Part 18

2.3K 99 0
                                    

សុខៗក៏មានដៃនរណាម្នាក់មកដាក់លើស្មានាង នាងងាកទៅមើលក៏ភ្ញាក់សឹងតែធ្លាក់ពីលើកៅអី
«រំខានតិចហើយ ខ្ញុំមកទទួល JiEun ទៅផ្ទះវិញ»
«Wow អ្នកទាំងពីរស្អិតរមួតគ្នាដល់ហើយណ៎ បាត់គ្នាមួយភ្លែតក៏មិនបាន»Baeri ខ្ទប់មាត់ច្រណែននឹងមួយគូនេះ
«នាងឆ្កួត Baeri ឯងមកនិយាយឡប់ស្អី?» JiEun នៅឡើងស្ងៀមមិនហ៊ានកម្រើកព្រោះគេកាន់ស្មានាងជាប់
«បានហើយ បានហើយ បើមានអ្នកមកទទួលហើយ យើងក៏មិនបានជូនឯងដែរ JiEun មានការអីចាំទាក់ទងតាមទូរសព្ទណា »គ្រាន់តែ Baeri និយាយចប់មិនទាន់ Taehyung ក៏កាន់ដៃ JiEun ទៅមុន
«ចាំ call មកយើងណា»
«អឺ អឺ »
[ភូមិគ្រឹះ Kim Taehyung]
«Taehyung កូនទៅណាបាត់យូរម្លេះ ទូរសព្ទក៏មិនលើក ហើយអត់យក Rio ទៅតាមទៀត ម៉ាក់បារម្មណ៍សឹងអីហើយ »គ្រាន់តែពួកគេចុះពីលើឡានភ្លាម ម៉ាក់Taehyung សួរនាំឥតល្ហែ
«ម៉ាក់ ខ្ញុំអត់កើតអីទេ»
«អត់កើតអីទៀតហេ ? ប្រាប់ឯងហើយថាកុំឲ្យទៅណាមកណាជាមួយ Park JiEun ហ្នឹងទៀត ប្រឡាក់ប្រឡូកខ្លួនអស់ហើយ!»
«អ៊ំស្រី អ៊ំចង់បានន័យថាម៉េច ? ប្រឡាក់ប្រឡូកខ្លួន?»
«យើងស៊ើបដឹងអស់ហើយពីរឿងរបស់ឯងនៅ Busan នោះ ឯងនៅមិនដឹងថាខ្លួនឯងយ៉ាងម៉េចទៀតហេ? ស្រីស្រុកស្រែដូចនាងល្មមបានហើយ មកពីយើងយល់ដល់កូនក្នុងពោះនាងទេទើបយើងឲ្យនាងនៅទីនេះនោះ»ឃើញបែបនេះ Taehyung ក៏ប្រញាប់ទៅលួងលោមម៉ាក់គេ
«ម៉ាក់? ក្រែងថាចាំឲ្យផុតជប់លៀងគ្រួសារយើងសិនហី»
«អត់ទេ ម៉ាក់ចាំមិនបានទៀតទេ!» JiEun នាងទ្រាំមិនបានដែរ ក៏ស្រែកញ៉ែតៗទៅគាត់វិញ
«ស្រីស្រុកស្រែយ៉ាងម៉េច រឿងរបស់ខ្ញុំវាយ៉ាងម៉េច មើលងាយអ្នកស្រុកស្រែហ្នឹង បើគ្មានអ្នកស្រែទេ អ៊ំមានអង្ករពីណាមក!?»
«នាងស្រីគ្មានការអប់រំនេះ ហ៊ានតមាត់មនុស្សចាស់ផងហេ Taehyung កូន ឈប់តាមចិត្តនាងហ្នឹងទៀតទៅ មើលនាងឈ្លើយណាស់ឥលូវនេះ»
«ម៉ាក់ឈប់ខឹងទៅ សុខភាពសំខាន់ណា ចូលទៅសម្រាកទៅម៉ាក់ ! Rio មកជួយគ្នា»ដើម្បីបញ្ចប់រឿង Taehyungមានតែនាំម៉ាក់គេទៅក្នុងមុន បើមិនចឹងទេបែកផ្ទះឥលូវហើយ
«បាទ លោកប្រុស » រួច Rio ក៏នាំគាត់ចូលទៅ
«យ៉ាងម៉េច? នៅមើលអីនៅក្រៅហ្នឹង ចូលក្នុងទៅ» Taehyung ឃើញ JiEun ឈរនៅក្រៅបែបនេះ ប្រុងនឹងដឹកដៃនាងទៅក្នុង តែត្រូវនាងក្រលាស់ចេញមួយទំហឹង
«អេស ធ្វើអីហ្នឹង ? ឆ្កួតទេហី? »
«អត់ឆ្កួតទេ តែទោះមិនឆ្កួតក៏ត្រូវពួកលោកធ្វើឲ្យឆ្កួតដែរ ហ៊ឹកៗៗៗ » ក្នុងភ្នែកនាងពោរពេញដោយតំណក់ទឹកភ្នែកដែលរៀបនឹងហូរមក Taehyung ឃើញបែបនេះប្រុងនឹងទៅជិតនាងបន្តិចទៀតតែនាងរត់លឿនចូលទៅក្នុងបាត់ទៅ
[មុខបន្ទប់ Park JiEun ]
Rio និងTaehyung នៅពីមុខបន្ទប់នាងមិនដឹងគួរចូលរឺអត់
(ចប់ហើយ ចប់ហើយ លោកប្រុសចាប់ចិត្តស្រលាញ់នាងទេដឹង ប៉ុន្តែPark JiEunនេះ ខុសពីស្រីផ្សេងពិតមែន ស្រីផ្សេងតែងតែមកតោងទាមលោកប្រុស ចង់បានទ្រព្យរបស់លោកប្រុស ធ្វើឲ្យគាត់មិនចាប់អារម្មណ៍នឹងស្រីណាទាំងអស់ តែមានតែ Park........)
ក្រាក ! Taehyung គេក៏នៅតែសម្រេចចិត្តបើកទ្វារចូលទៅ
«ហឹកហឹម យ៉ាងម៉េចក្រវាសដៃគេហើយ អត់មានចិត្តចង់សុំទោសអីទេហី?»
«លោកមកធ្វើអី ទីនេះមិនស្វាគមន៍លោកទេ!» JiEun នាងក្រលំភួយជិត មិនបើកជួបអ្នកណា
«នាងឈប់ពួនក្រោមភួយហ្នឹងយំទៀតទៅ ចុះទៅញ៊ាំបាយ»និយាយរួចក៏ទះខ្នងនាងតិចៗ
«ខ្ញុំមិនញ៊ាំ ចេញទៅ ឲ្យខ្ញុំអត់បាយឲ្យស្លាប់ទៅ!»
គ្រឹ គឹប គ្រឹបៗ Taehyungលឺសម្លេងចេញពីក្នុងភួយ ពេលដែលគេបើកមើលក៏ឃើញ........
«បើលោកមិនដោះលែងខ្ញុំ ខ្ញុំនឹងបង្អត់បាយខ្លួនឯង !»
«ឆ្ងាញ់ទេ?»
«ហា? » នាងភ្ញាក់ព្រើតមិនដឹងថា Taehyung បើកភួយមើលតាំងពីពេលណា តាមពិតនាងនៅក្រោមភួយនោះ សម្ងំញ៊ាំនំសោះ
«អាយ!!!! ម៉េចក៏លោកចេះមកបើកភួយគេមើលចឹង!» នាងស្រែកចង់បែកផ្ទះ
«នាង....នាង.... មិនស្មានថានាង.....»
«យ៉ាងម៉េច ? ខ្ញុំញ៊ាំអីនៅបន្ទប់ខ្ញុំ លោកមានការអីដែរ? ម៉្យាងទៀត ពេលនេះខ្ញុំកំពុងមានផ្ទៃពោះផង អាហារទាំងនោះមិនមែនបានលើខ្ញុំទេបានទៅលើកូនទៅវិញទេ» រួចប្រុងនឹងដាក់អាហារចូលមាត់តែត្រូវ Taehyung ឆក់យកទៅបាត់
«លោកហ៊ានដណ្តើមនំពីអ្នកមានផ្ទៃពោះផងហេ? លោកនៅជាមនុស្សទេនេះ!?» គ្រាន់តែ Taehyung យកនំចេញពីនាងភ្លាម នាងក៏ហក់មកសំពង Taehyung តែម្តង
«នាងកុំញ៊ាំអាហារអស់នេះអី ចុះទៅញ៊ាំបាយទៅ ថ្ងៃស្អែកម៉ាក់ខ្ញុំនាំនាងទៅពិនិត្យអេកូ» Taehyung ខំប្រឹងនិយាយស្របពេលដែល JiEun កំពុងដាក់យកៗ តែ.....
«ពិនិត្យអេកូ?»
«Yes.» លឺត្រឹមនេះ JiEun នាងនៅស្ងៀមមិនដឹងគិតយ៉ាងម៉េចបន្តតែម្តង
«ម៉េចក៏ទើបនឹងប្រាប់ខ្ញុំ?»
«បើនាងមិនសួរខ្ញុំផង ខ្ញុំខំចិត្តល្អប្រាប់នាងហើយ នាងមកខឹងខ្ញុំវិញទៀត » Taehyung បានឲកាសក៏ងើបពីកណ្តាប់ដៃនាង
( ចប់មែនទែនហើយ បើពិនិត្យមិនឃើញខ្ញុំគ្មាកូនទេនោះ ពួកគេប្រាកដជាសម្លាប់ខ្ញុំចោលមិនខាន ) នាងស្រមៃនឹងឃើញដល់ អ៊ំ Ly , Sora ហើយម៉ាក់របស់ Taehyung ធ្វើបាបនាងគ្រប់ពេលមិនលោះថ្ងៃ នាងកាន់តែខ្លាចទៀត
(ធ្វើយ៉ាងម៉េចទៅ លោកអ៉ើយ!!!)


Part 19 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now