Act 4 : Painful memoried of our love!

1K 55 4
                                    

ភូមិគ្រឹះ Min ...

"មេការជួយគ្រាគេទៅក្នុងផ្ទះផង!!"។ ពេលនេះនាងក្រមុំម្នាក់ក៏បានផ្ទះរបស់នាងជាមួយកម្លោះម្នាក់មានរបួសពេញខ្លួនមើលទៅទ្រុឌទ្រោមយ៉ាងខ្លាំងហើយក៏បញ្ជារឲ្យមេការនាំគេចូលផ្ទះនាងមុននឹងនាងចាត់ចែងឲ្យថ្លៃតាក់សីុ។

"អូយ! នេះជាអ្នកណានឹងមេការ?"។ សម្លេងស្រទន់របស់នាងម្នាក់បានបន្លឺពេលឃើញមេការគ្រាកម្លោះក្មេងសុទ្ធតែរបួសចូលមកហើយពេលនេះ Yurin ជាអ្នកឆ្លើយជំនួស។

"ជាមិត្តរូមថ្នាក់របស់ខ្ញុំបង Sumi !!! គេជួយខ្ញុំរហូតត្រូវគេវៃដំបែបនេះ!"។ Yurin ក៏តបទើបនាងក្រមុំងក់ក្បាល។

"ចឹងឆាប់នាំគេចូលមក!!! បងទៅយកទឹកក្តៅនឹងថ្នាំមកណា៎!"។ នាងក្រមុំនេះក៏រត់ទៅហើយប៉ះជាមួយរាងក្រាស់របសើកម្លោះម្នាក់ទៀតដែលកំពុងជ្រួញចិញ្ចើុម។

"មានរឿងអីនឹង Su? ហើយជាអ្នកណា?"។ Min Yoongi ជាបងប្រុសរបស់ Yurin ក៏ត្រូវជាមិត្តប្រុសដែលរៀបនឹងរៀបចំអាពាហ៍ពិពាហ៍ជាមួយនាងក្រមុំ Sumi ជាសង្សារនេះក៏សួរនាំដោយងឿងឆ្ងល់។

"ជាមិត្តរួមថ្នាក់របស់ Rin ! Rin ប្រាប់ថានាយកម្លោះនេះជួយនាងទើបរបួស!!! ឥឡូវបងជួយមើលគេទៅ!! អូនទៅយកថ្នាំ!"។ និយាយហើយ Sumi ក៏ចេញទៅហើយ Yoongi ក៏ដើរមកមើលសភាពរបួសរបស់នាយកម្លោះនេះមុននឹងមើល Yurin ។

"នេះមានរឿងអីបានដល់ថ្នាក់នឹង Yurin ? ហើយឯងមិនអីទេរឺ?"។ បងប្រុសនាងក៏ចូលមកសួរនាំនាងនឹងមកមើលនាយកម្លោះនេះផងដែរ។

"មានបុរស 2 3 នាក់មកចាប់អូសដៃខ្ញុំឡើងរលាតជង្គង់អស់ហើយ!! គង់តែបាន Lachimolala នេះគេមកជួយទាន់នោះទេ!! កុំអីខ្ញុំគ្រោះថ្នាក់ហើយ!!! តែមកពីគ្នាគេច្រើនកក៏ព្រួតដៃវៃគេឡើងទ្រោមទៅ!!"។ នាងក្រមុំរៀបរាប់ហើយ Yoongi ក៏ជ្រួញចិញ្ចើុម។

"Lachimolala ? ឯងឈ្មោះនឹងហេ៎?"។ Yoongi ក៏សួរទើប Jimin ក្រវីក្បាលដោយហួសចិត្ត។

"ទេបងប្រុស! ខ្ញុំបាទឈ្មោះ Park Jimin មិនមែន Lachimolala ទេ!"។ នាយកម្លោះក៏រៀវរាប់ទើបនាយសង្ហានេះងក់ក្បាលមុននឹងជៀសផ្លូវឲ្យសង្សាររបស់គេដាក់ទឹកក្តៅនឹងថ្នាំលើតុ។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Where stories live. Discover now