Part 20

2.4K 94 0
                                    

[ភូមិគ្រឹះ Lee Yura]
«មែនរឺ ? មានកូនពិតមែន? » Yura សួរទាំងភ្ញាក់ផ្អើលនឹកស្មានមិនដល់
«ប្រាកដហើយ គ្រូពេទ្យមកមើលច្បាស់ណាស់ រឿងនេះកុំទាន់និយាយប្រាប់គេណា Taehyung គេថាចាំប្រកាស ប្រាប់គ្រប់គ្នានៅថ្ងៃជប់លៀងគ្រួសារយើង»ម៉ាក់ Taehyung និយាយទាំងញញឹមញញែមបិទមាត់មិនជិត
«ចឹងនៅថ្ងៃនុងយើងប្រកាសប្រាប់គ្រប់គ្នាពីការភ្ជាប់ពាក្យរបស់នាងនោះនិង Taehyung តែម្តងទៅ ។ រាល់ឆ្នាំអា Kim Taehyun នោះអាងថាខ្លួនឯងមានគូដណ្តឹងឌឺ Taehyung យើងដល់កហើយ»
«ធ្វើចឹងល្អដែរហី? តិច Taehyung គេមិនព្រមទៅ?»
«កុំបារម្មណ៍អី រឿងនេះទុកចិត្តលើខ្ញុំចុះ ខ្ញុំធានាថានឹងចាត់ការឲ្យបានល្អបំផុត»
[Sora scene]
អ្នកនាងម្នាក់នេះកំពុងអង្គុយនៅតុធ្វើការរបស់ខ្លួនគិតបណ្តើរហែករូបថត JiEun ជាចម្រៀកៗបណ្តើរ
«Park JiEun នាងស្រីចង្រៃ ត្រឹមតែជាស្រីស្រុកស្រែនាំស៊យម្នាក់សោះ ធ្វើបុណ្យស្អីទើបមានកូនជាមួយលោកប្រុសនោះ បើមិនមែនមកពីកូននេះ..... បើមិនមែនមកពីកូននេះ...... បើមិនមែនមកពី .... កូននេះ ..... ត្រូវហើយ! ធ្វើឲ្យកូនហ្នឹង...... រលាយបាត់ទៅក៏ចប់ហើយ!»
[ផ្សារទំនើប]
«JiEun ថ្ងៃក្រោយពីណាថាឯងជាស្រីនាំស៊យទៀត យើងចាត់ការម្នាក់នោះមុនគេ មើលឯងចុះ សំណាងយ៉ាងនេះ ..... ពេលនេះអ៊ំស្រីម្នាក់នោះអស់ពាក្យនិយាយហើយមែនទេ?» Baeri និង JiEun ដើរផ្សារជាមួយគ្នាហើយ Baeri គិតតែនិយាយមិនឈប់តែម្តងពីរឿងដែលថា JiEun សំណាងហ្នឹង
«អ៉ើយ មិនបាច់និយាយទេ ឃើញគាត់ឥលូវនេះយើងប្រែជាធូរចិត្តជាងមុនហើយ យើងថាថ្ងៃនេះមកដើរផ្សារ គាត់ក៏ឲ្យលុយយើងម៉ាគំនរ គាត់ថាត្រូវតាមចិត្តអ្នកមានផ្ទៃពោះ » ពួកនាងនិយាយគ្នាសុខៗក៏មានមនុស្សប្រុសម្នាក់ពាក់ម៉ាសហាក់ដូចលាក់បាំងអត្តសញ្ញាណកំពុងដើរសំដៅមកពួកនាង
«នៅផ្ទះរបស់ស្អីក៏មានដែរ អត់ខ្វះ........»
វឹប! ប្រុសកំបាំងមុខម្នាក់នោះក៏មកឆក់កាបូបរបស់ Baeri ហើយរត់ទៅតែម្តង
«អេស ! ជួយផង ! ចោរឆក់ហើយ ! ជួយផង »
«នាងឆ្កួត ខំស្រែកទៅ គ្មានពីណាមកជួយនាងទេ » ចោរសប្បាយចិត្ត តែស្រាប់តែ......
បុ័ង ! ខ្លួនចោរហាក់បុកនឹងមនុស្សម្នាក់ដែលមានមាឌរឹងមាំធ្វើឲ្យគេឡងថយមកវិញ
«ចុម អាណាគេដើរអត់មើលហ្នឹង!»
«ឲ្យម៉ោវិញ! »Kim Taehyung ប្រុសសង្ហាយើងចេញម៉ោហើយ !!! ឯចោរនោះ គ្រាន់តែឃើញគេម៉ោភ្លាមក៏លើកកាបូបជូនទាំងដៃពីរញ័រទទ្រើក អ្នកនៅជុំវិញនោះនាំគ្នាទះដៃហ៊ោរពេញហ្នឹង
« Kim Kim Taehyung ? លោកម៉េចក៏នៅទីនេះ?»
«ដើរកាត់» គេនិយាយរួចក៏ហុចកាបូបឲ្យនាងហើយក៏ដើរចេញទៅ
«ស៊យមែន គ្រាន់តែដើរផ្សារក៏ជួបម្នាក់ហ្នឹងដែរ !» នាងដើរផុតភ្លាមនិយាយពីគេភ្លែតឯ Taehyung លឺប៉ុណ្ណឹងភ្លាមដើរតាមគេឡើងស្អិតតតាត់តែម្តង គេដើរដើរតាម គេឈប់ឈប់តាម
«លោកដើរតាមពួកខ្ញុំធ្វើអី?!»
«ខ្ញុំគ្រាន់តែមកការពារកូនរបស់ខ្ញុំទេ គ្មានពាក់ព័ន្ធអីនឹងនាងទេ អម្បាញ់មិញគ្រោះថ្នាក់យ៉ាងនេះ បើគ្មានខ្ញុំទេ នាងមិនដឹងយ៉ាងម៉េចទៅហើយទេ»និយាយផងកាយវិការផង
«អ៎ ~ ហេហេ ចឹងរំខានលោកប្រុស Kim ជួយយួរអីវ៉ាន់ខ្ញុំតិចហើយ »នាងយកអីវ៉ាន់កាបូបផ្សេងៗទៅដាក់លើគេទាំងអស់
«ខ្លាចកូនលោកហត់នោះអី ! ម៉ោះ Baeri យើងទៅទិញអីវ៉ាន់ឲ្យអស់ចិត្តតែម្តង»រួចក៏ដឹកដៃ Baeriដើរទៅមុនទៅ ឯ Taehyung អស់សំណើចបន្តិចខឹងបន្តិច តែមិនដឹងធ្វើយ៉ាងម៉េចមានតែដើរតាមគេហ្នឹងហើយ !

Part 21 coming soon🥀♥️✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now