Part 8

3.6K 148 2
                                    

«ហិច! ហេហេ គ្មានពិបាកអីផង កាលពីតូចឡើងជញ្ជាំងតា៎ញយ!»
ផឹប ! ជើងរបស់នាងស្រាប់តែជាន់នឹងច្រមុះឆ្កែដែលនៅពីក្រោម
«ហា? ដល់ដីហើយ?» គ្រាន់តែងាកទៅភ្លាមក៏គាំងតែម្តង...
«អ្នកនាង Park JiEun យប់ស្មាននេះហើយអត់ចូលគេង មកធ្វើអីទីនេះ?» Taehyung និង Rio កាន់ពិលម្នាក់មួយបញ្ចាំងមកនាង
(ចប់ហើយ ! ធ្លាក់ទៅម្តងនេះប្រាកដជាត្រូវដេក ១ ខែទៀតហើយ !)
វឹប! គិតមិនទាន់ចប់ផង ជើងនាងក៏រអិលទៅតែម្តង តែមាន Taehyung ស្ទុះមកទ្រពីក្រោមទាន់
«Wow អស្ចារ្យណាស់!» គ្រាន់តែ ក្រលេកឃើញ Taehyung ភ្លាមនាងក៏ស្រែកឡើងហើយអោបកគេចង់ដាច់ខ្យល់
«អេ នាង តិចៗ !ស្រីនាំស៊យ ! លោកអ៉ើយ ជង្គង់ខ្ញុំចង់បាក់ហើយ »
«អើ សុំទាស ហេហេ» រួចក៏បោសសំពត់ដែលប្រឡាក់អម្បាញ់មិញតែក៏ប្រទះឃើញស្នាមរហែក
«អរគុណ!» ឯTaehyung ក៏ប្រទះឃើញខោអាវដែលរហែក រួចក៏ដោះអាវក្រៅរបស់គេទៅឲ្យនាងពាក់
«ចាំស្អែក ខ្ញុំឲ្យ Rio យកខោអាវទៅឲ្យនាង»
«លោកម៉េចក៏ល្អជាមួយខ្ញុំចឹង?» គេមិនតបរួចក៏ដើរចូលផ្ទះទៅ ......
[ព្រឹក]
«ហម~~»JiEunស្ងាប ភ្ញាក់ពីដំណេកតែ....
«នាងនេះហេ Park JiEun ?»
«អឺក ត្រូវហើយ »ស្រីម្នាក់ស្រាប់តែមកចាប់ក្របួចកអាវនាង ម្នាក់នោះគឺ Sora
«ល្អណាស់នាងស្រីចង្រៃ »
«ចេញមើស! នាងជាពីណាគេ? ធ្វើស្អី? ឡើងម៉ោដល់ក៏ជេរភ្លាម អត់សុជីវធម៌ម្លេះ?» JiEun ដឹងខ្លួនក៏រុញនាងនោះចេញ
«នាង នាងហ៊ានពាក់អាវក្រៅរបស់លោកប្រុសផងហេ?» ពេលនេះវេលានេះ ក្នុងភ្នែក Sora ពោរពេញដោយភ្លើងប្រច័ណ្ឌ
(អ~ ស្រីម្នាក់នេះមើលទៅដូចជាស្រលាញ់ Kim Taehyung តើនេះ)
«អាវក្រៅប៉ុណ្ណឹងវាគ្មានស្អីទេ នាងប្រហែលជាមិនដឹងទេថាលោកប្រុសរបស់នាងពេលនេះខ្វះខ្ញុំមិនបានទេ»
«បោក លោកប្រុសរបស់យើងមិនដែលប៉ះមនុស្សស្រីទេ នាងប្រាកដជាបក្សពួកជាមួយពួកអាដាក់ថ្នាំអស់នោះហើ
យ!»
«ដាក់ថ្នាំ? ហឺស មុខមាត់ខ្ញុំប៉ុណ្ណឹងដែរហេតុអីចាំបាច់ដាក់ថ្នាំ? លោកប្រុសរបស់នាងគឺស្រលាញ់ខ្ញុំហ្នឹងឯង!»
ផាច់! Sora ក៏ដាក់JiEun មួយកំភ្លៀងអស់មួយទំហឹងដៃ
«នាងឆ្កួត! »
«អា និយាយគ្នាបានហើយម៉េចក៏ចាំបាច់វៃហា?»
«ហេតុអី? នេះទើបតែចាប់ផ្តើមតែប៉ុណ្ណោះ»
ឆិច! Sora ក៏ដក់កូនកាំបិតតូចមួយក្នុងហោប៉ៅមកក្រវីចុះឡើង
« ច ចែ មិនសមទេហី ខ្ញុំទើបងើបពីដេកនិយាយមិនដឹងអីទេខ្ញុំអ្នកខុសទៅ មានរឿងនិយាយគ្នាបានណា កុំលេងសើចរបៀបហ្នឹង!»
«លេងសើច ? Sora ខ្ញុំនេះមិនដែលលេងសើចទេ!» រួចយកកាំបិតមកទះមុខ JiEun តិចៗ
«នាង!»
«នាងគិតថាបើខ្ញុំឆូតមុខនាង ២-៣ កាំបិត តើនឹងមានអ្វីកើតឡើងណ៎»
«កុំណា....!ថយចេញទៅ នាងរោគចិត្ត ! » ពេល Soraប្រុងហោះម៉ោ JiEunក៏ធាក់នាងមួយជើង
«ជួយផង ជួយផង សម្លាប់មនុស្សហើយ!»
«ល្អ បើនាងចង់ស្លាប់យ៉ាងនេះ យើងនឹងសម្រេចបំណងនាង !»
«កុំអី........» JiEun នាងខំបិទភ្នែកតែ
«ឈប់ភ្លាម!» កាំបិតដែលប្រុងនឹងចាក់ JiEunត្រូវ Taehyung ក្តាប់ជាប់ ធ្វើឲ្យមានឈាមតក់ៗពីក្នុងដៃម៉ោ
«លោកប្រុស! ដៃលោក! ខ្ញុំ.... » គ្រាន់តែឃើញ Taehyung ភ្លាម Soraក៏ប្រលែងកាំបិតតែម្តង
«ឈាម .... ឈាម....» Eunji ឃើញឈាមក៏សន្លប់ទៅ
«យកនាងទៅបន្ទប់ខ្ញុំ កុំឲ្យអ្នកណាទៅជិតឲ្យសោះ! »
«បាទ » Rio ក៏ប្រញាប់គ្រានាងចេញទៅ
«Sora ! ហេតុអីក៏នាងធ្វើបែបនេះ ........!»

Part 9 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now