Part 48

7.1K 191 11
                                    

«ចូលរួមអបអរសាទរផងលោក Kim »ដៃគូសហការផ្សេងៗនាំគ្នាមកចូលរួមត្រេកអរតែ Taehyung គេស្មានមិនដល់សោះថាភ្លាមៗបែបនេះ
«ចឹងអ្នកទាំងអស់គ្នាសាកទាយទៅមើលថាគូដណ្តឹងរបស់លោកជាអ្នកណា?»គ្រាន់តែពិធិករនិយាយប៉ុណ្ណេះភ្លាមក្នុងកម្មវិធីទាំងមុូលស្ងាត់ជ្រាប ឯ Nahee ញញឹមបណ្តើរគិតបណ្តើរថា
(ហឺស ចាំបាច់ទាយ?ប្រាកដជាខ្ញុំហើយ!)
«ចឹងពេលនេះឥលូវនេះខ្ញុំនឹងប្រកាសថាគូដណ្តឹងរបស់លោក Kim ជាអ្នកណា ម្នាក់នោះគឺ.....អ្នកនាង Park JiEun !!!!!!» ពិធីករនិយាយបណ្តើរព្រមទាំងលើកដៃចង្អុលទៅ JiEun បណ្តើរ
«អា? ម៉េចក៏ទៅជាបែបនេះវិញ?»
«ក្រែងជាអ្នកនាង Nahee ហី?» គ្រប់គ្នាជជែកវែកញែកពីរឿងនេះភ្លាមក្រោយពេលពិធីករប្រកាសបានបន្តិច
«អេស អ្នកទាំងអស់គ្នាម៉េចក៏អត់ទះដៃអបអរសាទរចឹង?»គ្រាន់តែពិធីករយើងនិយាយចប់ភ្លាមម៉ាក់ Taehyungក៏ឡើងមកដល់លើឆាកវៃគាត់យកតែម្តង
«ឯងយ៉ាងម៉េចឯងទៀតហើយ!លើកមុនឯងនេះហើយធ្វើអោយប៉ះពាល់កម្មវិធីយើង លើកនេះឯងនៅចង់យ៉ាងម៉េចទៀតហា?!»និយាយរួចគាត់ក៏កញ្ឆក់មេក្រូពីពិធីករមក....
«សូមអភ័យទោសផងអ្នកទាំងអស់គ្នា អម្បាញ់មិញមានការយល់ច្រលំបន្តិចបន្តួច ចឹងពេលនេះខ្ញុំចង់កែវិញថាគូដណ្តឹងរបស់ Taehyung គឺ.......»មិនអោយម៉ាក់គេនិយាយចប់ Taehyung ក៏ដណ្តើមម៉ាក់គេនិយាយលឺៗថា
«គឺជា Park JiEun ហ្នឹងហើយ !»គ្រាន់តែលឺបែបនេះភ្លាម សម្លេងជជែកវែកញែកចាប់ផ្តើមជាថ្មី ឯម៉ាក់របស់គេក៏និយាយពីលើឆាកមកថា......
« Tae កូនកាលមុនកូននិយាយនឹងម៉ាក់ថាម៉េចខ្លះ? កូនគិតច្បាស់ហើយរឺនៅចំពោះរឿងនេះហា?!»
«ខ្ញុំ....បានគិតច្បាស់ហើយ លុយនិងឋានៈផ្សេងៗបាត់ហើយអាចរកមកវិញបាន តែចំពោះនារីដែលខ្ញុំស្រលាញ់ បើបាត់ទៅហើយ ខ្ញុំប្រាកដជាស្តាយក្រោយមួយជីវិតមិនខានទេ » Taehyung គេនិយាយព្រមទាំងមើលមុខ JiEun ដោយប្រើភ្នែកស្រទន់ ក្នុងពេលនេះវេលានេះ គេត្រូវការនាងមកធ្វើជាគូជីវិតរបស់គេ និងមិនអោយអ្នកណាដណ្តើមនាងពីគេបានទៀតទេ
«Kim Taehyung.........Taehyung! » គ្រាន់តែហៅឈ្មោះគេចប់ភ្លាម JiEun ស្ទុះទៅអោប Taehyung ភ្លាមតែម្តងមិនអោយគេត្រៀមខ្លួនទាន់ ឯគ្រានោះកម្មវិធីទាំងមូលប្រែជាស្ងាត់ជ្រៀបតែម្តង តែក្រោមភាពស្ងប់ស្ងាតនេះស្រាប់តែមានសម្លេងទះដៃរបស់ Kim Taehyun រួចគេនិយាយថា
«លោកតាខ្ញុំអ៊ើយ មិននឹកស្មានសោះថាថ្ងៃនេះលោកតាធ្វើអោយខ្ញុំភ្ញាក់ផ្អើលតែម្តង......»
«បានន័យថាម៉េច?» គេសួរទាំងអោប JiEun នៅនឹងដៃ
«ដំបូងខ្ញុំស្មានថាលោកតាជាមនុស្សគិតតែប្រយោជន៍ខ្លួនឯង តែពេលនេះខ្ញុំខុសហើយ ប៉ុន្មានឆ្នាំនេះខ្ញុំធ្វើអោយលោកតាជួបរឿងរញ៉េរញ៉ៃច្រើនណាស់ លោកតាក៏នៅតែមិនបោះបង់ខ្ញុំអោយនៅម្នាក់ឯង ចឹងខ្ញុំសម្រេចចិត្តថាលះបង់ការប្រកួតប្រជែងដណ្តើមសម្បត្តិជាមួយលោកតាហើយ ខ្ញុំចង់សហការជាមួយលោកតា ពួកយើងទៅមុខទាំងអស់គ្នា!»គេនិយាយចបើភ្លាមក៏លាដៃទៅក្នុងន័យចាប់ដៃជាមួយ Taehyung
«ស្វាគមន៍ជានិច្ច! Kim Taehyun !» Taehyung និយាយចប់ក៏យកដៃទៅចាប់ជាមួយចៅខ្លួន
«យេ! ចាប់ពីពេលនេះទៅលែងមានការប្រកួតដណ្តើមគ្នាទៀតហើយ!»
«មិននឹកស្មានសោះថា Kim Taehyun ចេះដឹងខុសបែបនេះ!» គ្រប់គ្នានៅខាងក្រោមឆាកនាំគ្នាអបអរសាទរគ្រប់ៗគ្នា ឯម៉ាក់ Taehyung ក៏បានដឹងខុសចំពោះរឿងនេះ
«យ៉ាងម៉េច? ព្រមចាញ់ហើយរឺនៅ!»Nahee សុខៗក៏មកទះស្មា Taehyun
«ប្រាកដហើយ ចាញ់ក៏ចាញ់»Taehyun និយាយទាំងញាក់ស្មា
«អេស Nahee? ចាញ់អីគេ?»Taehyung សួរទាំងមុខស្លើ
«គឺគេនៀក ដឹងថាប្រកួតមិនឈ្នះលោក ហើយខ្លាចលោកឈ្នះគេហើយធ្វើបាបគេ ទើបអោយខ្ញុំមកស៊ើបពីលោក ខ្ញុំតាំងពីដំបូងហើយថាគេឈ្នះមិនកើតទេ ឥលូវចាញ់មែន ចឹងហើយត្រូវស្តាប់បង្គាប់ខ្ញុំណាលឺទេ ក្មេងឆ្លាត!»
«អេស នាងនិយាយមកអស់ធ្វើអី ?! មួយទៀត ខ្ញុំមិនមែនក្មេងទេ!!» Taehyun និយាយទាំងមុខក្រហមតិចៗ ឯកម្មវិធីយើងក៏ត្រលប់មកជាអ៊ូរអរសើចសប្បាយវិញ សូម្បីពិធីករក៏សើចដែរ ឯម៉ាក់ Taehyung ឃើញពិធីករសើចបែបនេះក៏អុកគេមួយកែង
«ឯងសើចស្អីដែរ?! ចាត់ការទៅ!»
«អឺ ម៉ោះ ប្រិយមិត្តជាទីស្រលាញ់ ពួកយើងវ៉ៃឡើងទាំងអស់គ្នា!!!!!»រួចភកលេងក៏ប្រែជាបទញាក់កន្ត្រាក់អារម្មណ៍ ឯ JiEun ក៏អ៉ើតទៅថើបមាត់ Taehyung យ៉ាងយូរសែនយូរ ក្នុងចំណោមមនុស្សដែលកំពុងរាំសប្បាយនាកម្មវិធីនេះ................
{ពីរខែក្រោយមក JiEun និង Taehyung ក៏រៀបការជាមួយគ្នា ស្របពេលដែល Nahee និង Taehyun ក៏រៀបការដែរ និយាយទៅគឺថាមង្គលការពីរគូហ្នឹងរៀបចំក្នុងពេលវេលាតែមួយ កន្លែងតែមួយ។ ជីវិតរបស់ពួកគេពោរពេញទៅដោយសុភមង្គលចាប់ពីពេលនោះរហូតតរៀងទៅ .......}
                               ~The end~
                Thank you for reading♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Donde viven las historias. Descúbrelo ahora