Act 33 : We suffer the pain !

572 30 2
                                    

Paris , France ....

ងាកមកមើលខាងប្រទេសបារាំងវិញពេលនេះក៏ត្រូវនិយាយមកដល់គូស្នេហ៍ខុសវ័យដែលកំពុងតេផ្អែមល្អែមជាងបង្អែមទៅទៀតខណៈពេលនេះនារីរូបស្រស់ពេលនេះកំពុងតែប្រែរូបរាងបន្តិចក្រោយពីពោះរបស់នាងចាប់ផ្តើមមានសភាពខ្ទាតចេញក្រៅបន្តិចៗហើយ។

" Ji ហា៎!!! អូនឃ្លានអីទៀតទេ?"។ សម្លេងគ្រលររបស់បុរសសង្ហាដែលមិនចាស់តាមវ័យបានបង្ហើបសួរខណៈនាងក្រមុំដែលអង្គុយលើសាឡុងនេះងាកមកញញឹមយ៉ាងស្រស់ដាក់នាយសង្ហាជាស្វាមី។

"អត់ទេ!!! នេះបងមកអង្គុយសិនមក!!! រត់ទៅរត់មក!! ទិញនេះទិញនោះយកមកឲ្យអូនញាំុមិនបានសម្រាកអីសោះហើយប្តីសម្លាញ់!!"។ Jiyou ក៏ក្រសោបស្វាមីពេលដែលនាយសង្ហាបានទម្លាក់ខ្លួនអង្គុយជិតនាងហើយនាយសង្ហាក៏អង្អែលក្បាលប្រពន្ធគេថ្នមៗ។

"ហត់ដើម្បីប្រពន្ធនឹងកូនបងគឺមិនមែនជាបញ្ហាអីនោះទេ!!! សំខាន់ឲ្យតែអូនមានសុខភាពល្អនឹងកូនយើងរឹងមាំគឺបងពេញចិត្តណាស់ទៅហើយ!!! ហើយនេះកូនមានធ្វើទុក្ខទេអូន? គេរករឿងរឺធាក់អូនខ្លាំងៗទេ?"។ នាយសង្ហាក៏សួរនាំទៅកាន់ប្រពន្ធគេដែលពរពោះកូនប្រុសបាន 6 ខែនោះហើយនាងក្រមុំក៏ក្រវីក្បាល។

"ទេ!!! គេស្តាប់បង្គាប់ណាស់!!! មិនធ្វើឲ្យអូនពិបាកទេ!!! នេះនិយាយចឹងពេលណាយើងទៅសេអ៊ូលវិញបង? អូននឹកម៉ាក់ហើយប៉ាណាស់!!! ណាមួយចង់កើតកូននៅកូរ៉េជាងណា៎បង!!"។ នាងក្រមុំពេលនេះក៏សួរនាំស្វាមីហើយនាយសង្ហាក៏ញញឹម។

"ក៏ឆាប់ៗនេះឯង!!! តែបងសុំពេល clear ការងារបន្តិចសិនណា៎សំណព្វចិត្ត!!! រួចដៃពេលណាក៏នាំអូននឹងកូនទៅវិញភ្លាមតែម្តង!!! បងនៀកក៏ចង់ទៅមើល Yurin ហើយនឹង Jimin ដែរ!!! កន្លងមកនេះមិនដឹងពួកគេយ៉ាងម៉េចហើយ? នៅឈ្លោះគ្នាទៀតទេរឺក៏ល្អនឹងគ្នាហើយ?"។ នាយសង្ហាក៏រមូលសក់ប្រពន្ធលេងតិចៗមុននឹងនិយាយដោយស្នាមញញឹមហើយ Jiyou ក៏ងក់ក្បាល។

"មែនហើយ!!! នេះសង្ឃឹមថាទៅវិញលើកនេះនឹងឃើញពិការវិវត្តទំនាក់ទំនងរបស់ពួកគាត់ចុះ!!! រង់ចាំមើលថាបង Min រៀបការជាមួយបង Rin យូរទៀតមិនបានទេនៀក!!!"។ Jiyou ក៏និយាយដោយសប្បាយរីករាយទើបមិនបានដឹងដល់វត្តមានរបស់នារីម្នាក់ដែលមានវ៉ាលីមកឈរពីក្រោយខ្នងពួកគេ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now