Act 30 : You mean this , Park Jimin ?

608 27 0
                                    

"មករកអ្នកណានឹង?"។ នារីដែលស្លៀកកន្សែងចងពុងក៏សួរទៅកាន់ Yurin ដែលឈរសម្លឹងមើលដោយស្រឡាំងកាំងនេះយ៉ាងប្រងើយ។

រីឯ Yurin ឯណេះមិនបានឆ្លើយតបទេតែនាងក៏រេក្រសែភ្នែកទៅផ្នែកមកខាងទៀតសម្លឹងមើលក្នុងបន្ទប់មុននឹងដើរគេចនារីសិុចសីុនេះបណ្តាលឲ្យបុកស្មានាងបន្តិចទើបនាងងាកមកសម្លក់ Yurin ។

"នែ!!! នាងខ្វាក់ទេរឺបានជាបុកយើងមិនចេះគេចបែបនៀក?"។ Layla ស្រីស្លៀកកន្សែងនេះក៏ស្រែកដាក់នាងក្រមុំដែលពេលនេះចូលមកដល់ក្នុងបរិវេណបន្ទប់ហើយអ្វីដែលនាងប្រទះពេលនេះគឺរាងកាយក្រាស់ដែលអាក្រាតល្វែងខាងលើគេងលង់លក់លើគ្រែធ្វើឲ្យ Yurin បើកភ្នែកធំៗសម្លឹងមើលនាយដោយហួសថ្លែង។

"នែ នាង!!! មកចូលបន្ទប់គេផ្តេសផ្តាសដោយគ្មានសុជីវធម៍បានយ៉ាងម៉េចនឹងហា៎?"។ Layla ពេលនេះក៏ដើរមកស្រែកថាឲ្យ Yurin ដែលឈរមុខមាំដូចដែកថែបទើបនាងងាកមុខមកសម្លក់ Layla ។

"គ្មានសុវជីវធម៍? នាងមានសិទ្ធិអីទើបប្រើសម្តីបែបនឹងដាក់យើងនោះ?"។ Yurin ប្រើក្រសែភ្នែកកាចៗសម្លក់នាងធ្វើឲ្យនាងឆ្មើងឆ្មៃនោះហាក់ខ្លាចបន្តិចដែរតែនាងក៏ស្រាប់តែស្ទុះឡើងលើគ្រែហើយអង្រួនដងខ្លួនក្រាស់នោះតែម្តង។

"បង Min ...ហឹុក...បង Min ...ជួយអូនផង!!! បង Min !!"។ Layla ក៏ទៅអង្រួនរាងក្រាស់នោះដោយមាយាហើយរាងក្រាស់ពេលនេះក៏ចាប់ផ្តើមកម្រើកត្របកភ្នែកដោយពិបាកមុននឹងលើកដៃឈ្លីក្បាលហើយក៏លើកទៅស្ទាបកញ្ជឹងកររបស់គេដោយមានអារម្មំ៍ថាចុកហើយស្ពឹក។

"អឺម...ស៊ត...នេះខ្ញុំនៅឯណា? អេ៎!!! នាងមកពីពេលណាឆាប់ចេញភ្លាម- Rin នេះអូន- ហើយ!!! នេះជាស្អីទៅ? នេះ...នេះនាងលេងល្បិចដាក់យើងមែនទេ?"។ Jimin ពេលដែលបើកភ្នែកអស់ហើយក៏ចាប់ផ្តើមសង្កេតឃើញភាពមិនប្រក្រតីជុំវិញខ្លួនហើយអ្វីដែលនាំឲ្យគេកាន់តែភ័យទៀតនោះគឺមើលឃើញនារីជាទីស្រលាញ់នៅនឹងមុខនាយហើយនៅមកឃើញគេក្នុងទិដ្ឋភាពបែបនេះទើបនាយរហ័សរុញ Layla ដែលមកកៀបដៃគេចេញយ៉ាងរហ័សហើយក៏វារចុះពីគ្រែទាំងក្បាលនឹងកញ្ជឹងករនៅឈឺនៅឡើយ។

"អូនត្រូវតែជឿបងណា៎ Rin !!! បងគ្មានថ្ងៃធ្វើរឿងអស់នឹងជាដាច់ខាត!!!! នាងជាអ្នកលេងល្បិច!!!"។ Jimin រត់ទៅក្រសោបដៃរបស់ Yurin យ៉ាងរញីរញ័រហើយខំបកស្រាយតែ Yurin ពេលនេះសម្លឹងមើលគេដោយទឹកមុខស្ងួតទៅវិញ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now