Part 45

1.8K 66 2
                                    

គ្រាន់តែនាងនិយាយបែបនេះភ្លាម គ្រប់គ្នាក៏សើចឡើងតែម្តង
«អេ ហួសហេតុពេកហើយ ពួកលោកសើចស្អី ហា!?»
«គឺថាអ្នកនាងខាងនេះ អ្នកនាងមើលទៅជុំវិញនេះទៅ អ្នកទាំងនោះសុទ្ធតែចង់រាំជាមួយលោក Kim បើមិនចាប់លេខទេ លោក Kim គាត់រៀបពេលមិនទាន់ទេ » គេនិយាយចប់នាងក៏ងាកមើល ឃើញសុទ្ធតែស្រីៗជាច្រើនអ្នកតម្រង់ជួរគ្នា ហើយម្នាក់ៗមើលមកនាងក្នុងក្រសែភ្នែករើសអើងតែម្តង
«តែ...... ខ្ញុំ....»
«អេ ប្រញាប់តិចទៅនាង អ្នកក្រោយនៅច្រើនទៀតនៀក» នាងនិយាយមិនទាន់ច់ផងអ្នកនៅក្រោយនាងក៏ស្រែកមកហើយក៏បន្ទរតាមគ្នាពេញហ្នឹង ឃើញបែបនេះ JiEun ក៏ប្រញាប់លូកដៃទៅចាប់ក្រដាសនៅក្នុងធុង
(លេខមួយ?)នាងគិតក្នុងចិត្តបន្តិច ស្រាប់តែអ្នកផ្សេងទៀតអ៉ើតមកមើលដែរ
«Wow នាងសំណាងម្លេះ ចាប់បានលេខមួយទៀត ោះជាលេខតុជាមួយលោក Kim សំណាងពេកហើយនៀក»
(ហឺស មិននឹកស្មានថាស្រីនាំស៊យដូចខ្ញុំនៅមានពេលសំណាងបែបនេះទៀត ប្រហែលជានិស្ស័យមែនហើយ)នាងគិតរួចញញឹមបន្តិចហើយដើរចូលក្នុងទៅ
គ្រាន់តែដើរចូលក្នុងក៏លឺសម្លេងភ្លេងតន្រ្តីបន្លឺមក រួមជាមួយប្រុសស្រីពាក់ខោអាវស្អាតៗ ឯJiEun រកឃើញតុទី១ ក៏ប្រញាប់ចូលអង្គុយ មិនបានមួយនាទីផងស្រាប់តែ......
«មើលចុះ Park JiEun តើនៀក !» ម៉ាក់ Taehyung និង Lee Yura ដើរមកទាំងលេងទឹកមុខមើលងាយនាង
«អូ នេះជាស្រីដែលបោកគេថាមានកូនជាមួយ Taehyung នោះតើ ថ្ងៃនេះរៀបចំខ្លួនស្អាតណាស់ណ៎»
«ម៉េចក៏នាងនៅតុនេះ? នេះមិនមែនជាកន្លែងរបស់នាងទេ  ទៅកន្លែងផ្សេងទៅ» ម៉ាក់របស់ Taehyung  នោយាយមកនាងទាំងមុខកាចៗ
«អ៎~ ធ្វើម៉េចបើជាប់និស្ស័យ ពីណាចង់មកអង្គុយកន្លែងនេះនោះ នេះមើលសិនទៅ ចុះអ៊ំស្រីនៅតុណាដែរ?»
នាងនិយាយបណ្តើរលើកក្រដាសដែលចាប់ឆ្នោតមិញនេះអោយម៉ាក់ Taehyung មើលបណ្តើរ
«នាង! នាងហ៊ាននិយាយបែបនេះជាមួយយើងផងហេ!កុំស្មានថាមាន Taehyung នៅខាងនាងហើយនាងធ្វើអ្វីគ្រប់យ៉ាងនោះ នាងកុំសង្ឃឹមអោយសោះថាយើងអោយនាងការជាមួយកូនយើង !» JiEun ប្រុងនឹងតបទៅវិញតែសុខៗស្រាប់តែមានដៃប្រុសម្នាក់មកប៉ះស្មានាង...
«JiEun ahh  កុំស្តាប់យាយទួតខ្ញុំនិយាយផ្តេសផ្តាសអី បើលោកតាខ្ញុំមិនយកនាង នៅមានខ្ញុំដែរតើ»Kim Taehyun ស្រាប់តែមកនិយាយជិតៗត្រចៀកនាងតែ......
«លោកយ៉ាងម៉េចហ្នឹង! »នាងនិយាយរួចក៏ងើបឈររួចក្រវាសដៃគេចេញ
«កុំប្រញាប់ខឹងទៅមើល មើលនែក ខ្ញុំគូរាំរបស់នាងណា»គេនិយាយព្រមទាំងលើកបង្ហាញក្រដាសក្នុងដៃ
«បោក! គូរាំរបស់ខ្ញុំគឺ Kim Taehyung ! បុគ្គលិកប្រាប់ខ្ញុំហើយ»
«អ្នកទាំងនោះគេនិយាត្រូវហើយ តែនាងតើជាអ្នកស្តាប់ខុស  គេនិយាយថា លោក Kim ឯខ្ញុំក៏ត្រកូល Kim ដែរ»
«ឆ្ងល់ណាស់ម៉េចបានស្រីនាំស៊យនេះទាក់ប្រុសបានច្រើនម្លេះ មិនយល់សោះថា Taehyung និងឯងនេះត្រូវថ្នាំស្អី !?» ម៉ាក់របស់ Taehyung និយាយទៅ Kim Taehyun ក្នុងន័យដៀមដាមរួច Lee Yura ក៏បន្ថែមល្បោយថា
«ប្រុសៗវាចឹងឯង ចូលចិត្តតែរបស់ថ្មីៗ ផ្កាព្រៃដូចជានាងនោះគេចេះតែចង់បេះមកសាកមើលហើយ»
«អ~ អ្នកមីងដឹងច្រើនបែបនេះរឺក៏ប្តីអ្នកមីងចឹងដែរ?»JiEun ដាក់ទៅវិញលែងខ្លាចតែម្តង
«នេះនាង!»
«បានហើយ បានហើយ ស្រីៗគួរអោយខ្លាចមែននៀក»ឃើញឈ្លោះកាន់តែខ្លាំង Taehyun ក៏ប្រញាប់សម្រួល មួយសន្ទុះក្រោយមកក៏លឺអ្នកក្នុងកម្មវិធីនិយាយ...
« លោក Kim មកហើយ  គាត់មកដល់ហើយ » គ្រាន់តែចប់សម្តីភ្លាម គេក៏ឃើញមានបុរសពីរនាក់និងស្រីម្នាក់ដើរចូលមក..... ឯក្នុងនោះមាន Taehyung , Rio  និង Nahee!!!!!!

Part 46 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now