Part 23

2.2K 94 0
                                    

«ដកដៃរបស់ឯងចេញភ្លាម!» Taehyung គេស្រែកពីចម្ងាយដោយប្រើសម្លេងកាចក្នុងន័យបញ្ជាឲ្យ Kim Taehyun ដកដៃគេចេញពីស្មា JiEun ជាបន្ទាន់។ ឯទឹកមុខ Kim Taehyun ពេលនេះគឺឡើងស្លេកគ្មានឈាមតែម្តងព្រោះ លោកតារបស់គេនេះមិនមែនស្លូតទេ ដូចចង់សុីសាច់ចឹង
«អឺ Taehyung ahh ថ្ងៃនេះក្រែងមានកម្មវិធីសម្តែងហី ? ខ្ញុំចង់មើលយូរហើយ លោកនាំខ្ញុំទៅតិចទៅ» JiEun ឃើញសភាពការមិនស្រួលក៏ប្រញាប់ប្តូរប្រធានបទ
«ឯងយ៉ាងម៉េចឯងហា? ម៉េចក៏ធ្វើឲ្យតាឯងទាស់ចិត្តទៀតហើយ !» ម៉ាក់របស់ Kim Taehyun ក៏មកចង្អុលមុខកូនគាត់ស្តីឲ្យមុខគេឯង
«ម៉ាក់ ខ្ញុំគ្រាន់តែមកមើលមិត្តភក្តិរបស់ខ្ញុំតើ ម៉ាក់ឈប់ចង្អុលទៀតទៅ ទុកមុខឲ្យកូនផង»
«Lee Yura ម៉េចក៏ឯងបន្តុះបង្អាប់ JiEun ចឹង?» ម៉ាក់ Taehyung ក៏ទៅសួរប្អូនខ្លួនទាន់ពេលសភាពការកំពុងរញ៉េរញ៉ៃ
«ខ្ញុំមានឯណា ខ្ញុំគ្រាន់តែជួយនិយាយកុំឲ្យនាងបាក់មុខតើ»
មនុស្សប្រុសស្រីដែលនាំគ្នាឈរមើលក៏ចែកផ្លូវគ្នាអស់ទៅ ព្រោះអស់រឿងល្អមើល
«លោកតាម៉េចក៏កាចម្លេះ ខ្ញុំគ្រាន់តែមកលេងមិត្តភ្កតិខ្ញុំតើ អូ កុំយល់ច្រលំណា ខ្ញុំនិង JiEun គ្មានអី្វនឹងគ្នាទេ »ឯ Taehyung គេមិនបានខ្វល់នឹងសម្តីរបស់អាច្រម៉ក់ហ្នឹងទេ បែរមកនិយាយជាមួយ JiEun ថា
«រឿងកម្មវិធីសម្តែងអីហ្នឹងអ្នកណាប្រាប់នាង? ខ្ញុំចាំថាខ្ញុំមិនបានប្រាប់នាងទេ»
«អា? អឺ មកពីខ្ញុំឃើញគេរៀបចំឆាក ទើបខ្ញុំចេះតែនិយាយទៅ»
(ចប់! ច្រលំនិយាយចេញម៉ោ ដំបូងគិតថាពេលគេគ្រប់គ្នាមើលការសម្តែង ខ្ញុំនឹងសុំគេទៅបន្ទប់ទឹករួចចាំលួចឡើងឡានគ្រឿងសម្អាងទៅជាមួយពួកភ្នួងចេញពីទីនេះបានដោយជោគជ័យ រឺក៏គេស្មានដឹងពីគំនិតខ្ញុំហើយ?) តួស្រីយើងគិតក្នុងចិត្តបណ្តើរភ័យបណ្តើរ តែTaehyung ក៏ស្រាប់តែចាប់ដៃនាងទាញទៅតាមគេ
«អេស លោកចង់ធ្វើស្អី?»គេក៏បែរក្រោយតបមកនាង
«នាងរំលឹកខ្ញុំបានទាន់ពេលល្អណាស់ ពួកយើងគួរតែប្រញាប់ទៅជ្រើសកន្លែងអង្គុយហើយ»
«អ ! អឺ តោះ»
(សំណាងហើយ ហាហា គេមិនបានចាប់អារម្មណ៍......)
[កម្មវិធី]
«Taehyung គ្រួសាររបស់លោកម៉េចក៏សមាជិកច្រើនម្លេះ?»នាងងាកមើលចុះឡើង ព្រោះមនុស្សឡើងពេញរោងតែម្តង
«អឹម មិនច្រើនណាស់ណាទេ បូកទាំងអស់ទៅជិត ៣០០ នាក់»
«Taehyung ahh កូននិយាយអីហ្នឹង ប្រាប់ម៉ាក់ផងមើស» ម៉ាក់របស់គេដែលនៅជិតនោះក៏ងាកមកកេះសួរគេ
«គ្មានអីទេម៉ាក់»
ព្រឹប! ភ្លើងបានដាច់ក្នុងមួយពព្រិចភ្នែក
«ចុម ម៉េចក៏ដាច់ភ្លើងចឹង?»
«ឯណាអ្នកគ្រប់គ្រង?»
«វេទនាម្លេះទេ» គ្រប់គ្នាក្នុងរោងនាំគ្នានិយាយប្រូកប្រាចពេញហ្នឹង គ្រាន់តែដាច់ភ្លើងភ្លាម
ផាប់! ភ្លើងហ្វាក៏បំភ្លឺទៅលើឆាកដែលមានពិធីករម្នាក់នៅលើនោះ
«សួស្តីអ្នកទាំងអស់គ្នា សូមអធ្យាស្រ័យចំពោះការបង្ហាញមុខដោយរបៀបនេះ ខ្ញុំគឺពិធីករ Toro ថ្ងៃនេះមិនត្រឹមតែជាពិធីជប់លៀងគ្រួសារ Kim ប៉ុណ្ណោះទេ ថែមទាំងជាពិធីរៀបការរបស់លោក Kim Taehyung និងកញ្ញា Park JiEun ទៀតផង!!!»  ភ្លើងហ្វាក៏បញ្ចាំងទៅលើកម្លោះក្រមុំទាំងពីរនាក់
«ហា? យ៉ាងម៉េចហ្នឹង?»
«ម៉េចអត់ប្រាប់មុនចឹង ខ្ញុំមិនបានត្រៀមកាដូត្រៀមអីផងហ្នឹង» គ្រប់គ្នាក្នុងរោងក៏ផ្តើមជាសម្លេងរប៉េចរប៉ូចសារជាថ្មី
«Kim Taehyung នេះយ៉ាងម៉េចហ្នឹង?» JiEun ងាកទៅសួររាងក្រាស់ តែគេក៏មិនដឹងនិយាយថាម៉េច
«Lee Yura ឯងធ្វើស្អីទៀតហើយ!» ម៉ាក់ Taehyung ហាក់ដឹងតែម្តងថាប្រាកដជាស្នាដៃប្អូនជីដូនមួយខ្លួន តែYura បានត្រឹមតែលើកដៃប្រាប់ថា OK ។ Taehyung គេទ្រាំមិនបានក៏ងើបពីកៅអីឡើងទៅលើឆាកតែម្តង
«លោកប្រុស Kim ពេលនេះគឺថារំភើបមែនទែន គាត់កំពុងឡើងមកលើឆាកដើម្បីនិយាយខ្លះៗក្នុងពេលបន្តិចទៀតនេះ ទះដៃអប់អរទាំងអស់គ្នា! អឺ លោកប្រុស ម៉េចក៏ប្រើក្រសែភ្នែកបែបនេះ !» ប្រុសស្វាឡើងទៅទាំងក្រសែភ្នែកកាសាហាវបំផុត ធ្វើឲ្យពិធីករហូរញើសប៉ុនគ្រាប់ពោត
«អេស?» Taehyung ទៅដល់ភ្លាមក៏កញ្ឆក់មេក្រូពីដៃពិធីករ.......
«លោកម្នាក់នេះមកលេងកំប្លែងមែនទេ? រឿងរៀបការប៉ុនណាណីម៉េចក៏ខ្ញុំមិនដឹងរឿង? ពីណាគេប្រាប់លោករឿងនេះ? »
«អឺ គឺ......»
«ម្យ៉ាងទៀត ខ្ញុំម៉េចនឹងអាចរៀបការជាមួយអ្នកនាង Park JiEun............»

Part 24 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now