Part 43

1.9K 61 1
                                    

«នេះវាយ៉ាងម៉េចហ្នឹង? នាងជាអ្នកណា?» JiEun ទ្រាំមិនបាននឹងសកម្មភាពបែបនេះទៀតក៏ស្រែកសួរទៅគ្រប់គ្នា ស្រាប់តែ Nahee ដើរមកកាន់ស្មា Taehyung យ៉ាងស្និទ្ធរួចនិយាយថា
«នេះមកពីនាងមិនដឹងអី ខ្ញុំហើយនឹងTaehyung លេងជាមួយគ្នាតាំងពីតូច នាងមើលមកពួកយើងចុះថាសមគ្នាប៉ុណ្ណា »ឯ JiEun គ្រាន់តែលឺបែបនេះភ្លាមសឹងតែក្អួតចេញមកព្រោះនាងនេះគួរអោយជ្រេញពេក
«បានហើយ Nahee កុំផ្តេសផ្តាសពេក នាងក៏ដឹងហើយថាពួកខ្ញុំបានភ្ជាប់ពាក្យរួចហើយ »Taehyung និយាយបណ្តើរដកដៃ Nahee ចេញពីស្មាខ្លួនបណ្តើរ
«បានហើយ ធ្វើដូចខ្ញុំមិនដឹងថាបងធ្វើបែបនេះដើម្បីតែស្នងត្រកូលប៉ុណ្ណោះ អ៊ំស្រីប្រាប់ខ្ញុំអស់ហើយ»
«ចេះតែនិយាយហើយ ផ្តេសផ្តាសតែម្តងហើយនៀក »គ្រាន់តែរាងក្រាស់លឺពាក្យនេះភ្លាមគេស្រែកអោយនាងនោះតែម្តង ព្រមទាំងនិយាយបន្ថែមថា
«Rio ជូនអ្នកនាង Nahee ទៅផ្ទះ»
«អេស បងTae នេះបងលេងមែនទេនហីនៀក»
«បាទលោកប្រុស» Rio ប្រុងនឹងយក Naheeទៅផ្ទះស្រាប់តែត្រូវបញ្ឈប់សកម្មភាពភ្លាមដោយសារសម្តីម៉ាក់ Taehyung
«Taehyung! កូនហួសហេតុពេកហើយ ឯងហ៊ានធ្វើដល់ថ្នាក់នេះហេដើម្បីស្រីស្រុកស្រែម្នាក់នេះ? បើចង់អោយ Nahee ទៅយកយើងទៅដែរតែម្តងទៅ »ឃើញម្តាយផ្ទុះកំហឹងបែបនេះក៏ប្រញាប់ចូលខ្លួនមកលួងម្តាយខ្លួន
«ម៉ាក់ ម៉ាក់ ម៉ាក់ នេះម៉ាក់និយាយអីហ្នឹង... »អ្នកនៅក្នុងលួងគ្នាទៅ ឯស្រីៗពីរនាក់នៅខាងក្រៅនេះឈរសម្លក់គ្នាមិនឈប់តែម្តងចង់លផនភ្នែក
«Kim Taehyung ជារបស់ខ្ញុំតែម្នាក់គត់ »Nahee និយាយទាំងខិតមុខមកជិត JiEun
«ដេកស្រមៃទៅ »JiEun យើងនេះក៏ខិតមុខទៅដែរ
«ម៉ាក់ឈប់ខឹងទៅមើលកាលមុនម៉ាក់មិនមែនបែបនេះទេ ម៉េចក៏ពេលខ្ញុំដាក់ចិត្តស្រលាញ់មែនទែនម៉ាក់ទៅជាបែបនេះវិញ?»
«មកពីដំបូងម៉ាក់មិនដឹងច្បាស់ តាមការពិតម៉ាក់ដឹងច្បាស់ជាងឯងទៅទៀតថាគ្រួសារយើងអាចដើរដល់ចំណុចនេះមកពីមានប៉ាឯងនិងក្រុមការងារគាត់ដែលខំតស៊ូរហូតមក ដើម្បីអនាគតគ្រួសារយើង ពួកយើងគួរតែរក្សាភាពស្និតស្នាលជាមួយអ្នកសហការជាមួយប៉ាឯងរហូតមកនោះ»
«ខ្ញុំដឹងតើម៉ាក់ តែក្រែងម៉ាក់ចង់អោយកូនមានស្នេហាស្រលាញ់គ្នាចិត្តនឹងចិត្តហី? »គ្រាន់តែគេនិយាយចប់ម៉ាក់គេក៏ក្រវីក្បាលតិចៗរួចនិយាយ
«អ៉ើយ ទាំងនោះវាមានតែនៅក្នុងទូរទស្សន៍ទេ នៅពិភពលោកខាងក្រៅម៉េចនឹងអាចមានរឿងបែបនោះ មកពីឯងមិនទាន់យល់ច្បាស់ពីអត្ថន័យរបស់អ្នកស្នងត្រកូលបានច្បាស់លាស់ទើបឯងគិតបែបនេះ ហ៊ានតែឯងខុសរឿងអីបន្តិចពួគមនុស្សអស់នោះប្រាកដជាទៅខាងអា Kim Taehyun អស់ហើយ ឯងអាចនឹងបាត់បង់អ្វីគ្រប់យ៉ាងទាំងមិនដឹងខ្លួនបានណា»
«តែ......ម៉ាក់ចង់អោយគិតតែពីរឿងនេះហើយលះបង់សុភមង្គលខ្លួនឯងមែនទេ? »
«សុភមង្គលឯង? រឺក៏ឯងគិតមែនថាស្រីស្រុកស្រែម្នាក់នោះអាចផ្តល់សុភមង្គលអោយឯងបាន?» និយាយរួចគាត់ក៏ងាកទៅមើលពីរនាក់នោះ
«រឿងឈ្លោះគ្នាខ្ញុំមិនដែលចាញ់អ្នកណាទេ »JiEun និយាយបណ្តើរចង្អុលមុខ Nahee បណ្តើរ
«ហឺស ស្រីស្រុកស្រែឯងចាំតែមើលទៅ »Nahee ក៏ចង្អុលមុខនាងវិញ
«កូនមើលនាងទៅ មិនសមជាមនុស្សមានការអប់រំតែម្តង មនុស្សស្រីបែបនេះម៉េចនឹងអាចជួយឯងបាននោះ? បានតែអំពល់ទុក្ខឯងហ្នឹង»
«ហេហេ »Taehyung គេសើចបន្តិចតែក៏មិនដឹងសើចរឿងអី
«អេស Taehyung ម៉េចក៏កូនសើច?»
«ម៉ាក់និយាយសុទ្ធតែត្រូវទាំងអស់ តែគ្រួសារ Kang Nahee នោះដំបូងភ្ជាប់ពាក្យជាមួយ kim Taehyun ទេ ដល់ឥលូវបែរជាមករកយើងវិញ ម៉ាក់គិតថាងាយស្រួលដូចដែលម៉ាក់គិតណាស់មែនទេ?ម៉្យាងទៀត ម៉ាក់ហ៊ានធានាទេថាពួកគេនឹងមិនចាក់យើងក្រោយខ្នងនោះ? ទោះពេលលែងលះក៏ខ្ញុំត្រូវចែកទ្រព្យអោយនាងដែរ»
«អេស ត្រូវហើយ កូននិយាយបែបនេះ ម៉ាក់ក៏នឹកឃើញតែម្តង រឿងនេះប្រញាប់មិនបានពិតមែន Rio តោះយើង ជូនខ្ញុំនិង Nahee ទៅផ្ទះ»
«អេស អ៊ំស្រី ម៉េចក៏ប្រញាប់ម្លេះ? ខ្ញុំទើបបានជួបបង Taeហ្នឹង?»
«បានហើយ ប៉ុណ្ណឹងបានហើយ អ៊ំស្រាប់តែនឹកឃើញថាចង់ទៅលេងប៉ាឯង »មិនខ្វល់ថានាងចង់មិនចង់ម៉ាក់ Taehyung អូសនាងដាក់ឡានតែម្តង
«ម៉ាក់ !Nahee !សុវត្ថិភាពតាមផ្លូវណា»
«បង Tae ថ្ងៃស្អែកខ្ញុំមកលេងទៀត ចាំខ្ញុំណា»រួចឡានក៏បើកផុតទៅ គ្រាន់តែផុតភ្លាម Taehyung ស្រាប់តែហុចដៃរបស់គេអោយ JiEun ក្នុងន័យអោយនាងកាន់ដៃគេតែ JiEun នាងមិនយល់
«ហា?»
«អត់គិតសរសើរបងទេហីដែលចាត់ការមេរករឿងនោះចេញបាន? »នាងលឺបែបនេះក៏លូកដៃទៅកាន់ដៃគេ
«បង Tae ពូកែណាស់ »នាងនិយាយបញ្ជោរគេដោយប្រើសម្តីតាម Nahee រួចពួកគេទាំងពីរក៏ដើរចូលក្នុងផ្ទះទាំងសើចមិនឈប់ តែសកម្មភាពអស់នេះវាក៏ផុតពីក្រសែភ្នែកថបស់ម៉ាក់ Taehyung ដែលនៅក្នុងឡាននេះដែរ
(វិះនឹងភ្លេចទៅហើយថានៅសល់ស្រីស្រុកស្រែម្នាក់នោះទៀត ហឺស. អោយឯងសប្បាយចិត្តសិនចុះ ទោះបី Nahee មិនកើតក៏គ្មានថ្ងៃធ្លាក់ទៅលើនាងដែរ) ម៉ាក់ Taehyung គិតក្នុងចិត្តបណ្តើរងាកមើលពួកគេបណ្តលររហូតដល់ផុតកន្ទុយភ្នែកទើបងាកមកវិញ

Part 44 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Où les histoires vivent. Découvrez maintenant