Part 31

1.9K 71 0
                                    

«កុំបារម្ភ ចាំខ្ញុំបង្រៀននាង»
«ចាស ចឹងលំបាកលោកហើយ»
«ចឹងយើងប្រញាប់ធ្វើទៅ »រួចលោកប្រធានវ័យជំទង់ក៏ចាប់ផ្តើមបង្រៀននាងម្តងមួយៗ
[មួយម៉ោងក្រោយមក]
«គ្រាន់បើៗ រៀនចាប់បានច្រើន»
«អត់ទេចាស មកពីបានលោកប្រធានបង្រៀនបានល្អតើ»
«ចឹងអាផ្សេងទៀតនាងធ្វើខ្លួនឯងចុះ ខ្ញុំទៅប្រជុំសិនហើយ»
«okay ចាស ខ្ញុំនឹងធ្វើឲ្យបានល្អបំផុត» ប្រធានវ័យក្មេងក៏ដើរតម្រង់ទៅបន្ទប់ប្រជុំ ឯJiEun នៅធ្វើការម្នាក់ឯងជិតដល់ម៉ោង 11 យប់ទើបរួចរាល់ នាងកំពុងរៀបចំឥវ៉ាន់ លោកប្រធានក៏មកឃើញនាងល្មម
«អេស JiEun ម៉េចក៏នៅទីនេះទៀត?»
«គឺខ្ញុំទើបតែធ្វើការរួចរាល់»
«ហា? ធ្វើអស់ហើយ?»
«ខ្ញុំ ខ្ញុំធ្វើខុសកន្លែងណាមែនទេ? »
«មិនមែនទេ នាងយល់ច្រលំហើយ ខ្ញុំចង់និយាយថានោះជាការងារមួយអាទិត្យរបស់នាងណា»
«មួយអាទិត្យ? លោកលេងសើចជាមួយខ្ញុំមែនទេលោកប្រធាន?»
«អត់លេងសើចទេ នាងពូកែមែន ម៉ោះខ្ញុំអញ្ជើញនាងញ៊ាំបាយ ឃ្លានហើយមែនទេ?មើលនាងចុះ»
«អឹម អត់ល្អទេដឹងលោក»
«មិនបាច់គួរសមទេ ខ្ញុំក៏មិនទាន់ញ៊ាំដែរ ទៅៗបានគ្នា»
«ចាស ចឹងក៏បានដែរ»
[ក្នុងភោជនីយដ្ឋាន]
«អឺ លោកប្រធាន ខ្ញុំមានចម្ងល់មួយ គឺថាម៉េចក៏លោកជ្រើសយកខ្ញុំមកធ្វើការ? »នាងសួរគេទាំងបាយចុកមាត់
«JiEun ah និយាយតាមត្រង់ចុះ គ្រាន់តែខ្ញុំឃើញនាង ខ្ញុំក៏ដឹងទៅហើយថានាងជាមនុស្សស្រីពូកែម្នាក់ ឥលូវឃើញទេ នាងមិនបានធ្វើឲ្យខ្ញុំខកបំណងមែន ថ្ងៃទីមួយសោះក៏ធ្វើការងារសម្រាប់មួួយអាទិត្យអស់ទៅហើយ »
«មានឯណាលោក គឺលោកប្រធានជាអ្នកជួយខ្ញុំក្នុងគ្រាលំបាកទើបខ្ញុំអាចមានការងារនេះ ខ្ញុំទេជាអ្នកត្រូវអរគុណលោក»
«JiEun ចាប់ពីថ្ងៃស្អែកនាងធ្វើលេខាខ្ញុំទៅ ខ្ញុំកំពុងខ្វះមនុស្សស្រីពូកែដូចនាងនៅក្បែរខ្លួន»
«ហា? ខ្ញុំ? ខ្ញុំទើបតែមកថ្ងៃដំបូងហ្នឹង......»
«មកថ្ងៃណាក៏គ្មានបញ្ហាដែរ ចឹងថ្ងៃស្អេកនាងយកប្រវត្តិរូបមកការិយាល័យខ្ញុំតែម្តងទៅ»
«អឺ ចឹងខ្ញុំសាកសិនក៏បានដែរលោក»
[ផ្ទះBaeri]
«ចុម JiEun ចឹងឯងយល់ព្រមនឹងគេហើយ?»ក្រមុំទាំងពីរអង្គុយលើសាឡុងជជែកគ្នាបណ្តើរមើលទូរទស្សន៍បណ្តើរ
«ចុះឲ្យយើងធ្វើយ៉ាងម៉េច យើងទើបតែអរគុណគេហើយឲ្យយើងបដិសេធគេដូចមិនសមសោះ»
«អឺ ចឹងឯងសាកសិនទៅ យ៉ាងម៉េចយ៉ាងម៉ាចាំយើងសួរមេយើងថាត្រូវការមនុស្សថែមទៀតអត់»
«យើងមិនត្រូវការទេ ក្រុមហ៊ុនឯងហ្នឹងជារបស់ Kim Taehyungហ្នឹង ខ្ញុំមិនទៅជាន់កន្លែងគេទេ»
«អឺអឺមិនបាច់ទៅទេ តែតិចលោកក្រុមហ៊ុនដែលឯងធ្វើការនោះក៏ជារបស់ Kim Taehyungដែរទៅ?»
«ហឺស យើងមិនជឿថាម៉ាប្រទេសហ្នឹងសុទ្ធតែក្រុមហ៊ុនគេទាំងអស់ Baeriឯងទុកចិត្តចុះ យើងជិតបាននាំឯងទៅញ៊ាំម្ហូបឆ្ងាញ់ហើយ មិនត្រឹមតែនិយាយទេនៅទៅច្របាច់កគេឲ្យគេជឿទៀត
«បានហើយៗ ប្រញាប់ចូលគេងទៅអ្នកនាងម្ចាស់»
[ព្រឹកឡើងនាក្រុមហ៊ុនKimJi]
JiEun កំពុងរៀបចំឥវ៉ាន់របស់នាងព្រោះនាងត្រូវទៅនៅការិយាល័យលោកប្រធានវិញ
«អេស នាងនោះ រៀបចំឥវ៉ាន់ហើយ?គេដេញចេញហើយ?» Yumi សួរទៅនាងក្នុងន័យឌឺដង
«គឺខ្ញុំ......»
Park JiEun ម៉េចក៏នៅទីនោះទៀត? ប្រញាប់ទៅការិយាល័យលោកប្រធានផ្តិតមេដៃ ចាប់ពីថ្ងៃនេះទៅនាងជាលេខារបស់លោកប្រធានហើយ ធ្វើអីញាប់ដៃញាប់ជើងតិចទៅ ស្រីម្នាក់ស្រែកពីខាងក្នុងមក ឯគ្រប់គ្នាក្នុងក្រុមហ៊ុនគ្រាន់តែលឺប៉ុណ្ណឹងបុគ្គលិកទាំងអស់ភ្ញាក់ផ្អើលមិនស្ទើរទេ រួមទាំងYumi លាន់មាត់...
«What the.....?»

Part 32 coming soon ♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now