Part 11

3.3K 130 0
                                    

ទាំងពីរនាក់ម៉ែកូនបើកភ្នែកធំៗ ព្រោះភ្ញាក់ផ្អើលមិនស្ទើរ JiEun ក៏ចុះពីកាំជណ្តើរតិចៗម៉ោ
«ជម្រាបសួរអ៊ំស្រី ខ្ញុំគឺ Park JiEun »
«អ ! ល្អ.....ល្អណាស់ » សម្លឹងទៅ JiEun ហើយក៏ងាកទៅខ្សឹបដាក់ Taehyung
«អាកូននេះ មានសង្សាហើយក៏មិនប្រាប់ម៉ាក់មួយម៉ាត់ ឲ្យម៉ាក់សប្បាយចិត្តផងអីអត់!»
«Park JiEun ! នាងយ៉ាងម៉េចហ្នឹង ? ខ្ញុំមិនបាននិយាយទេថានាងជាសង្សាខ្ញុំ !»
«អ៊ ? ចុះទុកខ្ញុំជាស្អី? ម៉េចក៏ឲ្យខ្ញុំនៅទីនេះ? ស្មានតែខ្ញុំចង់នៅហី ? ហឺស !»រួចនាងក៏បែរខ្លួនរៀបចេញពីទីនោះទៅ តែ.....
«Taehyung ? ហ៊ើយ ~  ឈប់សិន !  »
( យ៉ាងម៉េចហ្នឹង ? អ៊ំហ្នឹងចង់ឃាត់ខ្ញុំទេដឹង)
«Park JiEun  មែនទេ? កូនប្រុសខ្ញុំចរិតចឹងឯង មិនសូវចេះនិយាយអីជាមួយមនុស្សស្រីទេ ដូចប៉ាគេចឹង កុំយកសមជាការអីណា ម៉ោនេះ ឲ្យអ៊ំមើលតិចមើល ..... នេះស្អាតដែរតើនេះ រាងត្រូវខ្នាតទៀត គ្រាន់បើ...»
(ម៉េចខុសពីការគិតទុកចឹងនេះ ...... ចុម អា Kim Taehyung សើចស្អីហ្នឹង!? )
«គ្រាន់បើតា៎កូនម៉ាក់ ចេះរកបានសង្សាល្អយ៉ាងនេះ ដំបូងថារកនាំកូនទៅមើលកូនគេនោះ ឥលូវល្អហើយមិនបាច់ទេ»
«ហា?»
«កូនស្រីម៉ោនេះ មកអង្គុយលេងទៅណា ម៉ាក់មិនរំខានទេ»
«នេះ........»
«អ៊ំទៅសិនណា ទៅប្រាប់ខាងគេនោះថាមិនបាច់រៀបចំទទួលទេ ហើយសុំទោសគេផង មិនបាច់ចាំបាយអ៊ំទេណា»
«តាមសម្រួលម៉ាក់»
( ហឺស អាមួយនេះតាមពិតយកយើងធ្វើឈ្នាន់តាំងពីដំបូង អាក្រក់ពេកហើយ!)
«សម្តែងបានល្អគ្រាន់បើ តិចទៀតមានរង្វាន់ឲ្យនាង »
«រង្វាន់?ពិតមែនហី?»
[ បន្ទប់ទទួលទានអាហារ]
ម្ហូបជាច្រើនមុខត្រូវបានដម្រៀបលើតុ មានច្រើនបែបច្រើនយ៉ាង ធ្វើឲ្យអាហារមួយពេលនេះមើលទៅអស្ចារ្យតែម្តង
«អឺ រង្វាន់ដែលលោកថានោះ ប្រហែលជាមិនមែនឲ្យខ្ញុំមកអង្គុយហិតក្លិនម្ហូបនេះទេត្រូវទេ?»
«ប្រញាប់អី ម្ហូបលើកម៉ោអស់សិនចាំញ៊ាំ»គេអង្គុយចុចទូរសព្ទបណ្តើរនិយាយជាមួយនាងបណ្តើរ
«នេះអត់ទាន់អស់ទៀត? ម្ហូបឡើងហ៊ារតុហើយ»
«ស៊ុបមកដល់ហើយ ~ លោកប្រុសនេះគឺស៊ុបយិនស៊ិនដែលខ្ញុំធ្វើជាពិសេសសម្រាប់លោកប្រុស ជួយដល់សុខភាពណា»
(ស្រីម្នាក់នេះម៉េចក៏នៅទីនេះ!)
«ទុកទីនោះទៅ មួយទៀត នាងនិងម្តាយនាងខ្ញុំឲ្យឈប់ធ្វើការសិនស្តាប់បានទេ?»
«លោកប្រុស អ៊ំLy និង Sora រស់នៅទីនេះ ឈប់ធ្វើការក៏ត្រូវតែនៅទីនេះដែរ រឺលោកប្រុសចង់ដេញពួកគេចេញ?»Rio មកជួយបកស្រាយ
«ខ្ញុំមិនបានថាទេ ទៅក្រៅសិនចុះ»រួច Rio និងSora ក៏ចេញទៅ
«ញ៊ាំទៅ ពេលញ៊ាំរួចទៅក្រៅជាមួយខ្ញុំតិច »
«អឹម? ចង់នាំខ្ញុំទៅក្រៅ? ពិតមែនដែរទេ?»

Part 12 coming soon ♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now