Part 5

4.7K 169 0
                                    

«wow អស្ចារ្យ អស្ចារ្យខ្លាំងណាស់ ដូចក្នុងវាំងចឹងលោកអ៉ើយ ! » នាងរត់ឆ្វេងស្តាំដូចមនុស្សឆ្កួតពេលបានឃើញខាងក្នុងវីឡាស្កឹមស្កៃរបស់ Taehyung
« នាងចូលមកក្នុងផ្ទះនេះត្រូវដឹងណាថាអ្វីដែលត្រូវធ្វើនិងអ្វីមិនត្រូវធ្វើ ...»
«Wow គោមាស ! ធ្វើឡើងដូចមាសមែនទែនចឹង ! » រួចយកដៃទៅអង្អែលចុះឡើង ....
« ហេ! ធ្វើស្អីហ្នឹង នោះគឺមាសសុទ្ធណា បើខូចខាតត្រង់ណាយកនាងទៅលក់ទៀតក៏មិនគ្រាន់ផង »
«អ៊ុំចង់ថា គោនេះធ្វើពីមាសទាំងអស់មែនទេ?»
«បើមិនចឹង នាងថាធ្វើពីឈើ? ស្រីស្រុកស្រែនេះស្អីក៏មិនដឹង ស្តាប់ខ្ញុំណា នាងត្រូវដឹងថានាងមានឋានៈប៉ុនពួកខ្ញុំ បន្ទប់និងកន្លែងផ្សេងៗរបស់លោកប្រុសដាច់ខាតហាមចូល លឺទេ? »
«អឺ .... នៅទីនោះមានអ្វីទៅ?»
« នៅផ្ទះនេះ នាងត្រូវដឹងថាអ្វីដែលនាងគួរដឹង អ្វីដែលមិនគួរ មួយទៀត ចាប់ពីស្អែកទៅហាមដេកយូរបែបនេះទៀត ធ្វើការងារតិចតួចហើយអ្វីដែលនាងត្រូវធ្វើគឺថែសុខភាព បង្កើតកូនដែលមានសុខភាពល្អឲ្យលោកប្រុសយើង»
(ខ្ញុំខំប្រឹងប៉ុន្មានថ្ងៃនេះ ម៉េចក៏ក្លាយជារបស់គេវិញ !»
«ចាចាចា ដឹងហើយ!»
«ខាងមុខនោះកន្លែងញ៊ាំបាយ ចូលទៅរកអីញ៊ាំទៅ ខ្ញុំទៅធ្វើការហើយ »
«អូ អូខេ»
(ហាហា មិនស្មានថាឲកាសល្អមកដល់លឿនយ៉ាងនេះ) មួយពព្រិចភ្នែកប៉ុណ្ណោះ នាងក៏លួចឡើងទៅជាន់លើដែលជាតំបន់អ៊ុំ Ly ហាម
«ហេហេ មិនឲ្យខ្ញុំម៉ោ ខ្ញុំម៉ោទាល់តែបាន ! អ៊ុំ Ly ធ្វើដូចភ័យៗបែបនោះ ខ្ញុំត្រូវតែដឹងថាវាជាអ្វី! »
(អូ អត់បិទទ្វារទៀត យី សម្លេងទឹក ពីណាគេងូតទឹក?)
«Rio យកខោអាវឲ្យយើងតិច »
( ហាហា Kim Taehyung កំពុងងូតទឹក ដឹងហើយ!) គិតរួចក្រមុំនេះក៏ទៅយកខោអាវរបស់ Taehyung ......
« លោក Kim »
«ម៉េចក៏ជានាង? ចេញភ្លាម!»
« Kim Taehyung ពេលនេះក្នុងដៃខ្ញុំមានទូរសព្ទនិងខោអាវរបស់លោក ដោះលែងខ្ញុំឥលូវនេះ បើមិនចឹងទេ ខ្ញុំថតរូបលោកងូតទឹកបង្ហោះក្នុង Internet ហើយ....»
«ចឹងក៏បាន »
«ហា??» Taehyung ស្រាប់តែបើកទ្វាទាំងមានតែកន្សែងរុំចង្កេះបន្តិច
«អាយ!!!»
«យ៉ាងម៉េច? ក្រែងចង់ថតបង្ហោះ Internet ហី?» និយាយបណ្តើរចាប់ដៃនាងបណ្តើរ
«អាមនុស្សឈ្លើយ ចង់ធ្វើអី?»
«ពីណាឈ្លើយ? នាងទេកាន់ខោអាវរបស់ខ្ញុំហើយថាខ្ញុំឈ្លើយទៀត  មើលទៅត្រូវចាត់ការនាងម្តងហើយ » រួចក៏កញ្ឆក់ខោអាវរបស់គេទៅ
«លោក !!!» ...... រាងស្តើងឈរចាំទាល់តែគេពាក់អាវរួចរាល់ទើបហ៊ានហើបមាត់និយាយ ព្រោះខ្លាចគេ.....
«អាមនុស្សអត់ទាន់ពាក់អាវស្រួលបួលហើយចេញមកបង្ហាញខ្លួនឲ្យមនុស្សស្រីឃើញបែបនេះគង់តែត្រូវប៉ូលីសចាប់ទេ»
« ដំបូងខ្ញុំចង់សួរថាពីណាឲ្យនាងចូលម៉ោ? អ៊ុំLy មិនបានប្រាប់នាងទេ? មួយទៀត នាងត្រូវនៅទីនេះ ២ ខែ មិនបាច់តវ៉ាទេ »
«លោក ! ខ្ញុំ ខ្ញុំមិនមែនអ្នកបម្រើរបស់លោកទេ ម៉េចក៏ត្រូវស្តាប់តាមលោក! ខ្ញុំត្រូវចេញពីទីនេះ ក៏មិនបាច់តវ៉ាដែរ! »
ឌឹប ! គេទប់នាងនឹងជញ្ជាំងមួយរំពេច
«នាងសាកមើលទៅ !»
« សាក.. សាកក៏សាក ! ខ្ញុំមិនជឿថាខ្ញុំចេញពីទីនេះមិនបាន» នាងនិយាយចប់ភ្លាម ខួរក្បាលTaehyung ក៏ស្រាប់តែនឹកឃើញរូបភាពគេថើបនាង រួចភ្លាមក៏ដកដៃពីជញ្ជាំងតិចៗ តែទឹកមុខនៅកំណាចដដែល
«នាងគិតថា Rio អាចឲ្យនាងចេញបានងាយៗហេ?»
«ណែ លុយក៏ឲ្យហើយ ពួកយើងគ្មានពាក់ព័ន្ធគ្នាទៀតទេ អាណាដេកជាមួយម្តងសុទ្ធយកម៉ោផ្ទះ ២-៣ ខែដូចលោកនោះ ចឹងផ្ទះលោកមិនមនុស្សពេញផ្ទះទៅហើយទេហី ចឹងតើបានអ៊ុំ Ly ធ្វើដូចធុញៗ ប្រហែលគាត់ទទួលស្រីៗដូចខ្ញុំនេះច្រើនឡើងធុញហើយ បើមិនចឹងមានតែម៉្យាងទេ គឺលោកមិនដែលប៉ះមនុស្សស្រីទេ នេះគឺលើកទីមួយរបស់លោក! »
«បានហើយ ! » Taehyung ទ្រាំលែងបាន ព្រោះមុខគេឡើងក្រហមអស់ហើយ
«ខ្ញុំទាយត្រូវហើយមែនទេ ហាហាហា ស្មានមិនដល់សោះ មនុស្សដូចលោក....»
«Rio!!! ម៉ោ ម៉ោភ្លាម ម៉ោយកស្រីឆ្កួតនេះទៅឃុំក្នុងបន្ទប់ឥលូវនេះ !» Taehyung ស្រែកចង់បែកផ្ទះព្រោះមិនដែលអាម៉ាស់មុខបែបនេះ...

Part 6 coming soon ✨🥀♥️

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now