Part 22

2.3K 96 0
                                    

«ប៉ុន្តែលោកត្រូវធ្វើទឹកមុខឲ្យសមតិចផងណា តែធ្វើមុខមាំដូចរាល់ដងនោះ ខ្ញុំមិនហ៊ានធានាទេថាគេផ្សេងគិតយ៉ាងម៉េចនោះ »
«អឹម ខ្ញុំដឹងហើយ »
(មិនដឹងថា Park JiEun នេះចង់យ៉ាងម៉េចឲ្យប្រាកដទេ ខ្ញុំមិនអាចឲ្យនាងធ្វើឲ្យលោកប្រុសបាក់មុខបានទេ) Rio គិតក្នុងចិត្តព្រោះមើលទៅ JiEun ដូចប្លែកខុសពីធម្មតា
«ចឹង យើងចេញទៅបានហើយរឺនៅ?» គេស្រាប់តែលើកដៃមកក្នុងគោលបំណងចង់ឲ្យនាងកៀកដៃគេទៅ
«អឺ តោះ!» ដំបូងនាងរាងស្ទាក់ស្ទើរបន្តិច តែក៏យល់ព្រមព្រោះគ្មានជម្រើស
(កុំឲ្យគេបោកបានឲ្យសោះ គេធ្វើទាំងអស់នេះសុទ្ធតែដើម្បីកូនគេទេ)
«អេស ធ្វើអី?»សុខៗ ដៃរបស់គេក៏សសៀរយឺតៗមកឲបចង្កេះនាង 
«Shhhhh មើលទៅ .....»
«មើលទៅ....... ម៉េច ម៉េចក៏មនុស្សច្រើនយ៉ាងនេះ....» នៅពីក្រៅផ្ទះសុទ្ធតែមនុស្សច្រើននាក់ដែលនាំគ្នាដើរមើលម្ហូបផ្សេងៗដែលនៅពេញតុចាប់ដាក់ចូលចានរបស់ខ្លួន
«ទាំងនោះសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គម ជាដៃគូមុខជំនួញជាមួយគ្រួសារ Kim  រឿងដែលនាងជាស្រីស្នេហ៍របស់ខ្ញុំនេះប្រាកដជាត្រូវពួកនោះស៊ើបដឹងអស់ហើយ នាងសាកគិតទៅមើលបើសិនពួកនោះដឹងថានាងនិងខ្ញុំគ្មានចិត្តនឹងគ្នានោះ ពួកគេអាចកម្ចាត់កូនរបស់យើងចេញអត់ណ៎?»មិនត្រឹមតែនិយាយទេនៅបន្លំឲបគេឲ្យណែនជាងមុនទៀត
«ហា? លោកកុំបំភ័យខ្ញុំណា ធ្លាប់លឺខ្លះដែរពីការដណ្តើមអំណាចគ្នាក្នុងគ្រួសារ Kim នេះ តែមិននឹកស្មានថាដល់ថ្នាក់នេះសោះ!»
( ខ្ញុំត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការប្រយុទ្ធមិនឲ្យនរណាមកធ្វើបាបកូនខ្ញុំបានទេ!)
«លោកពូ លោកពូ ខ្ញុំជាក្មួយរបស់ពូណា ស្រីស្អាតម្នាក់នេះជាអ្នកមីងមែនទេ ថ្ងៃណាមកលេងផ្ទះខ្ញុំម្តងទៅ »
«លោកតា !» ប្រុសៗច្រើននាក់ដែលមាននាមថាជាក្មួយ ជាចៅ Taehyung នាំគ្នាមកអែបអបគេ តែTaehyung មិនបានខ្វល់ទេគ្រាន់តែញញឹមតបបន្តិចព្រោះដឹងពីគោលបំណងរបស់ពួកគេ
«លោកមានក្មួយមានចៅច្រើនដល់ហើយណ៎ !»
«នាងនេះណា ត្រៀមខ្លួនធ្វើចិត្តឲ្យហើយទៅពេល Lee Yura នាំស្រីច្រើននាក់ទៀតមកមើលនាងថានាងជាស្រីរបស់ខ្ញុំ»
«Lee Yura? What? និយាយមិនទាន់ផុតពីមាត់ផងមកភ្លាម?» ក្រលេកមើលទៅខាងមុខឃើញស្រីៗជាច្រើននាក់ដែលមាន Lee Yura និងម៉ាក់Taehyung ជាអ្នកនាំមុខ 
«អេស JiEun! ខានជួបគ្នាយូរហើយ » Lee Yura គ្រាន់តែឃើញ JiEun ភ្លាមលាដៃឲបភ្លាម
«JiEun ថ្ងៃនេះរៀបចំខ្លួនស្អាតដល់ហើយ» ម៉ាក់ Taehyung សរសើរទាំងមុខមិនចង់
(ហឺស ស្រីពីរនាក់នេះតាំងពីដឹងពីប្រវត្តិខ្ញុំមកមិនដែលល្អជាមួយខ្ញុំយ៉ាងម៉េចទេ ថ្ងៃនេះមកសើចដាក់ខ្ញុំបែបនេះប្រាកដជាគ្មានបំណងល្អទេ !)
«ទាំងអស់គ្នា នេះគឺសង្សារបស់ Taehyung យ៉ាងម៉េចដែរ? ស្អាតទេ?» Lee Yura សុខៗក៏មកកាន់ស្មានាងក្នុងន័យបង្ហាញឲ្យគ្រប់គ្នាបានស្គាល់នាង
«អ៎ ស្អាតដែរតែមិនដឹងថាមារយាទយ៉ាងម៉េច » ស្រីម្នាក់ក៏និយាយដោយប្រើក្រសែភ្នែកមើលងាយរាងស្តើង
«ស្រីរបស់លោកប្រុស ប្រាកដជាកូនអ្នកធំមានមុខមាត់ហើយ តែដូចមិនដែលលឺសោះថាអ្នកមានមុខមាត់ណាដែលមានត្រកូល Park នោះ រឺក៏យកត្រកូលម្តាយមកប្រើ?»
«អឺ.... ខ្ញុំ .... Kim Taehyung? ឯណាមនុស្ស?»នាងក្រលេករក Taehyung តែក៏ឃើញគេនៅជាមួយម៉ាក់គេ
«Taehyung ម៉ាក់ប្រាប់កូនប៉ុន្មានដងហើយថាកុំនៅជិតនាងនោះពេក ម៉េចក៏មិនស្តាប់ម៉ាក់ចឹង?»
«ម៉ាក់ខ្ញុំដឹងហើយ ម៉ាក់មិនបាច់បារម្ភទេ »
«អ្នកទាំងអស់គ្នាប្រហែលមិនដឹងទេថា ម៉ាក់ប៉ារបស់ អ្នកនាង Park គាត់នៅក្រៅប្រទេស រកសុីជំនួញនៅបរទេសឯណោះ » Lee Yura មិនដឹងពីណាពីណីនិយាយអត់ដឹងក្បាលកន្ទុយត្រូវ JiEun ដាក់ទៅវិញ
«ណែ! ដូចជាហួសហេតុពេកហើយ នាងក៏ដឹងថាប៉ាម៉ាក់ខ្ញុំស្លាប់អស់ហើយ ម៉េចក៏ទៅយកមនុស្សស្លាប់មកលេងសើចចឹង!» គ្រាន់តែនិយាយចប់ភ្លាម ជុំវិញប្រែជាស្ងាត់ គ្រប់គ្នានាំគ្នារិះគន់ម្នាក់មួយម៉ាត់ ថានាងនិយាយឈ្លើយមិនដឹងចាស់ទុំ គ្មានការអប់រំជាដើម
«Lee Yura នាងយ៉ាងម៉េចហ្នឹង !» Taehyung គេស្រែកពីចម្ងាយមក ទាំងមានម៉ាក់គេកៀកដៃជាប់មិនឲ្យមករក JiEun តែគេនៅតែក្រលាស់ដៃគាត់ចេញមករកនាង
«ហឺស និយាយប៉ុណ្ណឹងសោះក៏មិនបាន!»  ពេលរាងស្តើងយើងកំពុងឆ្លេឆ្លាមិនដឹងធ្វើយ៉ាងម៉េចស្រាប់តែមានដៃមួយមកដាក់លើស្មានាង
«អ្នកនាង Park ខានជួបគ្នាយូរហើយ!»
« Kim Taehyun???»

Part 23 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now