹបៗក្បែរត្រចៀកនាង ឯJiEun គ្រាន់តែលឺប៉ុណ្ណេះភលាមយកដៃបិទមាត់ភ្លែតតែម្តង ទឹកភ្នែកស្រក់មកតក់ៗដោយក្តីរំភើប រួច Taehyung ក៏ដកដៃនាងចេញពីមាត់
«ជឿបងចុះ  ទៅផ្ទះជាមួយបងណា » គេនិយាយប្តូរសព្ទហៅនាងមកជា*បង*វិញធ្វើអោយនសងកាន់តែនឹកស្មានមិនដល់ថាប្រុសនៅចំពោះមុខអាចនិយាយបែបនេះមកបាន
«អឹម.. តែ... ទាល់តែបងចាប់អូនបានសិន ! ហាហា»និយាយចប់នាងក៏រត់ចេញពីខ្លួនគេដើម្បីអោយគេតាម ចាប់នាង បន្ទាប់មកពួកគេក៏ប្រលែងគ្នាលេងក្រោមពន្លឺព្រះចន្ទដោយគ្មានទុក្ខកង្វល់អ្វីទាំងអស់
[ភូមិគ្រឹះ Kim]
«Taehyung ahh ម៉េចក៏កូនទើបនឹងមកចឹង ម៉ាក់ចាំកូនមួយថ្ងៃហើយ »
«ម៉ាក់? ម៉េចក៏ម៉ាក់នៅទីនេះ?»
«មើលចុះ ម៉េចក៏និយាយបែបនេះ ហើយម៉េចក៏យកស្រីនាំស៊យនេះមកដែរ?»
«ម៉ាក់! ថ្ងៃក្រោយកុំនិយាយបែបនេះដាក់ JiEun ទៀត ខ្ញុំនៅជាមួយនាងយូរហើយម៉េចក៏មិនឃើញកើតអី ? មួយទៀត ខ្ញុំស្រលាញ់នាង !»
«កូនឆ្កួតទេហី Taehyung?កាលមុនកូនមិនមែនបែបនេះទេ ....អ៊ំស្រី?»
«អ៊ំស្រីកុំខឹងអី ប្រុសៗគេស្រលាញ់ស្រីចឹងហើយ ខ្លាចតែគេមិនស្រលាញ់ស្រីទៀតន៎» ត្រូវហើយ នៅជិតម៉ាក់ Taehyung នៅមានស្រីម្នាក់ទៀតដែលមកអែបអប
«Nahee?  នាងមកទីនេះធ្វើអី? ផ្ទះនេះមិនស្វាគមន៍នាងទេ !»
«អ៊ំស្រីមើល Taehyung កាចម្លេះ » ស្រីម្នាក់នេះធ្វើមមញិកញ៉ក់ដាក់ម៉ាក់គេ
«Taehyung ថកងៃក្រោយហាមធ្វើបែបនេះដាក់Nahee ទៀត ព្រោះពេលនេះ Nahee បានផ្តាច់ពាក្យពី Kim Taehyun ហើយ  អាចនិយាយបានថាឯងទាំងពីរអាចទាក់ទងគ្នាបានហើយ»
«ហា????»

Part 43 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now