Part 6

4.3K 145 0
                                    

«បាទ បាទ លោកប្រុស ទៅហើយ!»
«បើលោកមិនឲ្យខ្ញុំទៅ ខ្ញុំនឹងបំផ្លាញលោកណា ខ្ញុំនឹងដកស្មៅផ្កាដែលដុះនៅសួនច្បារឲ្យខ្ទេច របស់របរក្នុងផ្ទះនេះខ្ញុំនឹងធ្វើឲ្យខូច គ្រឿងអគ្គិសនីស្អីហ្នឹងខ្ញុំនឹងយកទៅត្រាំទឹកឲ្យអស់!» គ្រាន់និយាយចប់ភ្លាម Rio ក៏ចាប់លីនាងទៅតែម្តង ព្រោះអ្នកនាងនេះទាល់តែលេងធ្ងន់បន្តិច
«លែង លែងខ្ញុំភ្លាមអាឆ្កួត លែងខ្ញុំទៅ ហ៊ឹកៗៗ ផ្ទះខ្ញុំនៅមានកូនទាកូនមាន់ច្រើនណាស់ បើខ្ញុំមិនទៅវិញទេ វាប្រាកដជាត្រូវស្លាប់អស់ហើយ .....»
[បន្ទប់ JiEun]
« អ្នកនាង Park JiEun បើអ្នកនាងរញេរញ៉ៃលោកប្រុសខ្ញុំទៀត កុំថាខ្ញុំកាចឲ្យសោះ»
ផាំង! ទ្វារក៏ត្រូវបានបិទមួយទំហឹង នៅឡើយតែ JiEun ដែលអង្គុយអស់សង្ឃឹម....
«ម៉ាក់ ប៉ា...... ហ៊ឹកៗ ម៉េចក៏ខ្ញុំត្រូវជួបរឿងបែបនេះ ...»
តុក តុក!
«អ្នកនាង Park ! នៅរស់តាហី?»
(មិនបានទេ ខ្ញុំមិនអាចចុះចាញ់បែបនេះទេ យ៉ាងណាក៏ដោយខ្ញុំត្រូវចេញពីទីនេះឲ្យបាន!» រួចក្រមុំយើងជូតទឹកភ្នែកចេញ ងើបឡើងសារជាថ្មីទៅបើកទ្វា...
«ខ្ញុំប្រាកដជារស់បានយូរជាងអ៊ុំហើយ អ៊ុំមានការអី?»
«នាង! បានហើយ ប្រញាប់រៀបចំទៅជាមួយយើង ផ្ទះបាយការងារម៉ាគំនររងចាំនាង !»
[ ផ្ទះបាយ ]
«លាងបន្លែ បេះបន្លែអីចេះតាហី? នោះ ទីនោះសុទ្ធតែការងាររបស់នាងទាំងអស់ !»
«អឺ តែអ្នកបម្រើទីនេះក្រែងច្រើនហើយតាហី?....»
«អូ ម្នាក់ហ្នឹងមែនដែលទាក់លោកប្រុសយើងនោះ គ្រាន់បើដែរតើនាង»
«មើស ខិតចេញឲ្យខ្ញុំមើលតិចមើស អា Ingឯងនិយាយដូចមិនត្រូវសោះ ស្រីស្អាតលោកប្រុសយើងមិនខ្វះទេ ប្រហែលលនាងនេះមុខក្រាស់ជាងអ្នកផ្សេងហើយទើបជោគជ័យបែបនេះ !»
«ហាហា ហាហា ហាហាា » អ្នកបម្រើនៅទីនោះទាំងប៉ុន្មានព្រួតគ្នាចម្អកឲ្យនាង មើលងាយនាងមិនឈប់
«ហឺហឺ យ៉ាងណាក៏គ្រាន់បើជាងពួកអ្នកខ្លះដែលធ្វើការនៅផ្ទះបាយគ្មានថ្ងៃបានឡើងខ្ពស់ដែរ...»នាងដាក់ប៉ុនហ្នឹង ពួកអ្នកបម្រើអស់ហ្នឹងច្រឡោតតែម្តង
«នាងចង់បានន័យថាម៉េច ?!»
«ខ្ញុំមុខក្រាស់វាយ៉ាងម៉េច? សំខាន់ក្នុងពោះខ្ញុំមានកូនរបស់លោកប្រុស ថ្ងៃក្រោយកើតម៉ោគ្រប់គ្រងគ្រួសារនេះ ខ្ញុំនិងកូនដេកស៊ីគ្មានអីត្រូវខ្វល់ទេ ដល់ពេលនោះចាំមើលពីណាសើចដាក់ពីណា»គ្រាន់និយាយចប់ភ្លាមយាយម្នាក់ប្រុងនឹងយកខ្ទះឆាវៃនាង
«គ្មានបានការ ថ្ងៃនេះទុកឲ្យខ្ញុំអប់រំនាងស្រីចង្រៃឯងម្តង!»ប្រុងនឹងវៃទៅហើយតែអ៊ុំ Ly មកឃាត់ទាន់
«ឈប់! បងIng មិនបាច់ខ្វល់នឹងវាទេ មីម្នាក់នេះវាបានសម្តីណាស់ នាងត្រូវចាំថាលោកប្រុសរបស់យើងយកតែកូនក្នុងពោះនាងទេ ! ឯនាងវិញហេ ប្រៀបមិនបាននឹងអ្នកបម្រើដូចយើងផង!»
«អ៊ុំ Ly ពាក្យចាស់ពោលថា ម៉ែមានដោយសារកូន តា៎កូនធំវាប្រកដជាមករកខ្ញុំដែលជាម៉ែវាហើយ ដល់ពេលនោះ....ក៏ថាមិនត្រូវដែរ!»
«ស្អី ស្អីខ្លះហ្នឹង ម្ហូបលោកប្រុសធ្វើហើយរឺនៅ? បើយឺតតែបន្តិចប្រយ័ត្នយើងដេញក្បាលចេញអស់!» កំពុងឌឺដងចុះឡើងស្រាប់តែ ពូ Song អ្នកចាត់ចែងក្នុងផ្ទះក៏មកតឿនម្ហូប។
«អូយ អូយ ពូ Song ចិត្តត្រជាក់តិចណា ! ម្ហូបរបស់លោកប្រុសរៀបចំរួចអស់ហើយ »
«អឺ ហើយក៏ប្រញាប់យកទៅ នាងម្នាក់នោះ អឺ គឺនាង»
«ខ្ញុំ?»
«ត្រូវហើយ មកតាមខ្ញុំម៉ោ»
«អ ទៅហើយ »
«ពូ Song នេះ!»អ៊ុំ Ly មើលទៅគ្មានបំណងល្អតែម្តង !
(ហឺស Kim Taehyung ចាំមើលយើងចាត់ការឯងយ៉ាងម៉េច!)

Part 7 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now