Part 16

2.7K 109 0
                                    

[ព្រឹកថ្ងៃស្អែកក្នុងភូមិគ្រឹះ Kim]
មនុស្សឈូឆរនាំគ្នាយកផ្លែឈើ នំចំណី គ្រឿងបំប៉នផ្សេងៗ ចូលទៅក្នុងផ្ទះតម្រៀបដាក់លើតុឡើងអស់កន្លែងដាក់
«អឺ ....... នេះកុំថាឲ្យខ្ញុំញ៊ាំទាំងអស់នេះណា »
«មិនខុសទេ JiEun កូនប្រសារសំណព្វចិត្តម៉ាក់ កាលម៉ាក់ពរពោះ Taehyung ម៉ាក់ញ៊ាំច្រើនជាងហ្នឹងទៀតន៎»និយាយទាំងសើចបិទមាត់មិនជិតព្រោះជិតបានចៅពរនឹងគេហើយ
«ប៉ុន្តែអ៊ំស្រី នេះទើបតែបានពីរខែហ្នឹង ប៉ូវច្រើនយ៉ាងហ្នឹងមិនល្អទេហី? ពេទ្យពិនិត្យច្រលំផងក៏មិនដឹង »
«អេ កូននេះ ពេទ្យរបស់គ្រួសារយើងសុទ្ធតែពេទ្យលំដាប់ មានបទពិសោធន៍ត្រឹមត្រូវ ម៉េចនឹងអាចច្រលំនោះ ម៉្យាងទៀតមានរបស់អស់នេះក៏ប្រសើរជាងអត់ដែរ ចាំថ្ងៃស្អែកម៉ាក់រើមកនៅទីនេះដើម្បីមើលថែឯង កុំញ៊ាំអីផ្តេសផ្តាសលឺទេ?»
«អា? មិនបាច់ទេ មិនបាច់ទេ ខ្ញុំមើលថែខ្លួនឯងបានហើយ»
«ម៉ាក់ យោបល់ល្អ ខ្ញុំគាំទ្រ ផ្ទះធំបែបនេះ ឯខ្ញុំនៅក្រុមហ៊ុនរហូត មានម៉ាក់នៅខ្ញុំទុកចិត្តហើយ»Taehyung មិនដឹងចេញពីកន្លៀតណាធ្វើបាប JiEun ថែមទៀត
«នេះ លោក?!» នាងខាំមាត់សឹងតែទ្រាំមិនបានចង់តែហក់ធាក់ម្នាក់ប្រុសហ្នឹងទេ ឯម៉ាក់គេវិញគិតតែងក់ក្បាលតែម្តង
«ចឹងថ្ងៃស្អែកម៉ាក់រើមកថែទាំអនាគតចៅម៉ាក់ឲ្យបានល្អបំផុតណា»
[បន្ទប់សៀវភៅភូមិគ្រឹះ Kim Taehyung]
ផាំង!
«Kim Taehyung! ម៉េចក៏លោកប្រាប់គេថាខ្ញុំមានកូន! នៅមិនទាន់ប្រាកដផង លោកនិយាយឡប់ស្អី!» JiEun មកគោះតុមួយទំហឹង ស្រែកឡោតៗដាក់ Taehyung កំពុងធ្វើការ
«នាងម៉េចក៏ដឹងថានាងគ្មានកូន?»
«នៅយប់នោះ ភាគរយដែលអាចមានកូនគឺតិចណាស់ ហើយ ១០ ខែទៀតបើខ្ញុំគ្មានពរពោះ ម៉ាក់លោកប្រាកដជាបោះខ្ញុំឲ្យត្រីឆ្លាមស៊ីហើយ !»
«អូ ត្រូវហើយ ម្សិលមិញនាងថាខ្ញុំមិនពូកែខាងរឿងអីគេនោះ?»
«ខ្ញុំ ខ្ញុំគ្រាន់តែនិយាយលេងទេ លោកកុំគិតចង់សាកល្បងពេលនេះ» JiEun និយាយទាំងមុខក្រហមងាំង ឯ Taehyung ឃើញឲកាសល្អក៏ដើរតិចៗទៅជិតនាង
«យ៉ាងម៉េច ? ក្រែងនាងថាមិនប្រាកដថាមានកូនរឺអត់ហី?ចឹងទុកឲ្យខ្ញុំសាកល្បងម្តងទៀត» គេយកដៃម្ខាងទប់នាងនឹងជញ្ជាំង
«លោក លោកចង់ធ្វើអី?»
«នាងចង់សាកល្បងដែរទេ? តែគួរឲ្យស្តាយ ខ្ញុំ ...គ្មាន..អារម្មណ៍...ជាមួយ...នាងទេ » គេនិយាយខ្សឹបៗដាក់ត្រចៀកនាង
«លោក?! » អឹប! នាងចាប់កអាវ Taehyung មកថើបមាត់ថើបយកៗតែម្តង ឯ Taehyung មាត់ថាមិនចង់តែបែរជាមិនចង់ដកមាត់ចេញពីនាងសោះ ឃើញឲកាសបែបនេះ JiEun ក៏រុញគេចេញធ្វើឲ្យ Taehyung ដាច់អារម្មណ៍អស់
«ឃើញទេ ? ឃើញរឺនៅហាស? ថាពីណាគេដែលឃ្លានបំផុតនោះ»
«នាង... ខូចម្លេះ !» Taehyung គេឡើងក្រហមពេញខ្លួន
«ត្រូវហើយ ហាហា បើមិនពេញចិត្តដើរចេញ»
[យប់ នៅក្នុងឡាន ]
«លោកប្រុស ( Kim Taehyun) ខាង Ji Sangwook ដូចកំពុងមានផែនការចង់ចាត់ការលោក Kim Taehyung តើយើងគួរប្រាប់គាត់រឺអត់?»
«មិនបាច់ទេ Ji Sangwook 100% គឺចាត់ការតែ Kim Taehyung ទេ មិនប៉ះពាល់ដល់យើងទេ តែស្រីដែលនៅក្បែរគេនោះ ឯងគួរតាមដាននាងឲ្យស្អិតបំផុត»
«លោកប្រុសចង់ថា ស្រីរបស់ លោកប្រុសធំនោះមែនទេ?»
«នឹកស្មានមិនដល់មែនទេ? កាលមុខខ្ញុំស្មានថា Kim Taehyung ជាខ្ទើយ តែតាមពិតមិនមែនសោះ ចឹងហើយឯងត្រូវស៊ើបគ្រួសារនាងនោះទាំងញាតិសន្តានពូជអម្បូរទាំងអស់មកប្រាប់យើង ទុកពេលឲ្យ ២ ថ្ងៃទេវ៉ើយ »
[ Market]
ម៉ាក់របស់ Taehyung មកជាមួយអង្គរក្សម្នាក់ មករកមើលរបស់របរប្រើប្រាស់របស់កូនក្មេងទើបនឹងកើត ដូចជាម្សៅទឹកដោះគោ ផ្សេងៗ
រ៉ឺងៗៗៗ
សុខៗទូរសព្ទរបស់អង្គរក្សក៏រោទឹ៍ឡើង
«បាទ បាទ ចាំបន្តិច ! លោកស្រី អ្នកនាង Yura ចង់ជួប» រួចក៏ហុចទូរសព្ទទៅឲ្យគាត់ដោយការគោរព
«អ អាឡូ Yura មានរឿងអី?»
«បងស្រី ខ្ញុំបានស៊ើបជំនួសបងហើយ Park JiEun តាមពិតជាក្មេងស្រុកស្រែម្នាក់សោះ ហើយមានគ្រូទាយម្នាក់ទាយថា នាងមិនត្រឹមតែធ្វើឲ្យសមាជិកគ្រួសារស្លាប់ទេ ថែមទាំងអាចទាញប្តីឲ្យស្លាប់ទៀតផង! បងឆាប់ឲ្យ Taehyung ចេញឲ្យឆ្ងាយពីនាងនោះទៅ!»
«ហា?? ឯងថាម៉េច?!»


Part 17 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Место, где живут истории. Откройте их для себя