Part46

1.9K 70 4
                                    

«Taehyung ម៉ាក់នៅទីនេះ » គ្រាន់តែឃើញភ្លាមគាត់ក៏ប្រញាប់ស្រែកហៅកូនគាត់អោយមកជិត ឯ JiEun ក៏ចាប់អារម្មណ៍ដឹងថា Taehyung មកនាងខំតែសប្បាយចិត្ត តែនាងឃើញ Nahee មកជាមួយគេដែរ ......
«Nahee ក្មួយ ឯងបានមកជាមួយ Taehyung បែបនេះអ៊ំសប្បាយចិត្តដល់ហើយ»
«ចាសអ៊ំស្រី តែអ៊ំមើលចុះ Taehyung ដូចមិនចូលចិត្តខ្ញុំយ៉ាងម៉េចទេ »នាងឆ្លើយទៅម៉ាក់ Taehyung ព្រមទាំងលួចដៀងភ្នែកទៅសម្លក់ JiEun ទៀត
«Kim!!!....» JiEun ប្រុងនឹងស្រែកជេរ Kim Taehyung តែត្រូវគេមកកាត់សម្តី
«Kim Taehyun! ឆាប់មកយកគូដណ្តឹងរបស់ឯងចេញពីយើងភ្លាម!»Taehyung និយាយទាំងមិនខ្វល់ពីស្រីស្អាតដែលនៅក្បែរខ្លួន
«នាងបានផ្តាច់ពាក្យជាមួយខ្ញុំហើយ ជាគូដណ្តឹងរបស់តាទើបត្រូវ»ឯJiEun គ្រាន់តែថា'គូដណ្តឹង'លឺប៉ុណ្ណេះសឹងតែទ្រាំមិនបាន នាងក្រលេកទៅមើលមុខ Taehyung តែ Taehyung គេតបមកវិញដោយគ្រាន់តែក្រវីក្បាល
មួយសន្ទុះក្រោយមកក៏លឺពិធីករនិយាយយ៉ាងលឺមកថា....
«ភ្ញៀវប្រិយមិត្តជាទីស្រលាញ់ ស្វាគមន៍មកកាន់កម្មវិធីគម្រប់ខួប២០ ឆ្នាំរបស់ក្រុមហ៊ុន Kim ពេលនេះវេលាដែលគ្រប់គ្នារង់ចាំជាយូរមកហើយនោះបានមកដល់ហើយ អ្នកទាំងអស់គ្នាអាចចូលរាំជាមួយដៃគូរបស់លោកអ្នកបានហើយ តោះ ភ្លេងចាប់ផ្តើម!» គ្រាន់តែលឺបែបនេះភ្លាម Nahee លេចឡើងនូវស្នាមញញឹមបិសាចបន្តិចនៅចុងមាត់
«Kim Taehyung? ខ្ញុំចាប់បានលេខជាមួយលោកណា តោះពួកយើង»នាងទាញដៃគេទៅ តែគេមិនទៅរួចម៉ាក់គេក៏ចូលខ្លួនមកដោះស្រាយ
«កូននេះ គ្រាន់តែរាំប៉ុណ្ណឹងវាគ្មានអីណាស់ណាទេ ម៉្យាងទៀតគ្រួសារនាងនៅទីនេះច្រើនណាស់ កូនទុកមុខអោយគេផង »គាត់និយាយខ្សឹបៗទៅកូនគាត់ ឯ Taehyung លឺបែបនេះងាកមើលជុំវិញខ្លួនក៏ឃើញមានគ្រួសាររបស់នាងមែន
«បាទម៉ាក់ .......»
«ទៅអោយលឿនទៅ » គាត់មិនត្រឹមតែនិយាយទេនៅរុញគេទៅទៀត រួចពួកគេពីរនាក់ក៏ដើរតម្រង់ទៅឆាកទៅ
«មើលគេចុះ សមគ្នាដល់ហើយ JiEun អ៉ើយ នាងក៏ល្មមកាត់ចិត្តទៅ បើមិនចឹងទេ នាងនិងខ្ញុំ..........»  Taehyun មិនត្រឹមតែនិយាយទេនៅយកដៃមកដាក់លើស្មានាងទៀត
«ដេកស្រមៃទៅ » គ្រាន់តែនិយាយចប់ភ្លាមនាងក៏ខ្ទប់មុខរត់ចេញពីទីនោះតែម្តង
«JiEun? JiEun ឈប់សិន » Kim Taehyun ខំស្រែកហៅនាងតែនាងមិនឈប់ ឯ Taehyung គ្រាន់តែលឺថានាងរត់ទៅភ្លាមក៏ប្រលែងដៃពី Nahee រត់ទៅតាម JiEun
«Kim Taehyung !!!! លោកមកវិញភ្លាម!»នាងស្រែកហៅគេមួយទំហឹងតែគេអត់បែរក្រោយសោះ
មកដល់ខាងមុខ JiEun នាងឈរសម្រក់ទឹកភ្នែកម្នាក់ឯង តែគ្រាន់តែ Taehyung មកដល់ភ្លាមក៏ចាប់អោបនាងពីក្រោយភ្លែត
«ខឹងហើយហ៎? ប្រច័ណ្ឌគេមែនទេ?»
«លែងយើង អាឆ្កួត!» នាងរើផងវៃគេផង
«ក្មេងឆ្លាតកុំខឹងណា ផែនការនេះបងមិនអាចវាយស្មៅបង្អើលពស់បានទេ »គេនិយាយខ្សឹបៗក្បែរត្រចៀកនាង
«ផែនការ? ផែនការឡប់ស្អីទៀតហើយ!» មិនអោយនាងនិយាយចប់ស្រួលបួល Taehyung ក៏មកថើបមាត់នាងភ្លាមៗតែម្តង មួយសន្ទុះក្រោយទើបគេប្រលែងវិញ
«ជឿបងម្តងទៀតចុះណា លើកចុងក្រោយហើយ».........

Part 47 coming soon♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now