Part 36

1.9K 76 0
                                    

«Hello? JiEun? ឯងទៅណា? មិនឃើញមកផ្ទះមួយយប់ទូរសព្ទក៏មិនលើក យើងភ័យសឹងស្លាប់ហើយនៀក»
«សុំទោសណាសំណព្វចិត្ត យើងខុសហើយ យប់មិញគេជប់លៀងនៅក្រុមហ៊ុន រួចក៏ទៅគេងនៅសណ្ឋារគារទៅ យើងមានកើតអីឯណា »JiEun នាងកំពុងនៅក្នុងឡានសំដៅទៅក្រុមហ៊ុន
«អឺ អត់អីល្អហើយ ត្រូវហើយ Jeon Jungkook គេមានទៅរកឯងទេ? ម្សិលមិញម៉ាក់យើងតេមកប្រាប់ថាម៉ាក់ប៉ារបស់គេនោះមក Seoulហើយ»
«យើងមិនទាន់បានជួបគេផង ប្រហែលជាគេគ្រាន់តែនាំម៉ាក់ប៉ាគេមកលេងទេដឹង?»
«មិនមែនទេ ធានាអោយតែម្តងព្រោះឃើញមានឡានទំនើបៗបីបួនគ្រឿង ហើយមនុស្សប្រុសពាក់អាវក្រហ្សេប៉ុន្មាននាក់ទៀតទៅទទួលណ៎»
«នេះ ....... តិចជា Kim Taehyung ទៅ?
«យើងក៏មិនដឹងដែរ បានហើយ យើងដល់ម៉ោងធ្វើការហើយ សរុបម៉ោឯងប្រយ័ត្នខ្លួនតិចទៅ កុំអោយពាក់ព័ន្ធជាមួយគ្រួសារគេនោះអោយសោះ»
«អឺ អឺដឹងហើយ »រួចនាងក៏បិទទូរសព្ទទៅ......
[ក្រុមហ៊ុនKimJi]
នាងកំពុងដើរចូលក្រុមហ៊ុនស្រាប់តែមានប្រុសម្នាក់ស្រែកហៅនាងពីចម្ងាយ
«JiEu !  »គេស្រែកផងលើកដៃផងតែ JiEun ខំអោនគេចមុខគេនៅតែត្រូវគេចាប់បានដដែល ឃើញបែបនេះនាងក៏រត់យកតែម្តង តែអាប្រុសនោះនៅរត់តាមនាងហើយស្រែកហៅឈ្មោះនាងលឺៗទៀត ដល់កន្លែងមនុស្សច្រើននាងក៏ត្រូវដើរធម្មតាវិញគេក៏មកតាមទាន់ល្មម
«JiEun ម៉េចក៏នាងគេចពីខ្ញុំចឹង?»
«បង Jungkook ម៉េចក៏មកទីនេះវិញ? រកខ្ញុំមានការអីមែនទេ? »នាងខំដើរអោយលឿនតែគេក៏ចាប់ដៃនាងជាប់ព្រមទាងនិយាយលឺៗថា
«JiEun ឈប់សិន!  រៀបការជាមួយខ្ញុំទៅ ទាន់ពេលនេះឲកាសល្អណា»
«ស្អីគេ?ខ្ញុំមានដែលយល់ព្រមរៀបការជាមួយលោកតាំងពីពេលណា?  លែងដៃខ្ញុំ!»
«កាលពីតូចក្រែងយើងនិយាយគ្នានោះ កុំថានាងភ្លេចណា»
«នោះក៏មិនមែនខ្ញុំយល់ព្រមឯណា !»ពួកគេប្រកែកគ្នាលឺៗពេកសន្តិសុខក៏មកដល់
«ហេ ប្រកែកគ្នាស្អី? ឯងមកពីណាពីណី ម៉េចក៏មកស្រែកឡូឡានៅទីនេះ  »រួចJungkook ក៏ដកកាតពីក្នុងហោប៉ៅមកបង្ហាញ
«មើលអោយច្បាស់ទៅ ខ្ញុំជាបុគ្គលិកនៅទីនេះ ខ្ញុំមករកសង្សាខ្ញុំនិយាយគ្នាបន្តិចមិនបានទេ?»សន្តិសុខឃើញកាតហើយក៏ដើរទៅយាមវិញទៅ  ឯJiEunលឺពាក្យថាសង្សានាងភ្ញាក់ផ្អើលដែរតែក៏មិនដឹងធ្វើយ៉ាងម៉េច
«មិញបងថា....ធ្វើការនៅទីនេះ?»
«ត្រូវហើយ ថៅកែនាងជាអ្នករៀបចំអោយទៀតណ៎»
«ថោកែខ្ញុំ? Kim Taehyung?ម៉េចក៏គេធ្វើបែបនេះ?»
«អេស មើលនោះ »នៅមាត់ទ្វារចូលមានប្រុសស្រីវ័យចំណាស់ពីរនាក់ចូលមកជាមួយ Taehyung
«អរគុណលោកហើយណាដែលអោយ Jungkook បានមកធ្វើការទីនេះ  »ម៉ាក់របស់ JungkookកំពុងនិយាយជាមួយTaehyung ស្រាប់តែក្រលេកឃើញកូនរបស់ខ្លួន
«អេស ម៉ាក់?ប៉ា? ម៉េចក៏អ្នកទាំងេពីរមកទីនេះ?» ម៉ាក់ប៉ារបស់គេគ្រាន់តែឃើញគេនៅជិត JiEun ភ្លាមក៏រត់មកទាញគេចេញពីនាង
«អាល្អិត អេ នៅមានស្រីនាំស៊យម្នាក់នោះទៀត ស្រីនាំស៊យម៉េចក៏មកទាក់កូនយើងទៀតហើយ នាងកុំសង្ឃឹមអោយសោះ កូនយើងឥលូវបានចូលក្រុមហ៊ុនធំហើយ»
«ហ៉ើយ ម៉ាក់ប៉ារបស់លោកចរិតមិនប្តូរសោះ !»
«ម៉ាក់!ប៉ា! ខ្ញុំប្រាប់អ្នកទាំងពីរហើយតើ ថាក្រៅពី JiEun ខ្ញុំមិនការជាមួយអ្នកណាទាំងអស់ »ឯការឈ្លោះប្រកែករបស់ពួកគេនេះក៏ទាក់ទាញមនុស្សជាច្រើនមកជ្រៀតគ្នាមើល
«អេស ស្រីម្នាក់នេះហើយថាមករញ៉េរញ៉ៃបន្ទប់ប្រជុំលើកមុននោះ ឥលូវមានរឿងស្អីទៀតហើយ»
«នេះលោកនាយក Kim នៅទីនេះទៀត សង្ស័យនាងត្រូវគេទាត់ចេញពីទីនេះឆាប់ៗហើយ» អ្នកនៅជុំវិញនោះនាំគ្នានិយាយពី JiEunឡើងបែកផ្សែង
«សូមជៀសផ្លូវតិច ខ្ញុំវិះនឹងភ្លេចទៅហើយ នេះ Park JiEun គូដណ្តឹងរបស់ខ្ញុំ»  គ្រាន់តែ Taehyung និយាយបែបនេះមួយៗភ្ញាក់ផ្អើលគ្រប់គ្នាតែម្តង
«ទេ មិនអាចទេ JiEun នាងត្រូវរៀបការជាមួយខ្ញុំតើ មិនមែនលោកទេ»Jungkook ប្រុងនឹងចាប់ដៃ JiEunតែត្រូវឪពុុករបស់គេកញ្ឆក់ដៃមកវិញ
«អាកូនចង្រៃ ឯងឈប់ភ្លាម»
«ប៉ា   ប៉ាធ្វើអីហ្នឹង?»

Part 37 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Hikayelerin yaşadığı yer. Şimdi keşfedin