Part 37

1.8K 61 2
                                    

«សុំទោសណាលោក Kim កូនខ្ញុំនិយាយមិនដឹងអី លោកកុំប្រកាន់វាអី »ឪពុករបស់ Jungkook ព្យាយាមយកដៃមកខ្ទប់មាត់កូនខ្លាចកូនប្រុសតែមួយរបស់ខ្លួននិយាយទៀត
«កូនរបស់នាងខ្ញុំមួយរយៈនេះចេះតែក្តៅខ្លួន ពួកខ្ញុំយកវាទៅពេទ្យសិនហើយ លាសិនហើយលោក »ម៉ាក់របស់គេក៏មកជួយគ្នានិងប៉ាគេចាប់សែងកូនប្រុសចេញក្រៅតែម្តង គ្រាន់តែពួកគេចេញបាត់ភ្លាម មនុស្សនៅជុំវិញនោះនាំគ្នាសើចចម្អកមិនឈប់
«នៅមើលអី?ចង់អត់ការងារធ្វើមែនទេ?»Taehyung ស្រែកអោយពួកនោះទើបពួកគេរត់ចែកជើងគ្នាទៅការិយាល័យរៀងៗខ្លួន
«Kim Taehyung លោកធ្វើស្អីហា?»នាងសួរទាំងហើបមាត់មិនរួចព្រោះរឿងដែលកើតឡើងមិញនេះវាភ្លាមៗពេកហើយ
«មនុស្សដូច Jeon Jungkook ពិសេសគ្រាន់បើ ហ៊ានរត់ទៅរកនាងដល់ផ្ទះខ្ញុំ ទោះបីខ្ញុំមានមធ្យោបាយរាប់មិនអស់ដើម្បីកម្ចាត់គេ តែមនុស្សដូចគេនេះគួរតែទុកប្រើសិន»គ្រាន់តែគេនិយាយចប់ភ្លាម JiEun ងាកទៅខ្វាច់ទាំងមុខក្រហមងាំងព្រោះនាងខឹងមិនស្ទើរទេ
«ពិសេស?ទុកប្រើ? លោកភ្លេចហើយថា Sora ទៅជាយ៉ាងម៉េចនោះ?  នាងហ៊ានដល់សម្លាប់មនុស្សហើយ រឺមួយក៏ក្នុងភ្នែកលោកអ្នកណាក៏ចាំបាច់ត្រូវទុកប្រើ? ហឺស ខ្ញុំគ្មានថ្ងៃអោយលោកប្រើប្រាស់ខ្ញុំបានទេ ខ្ញុំលាឈប់ពីការងារឥលូវនេះ »
«ឈប់សិន »គេចាប់ដៃនាងជាប់និងទាញមុខនាងទៅរកគេ
«នាងគិតថាក្រុមហ៊ុននេះជាផ្សារត្រីមែនទេចង់ទៅក៏ទៅ ចង់មកក៏មក?»
«ចឹងខ្ញុំសុំច្បាប់បានតើហី? ខ្ញុំឈឺក្បាលខ្ញុំចង់សម្រាក»
«មិនបាន ពេលនេះជាកំឡុងពេលដែលក្រុមហ៊ុនត្រូវការមនុស្សបំផុត នាងទ្រាំបន្តិចទៅ Rio មកយកអ្នកនាង Park JiEun ទៅការិយាល័យ»
«ណែ លោកមានស្តាប់ខ្ញុំអត់ហ្នឹង?»
«អញ្ជើញទៅអ្នកនាង កុំអោយខ្ញុំពិបាកអី »
«ហឺស មនុស្សអាក្រក់!»
[ការិយាល័យ Park JiEun ]
ចង់និយាយថាកញ្ញាយើងហ្នឹងអត់ធ្វើការទេ គឺគាត់អង្គុយលេងហ្គេមបៀរក្នុងកំព្យូរទ័រគាត់ ឯRio ឈរយាមនាងនៅខាងក្រៅ
(ហឺស នេះមិនមែនអោយមកធ្វើការទេ ចង់មកឃុំយើងតើនៀក មិនបានទេខ្ញុំត្រូវរកមធ្យោបាយចេញពីទីនេះអោយបាន)នាងគិតរួចនាងក៏រត់មកមាត់ទ្វារ
«អឺ Rio ខ្ញុំចង់ទៅបន្ទប់ទឹក»
«ទៅៗ »
«Wow មែនហី?  លោកល្អម្លេះទេ!»
[មួយស្របក់ក្រោយមក]
«ហឹក អាឆ្កួតយកនេះ »Rio ដើរតាមនាងស្អិតដូចតុកកែជូននាងទៅបន្ទប់ទឹក រួចពួកគេក៏មកដល់មុខបន្ទប់ទឹក
«ល្មមបានហើយ ដល់មាត់ទ្វារហើយនៀក ខ្លាចខ្ញុំរត់ចេញតាមបង្គន់អាចម៌មែនទេ»
«សូមអញ្ជើញបាទ » Rio អោនគោរពបន្តិចរួចនាងក៏ដើរចូលព្រមទាំងជាន់ជើង Rio មួយទំហឹងចង់បាក់
«អូយ ឈឺលោក!»
ផាំង ទ្វារក៏បានបិទដោយ JiEun តែបន្ទប់ដែលបានចូលនេះជា........បន្ទប់ទឹកប្រុស!

Part 38 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Место, где живут истории. Откройте их для себя