Act 25 : Why you getting shy ?

815 34 3
                                    

បន្ទាប់ពីរៀបរាប់រឿងរ៉ាវក្នុងចិត្តរលីងរលោងមួយសន្ទុះក្នុងរថយន្តហើយកម្លោះក្រមុំក៏សម្រេចចិត្តដោះលែងគ្នាពីការឪបលួងលោមហើយ Yurin ក៏លើកដៃមកជូតទឹកភ្នែកចេញបន្តិចហើយក៏ញញឹមដាក់ Jimin ។

"ចឹងបងទៅផ្ទះបងវិញមែនទេ?"។ នាងក្រមុំក៏សួរនាំហើយកម្លោះ Jimin ក៏លើកចិញ្ចើមដាក់នាង។

"ចុះបើបងថាអត់!"។ នាយកម្លោះក៏និយាយមកវិញហើយនាងក្រមុំក៏ចងចិញ្ចើម។

"ចឹងបើបងមិនទៅផ្ទះបងវិញបងទៅណាទៅ Min ?"។ នាងក្រមុំក៏សួរហើយកម្លោះសង្ហាក៏យកម្រាមដាក់លើមាត់គេដូចជាកំពុងសញ្ជឹងគិតពីអ្វីមួយសន្ទុះក្រោយក៏ងាកមកសម្លឹងនាងវិញ។

"សុំនៅជាមួយអូនមួយយប់ដែរបានទេ Rin ?"។ ពេលនេះនាយសង្ហាក៏ញញឹមស្រទន់បែបខិលដាក់នាងធ្វើឲ្យ Yurin ជ្រិញភ្នែកសម្លក់គេបន្តិច។

"ផ្ទះបងមានតើ!!! មកសុំនៅជាមួយអូនធ្វើអី? ណាមួយក្រែងបងត្រូវចូលបារបារាំងរបស់បងផងមិនចឹងហេ៎?"។ នាងក្រមុំក៏ដេញតាមជាប់កែងនាយសង្ហារក្បាលខូចរបស់នាងហើយ Jimin ក៏សម្លឹងនាងដូចជាខកចិត្តបន្តិចបន្តួច។

"Rin ណា៎!!!! តើអូនដាច់ចិត្តនៅឆ្ងាយពីសង្សាររូបសង្ហារបស់អូនដែរហី? បងមិនខ្វល់ពីអីទេបើបាននៅក្បែរអូននោះ!!!! នេះអូនដាច់ចិត្តហាមាត់ដេញបងទៅធ្វើការចឹងរឺ?"។ នាយកម្លោះក៏ធ្វើមាត់ជូរដាក់នាងធ្វើឲ្យ Yurin អស់សំណើចនឹងរឹកពាររបស់ Jimin ។

"ពិតជាល្បិចកលមួយរយជំពូកមែន!!!!"។ នាងក្រមុំក៏ក្រវីក្បាលតបមុននឹងដោះខ្សែក្រវ៉ាត់ចុះពីរថយន្តហើយដើរចូលទៅក្នុងផ្ទះហើយកម្លោះយើងមិនបង្អង់យូរក៏ដើរទៅតាមនាងតែម្តង។

"សួស្តីអ្នកនាង!!! អូ!!! សូស្តីលោកប្រុស Park !!"។ មេការនៅចាំផ្ទះក៏ធ្វើការគោរពតាមការគួរកាលបើឃើញម្ចាស់មកដល់ហើយនាងក្រមុំក៏ងាកក្រោយមកសម្លឹងមុខសង្សារសង្ហាមហាខូចរបស់នាង។

"អ្នកណាឲ្យបងចូល?"។ នាងក្រមុំក៏ធ្វើជាសូួរលេងសើចហើយ Jimin ក៏លើកដៃជ្រែងហោប៉ៅ។

"ចូលតាមប្រពន្ធ!!! ខ្ញុំខុសដែរទេ?"។ នាយសង្ហានិយាយមួយឃ្លានេះធ្វើឲ្យ Yurin អៀនផងហើយខ្មាសអ្នកនៅទីនេះក៏ខាំមាត់សម្លក់គេរបៀបក្នាញ់។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now