Act 14 : Tell me or not ?

818 44 1
                                    

បន្ទាប់ពីបុរសជប៉ុននោះចាកចេញទៅបាត់ក៏គ្មានរណាចាប់អារម្មណ៍ពីវត្តមានរបស់បុរសម្នាក់ទៀតដែលចតរថយន្តនៅទល់មុខក្រុមហ៊ុននេះហើយបានឃើញគ្រប់សកម្មភាពនោះដែរ។

"តាមពិតជាអាចង្រៃនេះតើបានជានាងមួម៉ៅដល់ម្លឹង!!"។ សម្លេងស្រទន់របៀបបែបបុរសតាមធម្មជាតិជាកម្លោះសម្លេងផ្អែមរបស់គេបានបន្លឺចេញស្របនឹងកញ្ចក់រថយន្តរបស់គេត្រូវចុចបិទវិញ។

កម្លោះនេះក៏ពុំមានគ្មាននរណាក្រៅពី Jimin ប្រុសសង្ហាដែលជិះរថយន្តតាមនាងក្រោយដោយសារតែគេមានអារម្មណ៍ថាបារម្ភដល់នាងក្រមុំអាចនឹងកើតមានរឿងហេតុអីមិនល្អព្រោះតែទឹកមុខនាងមុននឹងចាកចេញពិវីឡារបស់គេមុននេះគឺតានតឹងទើបនាយសម្រេចចិត្តជិះឡានតាមនាងដល់ទីនេះតែក៏ឃើញហេតុការណ៍នេះកើតឡើងម្តងធ្វើឲ្យនាយមានអារម្មណ៍មិនស្រណុកក្នុងចិត្តដូចគ្នាពេលឃើញទិដ្ឋិភាពបែបនេះ។

"អាឡូ!!! យប់នេះកុម្ម៉ង់ស្រក្រហមមកបន្ថែមក្នុងស្តុកមក!!"។ នាយសង្ហាក៏លើកទូរស័ព្ទបញ្ជារកូនចៅគេមុននឹងចុចផ្តាច់វិញហើយក៏សម្លឹងមើលក្រុមហ៊ុននេះបន្តិចទើបបើកបរចេញទៅដោយទឹកមុខមិនសូវស្រស់ឡើយ។

បារបារាំង J.park .....

ព្រះអាទិត្យអស្តង្គតពេលណាក៏បង្ហាញស្បៃរាត្រីមកភ្លែតហើយពេលនេះក៏ឃើញនារីរូបស្រស់ Yurin យើងចេញមកឡានជាមួយនឹងរថយន្តដឹកទំនិញតាមពីក្រោយដែលមានកម្មករមកដាក់ស្រាក្រហមឲ្យបារនេះកំពុងតែជញ្ជូនទៅក្នុងហើយនាងក្រមុំក៏ចងចិញ្ចើមបន្តិចទើបបោះជំហានទៅរកម្ចាស់បារដើម្បីមកគិតប្រាក់ថ្លៃទំនិញបើទោះមិនចង់ជួបមុខនាយនោះយ៉ាងណាក៏វាជាកាតព្វកិច្ចទើបនាងចង់គេចក៏គេចមិនផុត។

"ស្រាទើបតែកុម្ម៉ង់បាន 2 ថ្ងៃទេ!! ហេតុអីក៏កុម្ម៉ង់ថែម?"។ មកដល់ភ្លាមនាងក្រមុំក៏សួរនាំភ្លែតហើយ Jimin ក៏បែរមកមើលនាងដោយមុខស្មើវិញ។

"លក់ដាច់!!! ចង់ទិញស្តុកឲ្យច្រើនមិនបានរឺ?"។ Jimin ក៏បោះសម្តីមកវិញហើយនាងក្រមុំក៏សម្លក់គេ។

"ក៏គ្រាន់តែឆ្ងល់ថាកុម្មង់លឿនខុសពីធម្មតា!!! តែបើដូចចឹងមែនក៏អបអរផង!!!"។ នាងក្រមុំក៏តបដោយមិនសម្លឹងមុខគេហើយ Jimin ក៏ដើរមកក្បែរនាងហើយសម្លឹងនាងមិនដាក់ភ្នែក។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Tahanan ng mga kuwento. Tumuklas ngayon