Part 40

2K 78 0
                                    

ពេលនិយាយជាមួយ Taehyung ចប់នាងក៏ប្រញាប់រត់មកកន្លែងវិញតុអង្គុយវិញ
«អឺ ថ្មើរនេះទៅហើយ ខ្ញុំដល់ម៉ោងត្រូវទៅហើយ អរគុណលោកណាដែលនាំខ្ញុំមកញ៊ាំអី  »នាងនិយាយទាំងមិនហ៊ានមើលមុខTaehyun
«អេស JiEun នាងមកហើយ មិញនេះខ្ញុំប្រុងនឹងទៅរកនាង....»គេនិយាយមិនទាន់ចប់ផង JiEun ក៏និយាយកាត់សម្តីគេ
«ខ្ញុំទៅសិនហើយណា»
«នាង....មិនចូលចិត្តនៅជាមួយខ្ញុំទេ?»
«មិនចូលចិត្ត?ម៉េចនឹងអាចនោះ ពួកយើងមិនទាំងស្គាល់គ្នាច្បាស់ផងហ្នឹង ខ្ញុំម៉េចនឹងអាចវាយតម្លៃភ្លាមៗថាមិនចូលចិត្តលោកនោះ»
(សួរបែបនេះអាណាឆ្លើយរួចទេវ៉ី និយាយចំៗថាមិនចូលចិត្តក៏មិនកើត .....)
«ចឹងនាង....ស្រលាញ់ Kim Taehyungទេ? »គ្រាន់តែគេសួរដល់ចំណុចនេះភ្លាមនាងឆ្លើយលែងចេញតែម្តង គាំងស្ញេញមួយកន្លែងព្រោះសំណួរនេះ
«អឺ ខ្ញុំ....»
«មើលទៅនាងស្រលាញ់គេពិតមែនហើយ...»Taehyun និយាយទាំងដកដង្ហើមធំ
«ខ្ញុំមិន .....មិនដឹងទេ »នាងឆ្លើយទាំងរអាក់រអ៉ើ
«យល់ល្អគិតអោយច្បាស់ចាំឆ្លើយណា Park JiEun»សុខៗក៏មានសម្លេងមកពីក្រោយខ្នងនាង ឯម្នាក់នោះគ្មាននរណាក្រៅពីប្រុសសង្ហា Taehyung  យើងទេ
«Kim Taehyung? មកលឿនម្លេះ?មនុស្សក្លែងក្លាយទេហីនៀក? »នាងហក់ទៅស្ទាបខ្លួនគេស្មានថាជាតុក្កតាតែនាងយល់ខុសហើយស្រីតូច
«គេចពីខ្ញុំចុះឡើង តាមពិតមកលួចញ៊ាំអាហារក្រោមភ្លើងទានជាមួយប្រុសស្នេហ៍នាងមែនទេ? »
«និយាយឡប់ស្អី ប្រុសស្នេហ៍មកពីណាពីណីទៀតហើយ »នាងស្រែកគំហកទៅគេវិញ
«JiEun ចង់មកញ៊ាំអីជាមួយអ្នកណាជាសិទ្ធសេរីភាពរបស់នាងតើ »Taehyun សុខៗក៏ក្រោកឡើងមកជួយនិយាយរាងស្តើង
«មែនហ្នឹង....ជាសិទ្ធរបស់ខ្ញុំតើ....» JiEun ចូលរួមថែមល្បោយបន្ត
«ឯងនិយាយថាម៉េច?!» Taehyung តម្លើងសរសៃរកដាក់ចៅខ្លួនទាំងមិនខ្វល់ពីមនុស្សជុំវិញនោះ
«អឺ... ចាត់ទុកថាខ្ញុំមិនបាននិយាយចុះ»Taehyun និយាយរួចអោនមុខចុះព្រោះមិនហ៊ានតបតនឹងបុរសនៅចំពោះមុខខ្លួន
«កំសាកញី! »JiEun ថាអោយ Taehyun ភ្លេចគិតពីសភាពខ្លួនឯងពេលនេះ
«ចុះនាង? »
«ហា? ........ ណែលោកធ្វើអី ?អេ លោក! »មិនអោយនាងដឹងខ្លួនទាន់ Taehyung ក៏ចាប់បីនាងចេញពីទីនោះតែម្តង ឯមនុស្សនៅក្នុងហាងនោះក៏នាំគ្នាងាកមើលគ្រប់គ្នា
«ណែ Kim Taehyung ដាក់ខ្ញុំចុះ ខ្មាសគេណាស់លោកអ៉ើយ!  »តែគេនៅមិនខ្វល់ ទាន់តែដាក់នាងអោយអង្គុយក្នុងឡានបិទទ្វារគ្រឹបទើបគេតបសម្តីនាង
«ប៉ុណ្ណឹងខ្មាសហើយ?ចុះនាងអង្គុយកន្លែងVIP សម្រាប់គូស្នេហ៍ និយាយសើចចុះសើចឡើងជាមួយគេនោះ នាងអត់ខ្មាសទេ?»
«ខ្ញុំ...ខ្ញុំម៉េចនឹងដឹងថានោះជាកន្លែងគូស្នេហ៍អីនោះ.....»នាងនិយាយទាំងមើលចុះក្រោមព្រោះគេដាក់ចំៗពេក
«សំណួរដែល Kim Taehyun សួរនាងមិញនេះ នាងមិនទាន់ឆ្លើយទេ»
«ហា?សំណួរអី? »នាងធ្វើជាឆ្ងល់
«មិនបាច់ធ្វើពុតទេ.....គឺសំណួរដែលគេសួរនាងថាស្រលាញ់ខ្ញុំរឺអត់នោះ »គ្រាន់តែលឺភ្លាមនាងភាំងស្មារតីតែម្តង
(សួរសំណួរចឹងៗអោយឆ្លើយយ៉ាងម៉េចទេ....អោយឆ្លើយយ៉ាងម៉េច!)
«ខ្ញុំមិនដឹងទេ »ហាហា អៀនទាំងសងខាងក្នុងស្ថានភាពបែបនេះ
«មិនអោយនិយាយពាក្យ"មិនដឹង" ទេ!»
«ចឹង....ចឹងមានតែថាអត់ស្រលាញ់.....»
«អ៎ »គេឆ្លើយមួយម៉ាត់នេះរួចក៏ស្ងាត់ឈឹង
(គេអន់ចិត្តមែនទេនៀក... រឺក៏គេស្រលាញ់ខ្ញុំពិតមែន.....)
«ឥលូវខ្ញុំសួរមួយម៉ាត់ទៀតចុងក្រោយ នាងឆ្លើយហើយចាំខ្ញុំជូននាងទៅផ្ទះ Baeri វិញ»

Part 41 coming soon ♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now