Act 18 : Warm kiss !

1K 46 3
                                    

វីឡារបស់ Jimin ....

"មកតិចៗ!!!"។ នាងក្រមុំពេលនេះក៏បាននាំនាយសង្ហាដែលទើបតែដោះសារ៉ូមចេញហើយមកផ្ទះហើយក៏គ្រានាយមកកាន់បន្ទប់របស់គេតែម្តង។

"ខ្ញុំមិនអីទេ Rin !!! ដើរបានធម្មតាលែងអីហើយ!!! នេះអង្គុយលើគ្រែនេះមក!!! ខ្ញុំបើក netflix សិនណា៎!!! តើ Rin ចង់មើលរឿងអីដែរ?"។ នាយកម្លោះពេលនេះក៏ញញឹមស្រស់ដាក់នាងក្រមុំដែលមើលទៅគេដូចជាស្វាហាប់ច្រើនជាងមុនតែ Yurin នៅមិនសូវទុកចិត្តព្រោះទោះជាយ៉ាងណាក៏នាយឈឺខ្លាំងដែរមុននេះទើបចេះតែបារម្ភ។

"រឿងអីក៏បាន!!! តាមលោកចុះ!!! រើសទៅ!! ខ្ញុំអ្វីក៏មើលបានដែរ!!"។ នាងក្រមុំក៏តបហើយ Jimin ក៏ញញឹមហើយក៏ស្វែងរកខ្សែភាពយន្តរ៉ូមែនទិច titanic ដ៏ល្បីកាលពីជា 10 ឆ្នាំមុនមកចាក់មើលជាមួយនាងព្រោះមិនថាយូរយ៉ាងណាក៏រឿងនេះនៅតែល្អមើលជានិច្ច។

"មើលរឿងមួយនេះចុះណា៎!!! ហើយនេះ Rin ចង់ញាំុអីកំដរមាត់ទេ? ខ្ញុំទៅរកមកឲ្យណា៎!!! ភេសជ្ជៈមានក្នុងទូរកកតូចនោះណា៎!! រឺក៏ចង់ផឹកតែអីផ្សេងខ្ញុំទៅឆុង-!"។ នាយកម្លោះក៏សួរនាំនាងគ្រប់យ៉ាងដូចជាអ្នបម្រើកំពុងតែបម្រើសេវាកម្មជូនភ្ញៀវទើបនាងក្រមុំត្រូវលើកដៃទៅខ្ទប់មាត់គេ។

"ខ្ញុំមិនមែនភ្ញៀវលោកទេ!! អង្គុយចុះមក!!! មិនឃ្លានទេ!!"។ នាងក្រមុំក៏តបហើយទាញដៃនាយសង្ហាឲ្យមកអង្គុយចុះវិញទើបគេញញឹមដាក់នាងហើយក៏សម្លឹងមើលអេក្រង់ទូរទស្សន៍ទំហំខ្នាតធំនោះ។

"រឿងនេះភាគចុងក្រោយគឺកម្សត់ណាស់! ម៉េចក៏សម្រេចមើលវា?"។ នាងក្រមុំក៏ងាកមកសួរហើយ Jimin ក៏ញញឹមដាក់នាងដដែល។

"ព្រោះរឿងនេះបង្កប់នូវអត្ថន័យស្នេហាជ្រាលជ្រៅដែល Jack មានឲ្យទៅ Rose !!! ទោះបីដឹងថាខ្លួនមិនមានឪកាសដល់ថ្នាក់ត្រូវស្លាប់ក៏ដោយតែបើដើម្បីប្តូរឲ្យនូវការដែលអាចសង្រ្គោះមន្សដែលយើងស្រលាញ់បានក៏សុខចិត្តពលីដោយមិនសោកស្តាយដើម្បីតែស្នេហា!!!"។ Jimin រៀបរាប់អត្ថន័យរឿងមកដូចជាអារម្មណ៍ពិតរបស់គេធ្វើឲ្យនាងក្រមុំដែលអង្គុយនេះក៏ងាកមកសម្លឹងគេ។

កាន់តែសម្លឹងទើបនាងដឹងថាយូរប៉ុណ្ណាហើយដែលនាងខានសម្លឹងគេជិតៗហើយស្ងប់ស្ងាត់បែបនេះ? នេះធ្វើឲ្យចិត្តនាងមានការនឹករលឹកចម្លែកពេលដែលសម្លឹងមកស្មាទាំងសងខាងនឹងរង្វង់ដៃរបស់ Jimin ដែលមើលទៅគេពេលនេះនឹងកាលពី 12 ឆ្នាំមុនមានលក្ខណៈដាច់ស្រលះពីបុរសទើបពេញវ័យនឹងកម្លោះដែលមានវ័យ 30 ឆ្នាំនេះមានរូបរាងរឹងមាំនឹងស្វាហាប់ជាងមុនច្រើនដែលធ្វើឲ្យនាងធ្លាប់លួចគិតថាតើរង្វង់ដៃគេនឹងអាចកក់ក្តៅជាងមុនទេ? នាងពិតជាចង់សាកទៅឪបវាឲ្យបានម្តងណាស់តែក៏ប្រហែលជាមិនអាចឡើយព្រោះនាងនឹងគេគឺវិលទៅវិញមិនបាន។

Win On Your Naughty Heart ( ជំនះស្នេហ៍លើនារីឆ្នាស់ ) 🔥🥀💜( Completed ✅ )Donde viven las historias. Descúbrelo ahora