Part 21

2.3K 86 0
                                    

[ចំណតរថយន្ត]
Taehyung កំពុងរៀបចំសម្លៀកបំពាក់ កាបូប ស្បែកជើងផ្សេងៗដែល JiEun ទិញដាក់ក្នុងគូទឡានឡើងហ៊ារអស់កន្លែងដាក់
«ប៉ុណ្ណឹងក៏សប្បាយចិត្តហើយ?? ទិញច្រើនយ៉ាងនេះចាំមើលនាងពាក់បានយូរប៉ុណ្ណា »
«JiEun ពួកយើងដូចជាហួសហេតុពេកហើយហី?» Baeri ខ្សឹបប្រាប់ JiEun ក្រោយពីមានអារម្មណ៍ថាខ្លួនឯងខុសធ្ងន់ហើយ
«អឺ ហួសហេតុតិចមែនតើ ប៉ុន្តែ មកពីគេនិយាយសម្តីបែបនោះដាក់ខ្ញុំមុន!»
«មែនហ្នឹង!»
«បានហើយ ប្រញាប់ទៅផ្ទះទៅ កុំឲ្យខ្លួនឯងហត់ពេកអី ប៉ះពាល់ដល់កូនមិនល្អទេ .......»
«កូន កូន កូន ក្រៅពីកូនលោកគ្មានស្អីនិយាយទេហី ! ចុះខ្ញុំ? លោកចាត់ទុកខ្ញុំជាស្អី? ហឺស!» នាងនិយាយអស់សម្លេងរួចក៏ដើរចេញពីទីនោះ
«JiEun !»
«អេស !»
«លោកប្រុស?! » Rio ចេញមកមើលភាពអ៊ូរអរ តែ.....
«Rio ជូនអ្នកនាង Baeri ទៅផ្ទះ!»
«បាទ លោកប្រុស »គ្រាន់តែនិយាយចប់ភ្លាម Taehyung ក៏រត់តាម  JiEun ទៅ តែរាងស្តើងយើងឃើញគេរត់តាមក៏កាន់តែបន្ថែមល្បឿនទៀត 
«ឈប់ភ្លាម ! នាងពាក់ស្បែកជើងកែងផង គ្រោះថ្នាក់ណាស់!»
«លោកមិនបាច់ចេះដឹងទេ !»
«អាយ!! » គ្រាន់តែ JiEun និយាយចប់ភ្លាមក៏កន្លាច់ជើងនឹងស្បែកជើងកែងរបស់ខ្លួនវិះនឹងដួលផ្កាប់មុខតែមាន Taehyung មកទ្រពីក្រោមទាន់
«ហ៊ើយ ច្រមុះលោក ច្រមុះលោកឈាមហើយ »
«គ្មានអីទេ នាងកើតកូនរបស់ខ្ញុំចេញមកហើយ ខ្ញុំលែងខ្វល់ពីនាងហើយ »
«នៅនិយាយទៀត ! អាប្រុសឆ្ក..... មិនអីទេ ខ្ញុំដឹងហើយ .... លោកទៅមុនទៅ »រួចនាងក៏ដើរទៅមុនទុកឲ្យ Taehyung នៅអង្គុយលើដីម្នាក់ឯង
[ប៉ុន្មានថ្ងៃក្រោយមកនៅភូមិគ្រឹះ Kim]
«មើលចុះ សមជាកូនប្រុសម៉ាក់មែន» ម៉ាក់របស់ Taehyung កំពុងរៀបចំខោអាវឲ្យកូនប្រុសគាត់ឲ្យមានរបៀបរៀបរយ
«បានហើយម៉ាក់ ម៉ាក់ប្រញាប់ទៅរៀបចំខ្លួនទៅ ខ្ញុំទៅមើល Park JiEun បន្តិចថាហើយរឺនៅ»
«កូនកុំនៅជិតនាងពេក ប៉ុន្មានថ្ងៃមុនឃើញកូននិងនាងនោះគេចពីគ្នារហូត ម៉ាក់ស្មានថាកូនស្តាប់សម្តីម៉ាក់ហើយ ឥលូវម៉េចក៏ទៅមើលនាងទៀតហើយ!»
«បានហើយម៉ាក់ ទោះយ៉ាងណានាងក៏ជាអនាគតប្រពន្ធខ្ញុំដែរ ម៉ាក់ប្រញាប់ទៅរៀបចំទៅ»
«អឹម ចឹងកូនឲ្យ Rio ទៅជាមួយកូនទៅ »
[បន្ទប់ Park JiEun]
នាងកំពុងមើលកញ្ចក់ថាសមមិនសមព្រោះពេលនេះនាងគ្រងនៅឈុតពណ៌ទឹកសមុទ្រនិងស្បែកជើងកែងទាបពណ៌ទឹកសមុទ្រដូចគ្នា មើលទៅឥតខ្ចោះតែម្តង
«Kim Taehyung?  លោកមកធ្វើអី?»
«នាង..... » Taehyung គ្រាន់តែឃើញនាងភ្លាមថ្ពាល់គេក៏ទៅជាពណ៌ក្រហមតែម្តង និយាយអីលែងចេញព្រោះនាងស្អាតពេកហើយ
«ខ្ញុំ ខ្ញុំ យ៉ាងម៉េច? លោកមើលមកខ្ញុំមិនសូវចេះតែងខ្លួនត្រូវទេ? ខ្ញុំប្តូរមួយឈុតទៀតល្អទេ?»
«ហឹក ហឹម បានហើយ មិនបាច់ដូរទេ គ្រាន់បើហើយ ! នាងអឺនាង រៀបចំរួចអស់ហើយត្រូវទេ?» ឯ Rio ដែលនៅជិតនោះវិញគ្រាន់តែឃើញលោកប្រុសគេបែបនេះទឹកមុខប្តូរទៅជាជ្រិញតែម្តង
(លោកប្រុសអ៉ើយ លោកប្រុស ឈប់ធ្វើពុតទៅ ខ្ញុំហត់ចិត្តណាស់ )
«ខ្ញុំមកនេះចង់មកប្រាប់នាងថា ថ្ងៃនេះត្រូវស្តាប់តាមខ្ញុំគ្រប់រឿង មិនឲ្យធ្វើអីផ្តេសផ្តាសទេOk?»
«អឺ........ ok ចាស ខ្ញុំនឹងធ្វើឲ្យបានល្អបំផុត!» ពេលលឺសម្តីTaehyung នាងឲនមុខបន្តិចតែក៏ប្តូរទៅជាងើបមកវិញទាំងទឹកមុខរីកដូចផ្កាព្រោះនាងមិនដឹងធ្វើយ៉ាងម៉េច មានតែតាមគេគ្រប់រឿងព្រោះនាងគ្មានផ្លូវដើរទៀតទេ ......

Part 22 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Donde viven las historias. Descúbrelo ahora