Part 12

3.3K 120 2
                                    

[ផ្សារទំនើប]
«លោកប្រុស លោកប្រុសមកមើលហាងមែនទេ ?» នាយកនៅទីនោះចុះមកទទួល Taehyung យ៉ាងហ៊ឹកហ៊ាក់ព្រោះទីនេះក៏ជាតំបន់ដែលលោកប្រុសយើងកាន់កាប់ដែរ
«មិនមែនទេ គ្រាន់តែមកដើរផ្សារធម្មតា នាំអ្នកនាងម្នាក់នេះទៅរើសខោអាវទៅ ចាំគិតលុយរបស់ខ្ញុំ»
«បាទ គ្មានបញ្ហា!»
(អាប៉ិនេះ យ៉ាងម៉េចហ្នឹង ? ម៉េចក៏ល្អជាមួយខ្ញុំម្លេះ)
«ចឹងអ្នកទាំងពីរមកតាមខ្ញុំម៉ោ ចៃដន្យអីប៉ុន្មានថ្ងៃនេះអីវ៉ាន់ថ្មីៗទើបមកដល់ អ្នកទាំងពីរប្រាកដជាពេញចិត្ត!»
[ហាងសម្លៀកបំពាក់]
«មួយនេះយ៉ាងម៉េចដែរ?» នាងដើរចេញមកជាមួយនឹងរ៉ូបពណ៌ស្វាយលាយខ្មៅ
«ងងឹតពេកហើយ»គេឆ្លើយទាំងភ្នែកជាប់នឹងទូរសព្ទនៅឡើយ
«ចុះមួយនេះ» នាងមកអមនឹងរ៉ូបពណ៌លឿងខ្ចី
«គ្រាន់បើ តែភ្លឺពេក»
«ហេ ! ចុះមួយនេះ » នាងចេញមកជាមួយនឹងរ៉ូបពណ៌ផ្កាឈូកស្តើង មុខខឹងៗព្រោះគេឲ្យនាងដូរច្រើនម៉ូតហើយ
«អូខេ ឈុតនេះហើយ ខ្ចប់ម៉ោ »គេលើកដៃបង្ហាញទៅបុគ្គលិកនៅទីនោះ
«ចាស ចាស»
«អេ ! នាងគឺ ..... JiEun?»Baeri ដើរកាតើមុខហាងក៏ក្រលេកតាមកញ្ចក់ឃើញ JiEun ក្នុងនោះរួចក៏ដើរចូលមករកមិត្តចាស់
«ហា ? Baeri?»
«JiEun ! ឯងទៅណាហា? ទូរសព្ទក៏មិនលើក យើងប៊ិះនឹងប្តឹងប៉ូលីសទៅហើយ » មិត្តល្អទាំងពីរនាក់គ្រាន់តែឃើញគ្នាភ្លាមអោបគ្នាឡើងស្អិតតតាត់តែម្តង
«សុំទោសណា! ខ្ញុំត្រូវរស់នៅផ្ទះ Kim Taehyung ស្អីគេនោះបណ្តោះអាសន្នសិន ហើយទូរសព្ទក៏ខូចទៀត»
រ៉ឺងៗៗៗ
«ហេឡូ? ហា? ចាំខ្ញុំ ១០ នាទី ទៅឥលូវហើយ» Taehyung លើកទូរសព្ទហើយហាក់ដូចជាប្រញាប់ខ្លាំង
«អ្នកទាំងពីរដើរមើលសិនទៅ ខ្ញុំទៅម៉ាភ្លេតសិន» ពេលគេចេញទៅផុត ក៏ដល់វគ្គចែយើង
« JiEun នោះមែនទេ Kim Taehyun?»
«មិនមែនទេ គេគឺ Kim Taehyung តារបស់ Kim Taehyun »
«តា?»
«មិនមែនតាបង្កើតទេ»
«ឡូយម្លេះ ចឹងឯងនិងគេសង្សាគ្នាហើយ?»
«ជួបម៉ាក់គេរួចហើយ អាចចាត់......ថាសង្សាគ្នាហើយ »
«ល្អម្លេះឯងនេះ បានប្រុសសង្ហាធ្វើសង្សាទៀត»
«នរណាគេនិយាយពីខ្ញុំ?» សុខៗស្រាប់តែលេចមុខប្រុសប្លែកមុខម្នាក់មក
«ហា?»Baeri ងាកក្បាលចេញមក
«ពីណាគេ? មុខក្រាស់ម្លេះ? ហេ? ឯងជាពីណាគេ មកជិតខ្ញុំម្លេះ ? គួរឲ្យខ្លាច!»
«អ៊~»
«JiEun គេគឺម្នាក់នោះហ~»
«ពីណាគេ? ដូចប្រហែលប្រហែល»
«ស្រីឆ្កួត ! គេគឺ Kim Taehyun ដែលខ្ញុំនិយាយហ្នឹងហើយ!»
«Kim Taehyun ? អាមួយដែលខ្ញុំត្រូវធ្វើស្អីនោះជាមួយហ្នឹង?»
«ថាម៉េច? នាងចង់ធ្វើអីជាមួយខ្ញុំ?» Taehyun ដាក់មុខឡើងជិតមុខនាងតែម្តង
«គ្មានទេ គ្មានទេ ខ្ញុំ ខ្ញុំចង់បានន័យថា ..... Baeri មកជួយខ្ញុំតិច មកជួយបកស្រាយ ! អេ ឯណាមនុស្ស ទៅណាបាត់ហើយ ! ស្រីឆ្កួតBaeri នេះ ឲ្យតែមានរឿងស្អីរត់ចោលយើងរហូត!»

Part 13 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now