Part 26

2.1K 87 0
                                    

«ឯងចេញភ្លាម ........ !»គេប្រុងនិយាយមិនទាន់ចប់ផងតែត្រូវ Kim Taehyunក្រលេកឃើញJiEun នៅខាងក្នុងក៏
«អ៎ ! លោកយាយខ្ញុំមិនទាន់ងើបទេមែនទេ លោកយាយតូច ងើបឡើងហូបអាហារពេលព្រឹក !»ចៅនិយាយមិនទាន់ចប់ផង Taehyungក៏រុញគេចេញទៅក្រៅពីរនាក់ជាមួយគេដោយបិទទ្វារមួយទំហឹង ឯ JiEunគ្រាន់តែលឺសម្លេងទ្វារបិទក៏ភ្ញាក់ឡើងភ្លាម
(គឺ Kim Taehyun ??....... ព្រឹកព្រលឹមហ្នឹងគេមកធ្វើអី )រួចនាងក៏លបៗទៅលួចស្តាប់នៅមាត់ទា្វរ
«លោកតា លោកតា ខ្ញុំមកសុំត្រូវគ្នាជាមួយលោកតាមួយភ្លេតសិន»
«កុំនិយាយច្រើន ប្រញាប់ចេញទៅ!»
«គឺរឿងពាក់ព័ន្ធនឹង Ji Sangwookណាលោកតា!»
«យលងឲ្យពេលមួយនាទី និយាយឲ្យចប់»
«បាទៗ ឲ្យតែឲ្យនិយាយ តាដឹងទេ យប់មិញពួកគេនាំមនុស្សមួយក្រុមធំទៅBusan លោកតាចង់ចាត់ការយ៉ាងម៉េច?»
«ចាត់ការយ៉ាងម៉េចយើងក៏មិនដឹង តែមើលទៅមិនធម្មតាទេ យកលេខារបស់ប៉ាយើងទៅបាត់ហើយនៅចង់យកកូនគេមកឲ្យរៀបការជាមួយឯងទៀត»
«ពេលនេះសភាពការមិនសូវល្អទេ យកល្អយើងគួរតែដាក់នុយឲ្យវាស៊ីតែម្តងទើបបាន.....»
«នុយស្អី?»
«ម្នាក់នៅខាងក្នុងគឺ Park......... »គេនិយាយមិនទាន់ចប់ផងTaehyung ក៏ទៅចាប់ក្របួចកអាវគេ
«ឯងចង់ងាប់មែនទេ បើមិនចង់ទេក៏ប្រញាប់ចេញទៅ »រួចក៏រុញគេចេញបិទទ្វារដើរត្រលប់ទៅបន្ទប់វិញ
«អ្វីដែលខ្ញុំត្រូវនិយាយក៏និយាយហើយ តាគិតយ៉ាងម៉េចក៏តាមចិត្ត ប៉ុន្តែរឿងនេះពាក់ព័ន្ធដល់ជោគវាសនាត្រកូលយើង សង្ឃឹមថាតាយករឿងនេះជាធំវិញ»
(អេ? ម៉េចក៏លែងលឺសម្លេងចឹង?)អ្នកលួចស្តាប់នេះនៅស្តាប់ទាំងងងុយគេងមិនទាន់បាត់
«ភ្ញាក់ហើយ?»
«អាយយ !ម៉េចក៏មិនគោះទ្វារ ខ្ញុំភ័យសឹងស្លាប់ »នាងកំពុងដាក់ត្រចៀកនៅទ្វារស្រាប់តែគេបើកទ្វារចូលមក
«អឺ អម្បាញ់មិញលោក......»
«ញ៊ាំទឹកដោះគោសិនទៅ ទាន់នៅក្តៅ»
«អរ អរគុណ»
(គេកំពុងគិតអី ចង់យកខ្ញុំធ្វើជានុយមែនហី)
«ផែនការដដែល តែថែមកម្លាំងមនុស្សយាមការ »
Taehyungគេកំពុងផ្ញើសារទៅ Rioទាំងទឹកមុខមិនសូវស្រួល
(ផែនការអី ក្រែងថានៅផ្ទះមើលការសម្តែងហី)
«រៀបចំខ្លួនទៅ ខ្ញុំនាំនាងទៅដើរលេង»គេនិយាយទាំងមុខស្មើ
«អា? ហេតុអី? ក្រែងថាមើលការសម្តែងម៉េចក៏ទៅជាចឹងវិញ ? រឺក៏លោកពិតជាចង់យកខ្ញុំទៅធ្វើជានុយដូចដែល Kim Taehyun និយាយនោះ? »គ្រាន់តែលឺភ្លាមTaehyung ស្ទុះមកជិតនាងទាំងដាក់មុខជិតនាង
«ខ្ញុំប្រាប់នាងទៅចុះ ទីមួយកុំចង់ដឹងការសម្រេចចិត្តរបស់ខ្ញុំ ទីពីរ ហាមនាងនិយាយពី Kim Taehyunទៀត!»
«លោក! មានសិទ្ធស្អីហាមខ្ញុំ?!»

Part 27 coming soon🥀✨♥️

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now