Act 23 : What is she trying to hide?

787 42 2
                                    

ក្រុមហ៊ុនស្រាក្រហមត្រកូល Min ....

បន្ទាប់ពីរៀបចំកិច្ចការក្នុងក្រុមហ៊ុនរួចរាល់នារីរូបស្រស់ក៏រៀបចំចាកចេញពីក្រុមហ៊ុនដើម្បីទៅផ្ទះតែខណៈដែលនាងកំពុងតែសំដៅទៅចំណតឡានរបស់នាងនោះក៏ត្រូវដៃក្រាស់មួយចាប់នាងជាប់ធ្វើឲ្យនាងក្រមុំភ្ញាក់ផ្អើលតែម្តង។

"លែង!! អ្នក-ជាលោកទៀតហើយហេ៎? លែងដៃខ្ញុំ!!!"។ នាងក្រមុំបំណងស្រែកតែពេលឃើញថាជានរណានាងក៏ប្តូរទឹកមុខមកជាខឹងសម្បារភ្លាមៗមុននឹងខំរលាស់ដៃចេញតែម្ចាស់ដៃក្រាស់នោះហាក់មិនសហការណ៍សោះ។

"ស្តាប់បងសិន Rin !!! អូនត្រូវតែស្តាប់បងណា៎!!!"។ Ren Katsuki បុរសជនជាតិជប៉ុនដែលព្យាយាមចង់ផ្សះផ្សាជាមួយនាងក្រមុំក៏ខំប្រើទឹកមុខគួរឲ្យអាណិតមកអង្វរនាងហើយនាងក្រមុំក៏សម្លក់គេមុននឹងសម្លឹងមើលដៃដែលចាប់កដៃនាងដផយមិនពេញចិត្ត។

"ខ្ញុំមិនចង់ស្តាប់លឺអ្វីពីលោកទាំងអស់!!! មិនត្រូវការស្តាប់សម្តីកុហកគ្មានការពិតរបស់លោកសូម្បីមួយម៉ាត់!!! លែងខ្ញុំឥឡូវនេះ!!"។ Yurin ក៏ស្រែកឲ្យគេតែបុរសម្នាក់មឮនេះហាក់មិនចុះចាញ់ក៏នៅតែខំសម្លឹងនាងដោយទឹកមុខប្រាកដប្រជា។

"បងដឹង!!! ដឹងណា៎ថាអូនស្អប់បង!!!! តែបងពេលនេះគឺជាមនុស្សផ្សេងហើយ!!! បងព្យាយាមកំពុងតែនឹងកែខ្លួនពីមនុស្សអាក្រក់បំផុតមកជាមនុស្សប្រុសល្អដើម្បីអូន!!!! អូនគួរណាតែទុកឪកាសខ្លះឲ្យមកបងខ្លះ!"។ បុរសជប៉ុននោះក៏ទាមទារឪកាសពីនាងហើយនាងក្រមុំក៏ញញឹមចុងមាត់មុននឹងសម្លក់គេហើយក៏រលាស់ដៃពីគេ។

"ទុកឪកាស? ទុកឪកាសឲ្យប្រុសក្បត់ដូចជាលោកនឹងមែនទេ?"។ នាងក្រមុំក៏ថាឲ្យគេហើយក៏បែរខ្នងបម្រុងដើរទៅតែក៏ត្រូវឈប់ពេលដែលលឺសម្តីតបរបស់គេនោះ។

"ប្រុសក្បត់ដូចបងអូនឲ្យឪកាសមិនបានតែហេតុអីក៏ប្រុសម្នាក់នោះវាធ្លាប់ក្បត់អូនដែរតែអូនបែរជាលើកលែងឲ្យវាបាន?"។ សម្តីគេមួយឃ្លានេះធ្វើឲ្យ Yurin បែរមកសម្លឹងគេដោយចងចិញ្ចើម។

"ប្រុសក្បត់មួយណាទៅ? លោកនិយាយឡប់សតិអីទៅ?"។ នាងក្រមុំក៏ថាឲ្យគេហើយ Ren ក៏ញញឹមវិញម្តងហើយលើកដៃមកជ្រែងហោប៉ៅ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Tempat cerita menjadi hidup. Temukan sekarang