Part 44

1.8K 68 0
                                    

«ថាម៉េច? Ok រៀបចំកក់សំបុត្រយន្តហោះនៅពីម៉ោងក្រោយអោយហើយទៅចឹង»Taehyung  ផ្តែផ្តាំចប់ក៏បិទភ្លែត
«មានរឿងអីមែនទេ?»JiEun លឺ Taehyung និយាយកាចៗទើបមកសួរនាំ
«អឹម ក្រុមហ៊ុននៅបារាំងមានបញ្ហាខ្លះ បងត្រូវប្រញាប់ទៅចាត់ការ ចឹង..... បងសុំទោសណា បងត្រូវទៅ២ -៣ថ្ងៃឯណោះ »គេនិយាយទាំងទឹកមុខបារម្មណ៍មិនចង់អោយនាងនៅម្នាក់ឯង
«អ៎ មិនអីទេ ! បងទៅចុះ មិនបាច់បារម្មណ៍ទេ អូននឹងទៅធ្វើការតាមធម្មតាហើយមិនរញ៉េរញ៉ៃទៀតទេ »គ្រាន់តែនាងនិយាយប៉ុណ្ណេះ រាងក្រាស់ក៏ដើរមកជិតនាងនិងនិយាយថា
«ម៉េចក៏ថ្ងៃនេះល្អម្លេះ? អូនធ្វើចឹងទៅ បងដូចមិនទម្លាប់សោះ »គេនិយាយបណ្តើរទាញនាងមកអង្គុយលើពូកជាមួយគេបណ្តើរ
«ម៉េចនិយាយចឹង គេល្អយូរហើយហ្នឹងហា»
«ប៉ុន្តែឥលូវនេះ បងមិនចង់ស្តាប់អូននិយាយរឿងអស់នេះទេ បងចង់និយាយថា.... Rio នៅយូរទៀតទើបមកដល់.... ចឹងពួកយើងធ្វើអីគេនោះតិចទៅ? »គេនិយាយបណ្តើរបន្លំប៉ះពាល់នាងបណ្តើរ
«អីគេ?» មិនអោយនាងដឹងខ្លួនទាន់ គេក៏ប្រញាប់យកមាត់ទៅផ្តិតនឹងមាត់នាង
«លោកប្រុស ខ្ញុំមកដល់ហើយ ចេញទៅឥលូវមែនទេ?» គ្រាន់តែលឺប៉ុណ្ណេះ Taehyung សឹងតែហក់ទៅដាល់អាអ្នកនៅខាងក្រៅនោះដែលមកកាត់ចង្វាក់គេ រួចក៏បង្ខំចិត្តចេញទៅបើកទ្វារ
«មកលឿនម្លេះ ?» និយាយទាំងមុខដូចគេទះមួយកំភ្លៀង
«បាទ ខ្ញុំលឺថាមានការប្រញាប់ទើបខំមកអោយលឿន លោកប្រុសទុកចិត្តចុះ ខ្ញុំនឹងធ្វើការគ្រប់យ៉ាងមិនអោយខាតពេលលោកប្រុសទេ »Rio ខំនិយាយទាំងជឿជាក់ថាចៅហ្វាយគេនឹងសរសើរគេតែ.......
«បានហើយ មិញនេះឯងធ្វើអោយខូចខាតរឿងធំរបស់យើងមួយ ប្រាក់ខែខែនេះកាត់ 50% »
«អេសលោកប្រុស ខ្ញុំមានបានធ្វើអីឯណា អយុត្តិធម៌ណាស់ » Rio ស្រែកសួរលោកប្រុសគេទាំងរាងស្តើងនៅក្នុងបន្ទប់លួចសើចមិនឈប់
[ពីរថ្ងៃក្រោយមក នៅក្រុមហ៊ុន KimJi]
នៅបរិវេណអគារមានសុទ្ធតែបាច់ផ្កា និងផ្លាកអបអរសាទរផ្សេងៗទៀត .......
«មិននឹកស្មានសោះថាក្រុមហ៊ុននេះបើកបាន ២០ ឆ្នាំទៅហើយ.....»
«អេស  JiEun»
«លោកប្រធាន?»
« JiEun ឃើញទេ ថ្ងៃនេះជាគម្រប់ខួប ២០ ឆ្នាំរបស់ក្រុមហ៊ុនយើង ពេលល្ងាចមានគេរៀបចំពិធីជប់លៀង នាងត្រូវតែចូលរួមណា»
«ជប់លៀង?» ឃើញនាងធ្វើមុខឆ្ងល់បែបនេះ លោកប្រធានក៏ខិតទៅជិតនាងនិងខ្សឹបថា
«លោក Kim ថានឹងមកអោយទាន់ល្ងាចនេះហើយគាត់ផ្តាំជាពិសេសថាអោយនាងរៀបចំខ្លួនអោយស្អាតៗ»
«អ៎ ចាស ខ្ញុំដឹងហើយ »............
[ពិធីជប់លៀង]
JiEun ដើរចូលរួមជាមួយរ៉ូបប៉ោងពណ៌លឿងនិងស្បែជើងកែងពណ៌ស មើលទៅប្លែកស្អាតតែម្តង
«អេស ស្រីស្អាត មកចុះឈ្មោះនៅទីនេះ » សុខៗ កឰមានប្រុសម្នាក់ស្រែកហៅនាង
«សួស្តី ខ្ញុំគឺ Park JiEun »
« មកតែម្នាក់ឯងមែនទេ? នេះចាប់ឆ្នោតរើសដៃគូរាំជាមួយទៅ »
«ចាប់ឆ្នោតរើសគូរាំ? តែគូរាំរបស់ខ្ញុំគឺ Kim Taehyung !»

Part 45 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now